ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ឈើ​ធ្នង់​ធំៗ រាប់សិប​ដើម​ក្នុង​ដីចំកា​រលោក អនុប្រធាន មន្ទីរ​កសិកម្ម ខេត្ត​ម្នាក់​សង្ស័យថា​ជា​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ​ម្នាក់​មាន​ខ្នង​បង​ជា​ចៅហ្វាយខេត្ត​

[hupso]

កំពង់ឆ្នាំង​៖ ឈើ​ធ្នង់​ធំៗ​រាប់សិប​ដើម​នៅ​ព្រឹក​ថ្ងៃទី ០៤ ធ្នូ ឆ្នាំ ២០១៧  ត្រូវបាន​ប្រជាពលរដ្ឋ ឃើញ​គេ​ដឹក​តាម​រថយន្ដ​យក​ទៅ​លា​ក់​ស្តុប​ទុក នៅក្នុង​ដី​ចំការ​មួយកន្លែង ស្ថិតនៅ ក្នុងភូមិ គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង​របស់លោក​កែ  រិទ្ធី អនុប្រធាន មន្ទីរ​កសិកម្ម ខេត្ត​កំពង់ឆ្នាំង ដែល​គេ​សង្ស័យថា ជា​ឈើ​កាប់​មក​ខុស​ច្បាប់ របស់​ឈ្មួញ​ឈើ​ម្នាក់​ឈ្មោះ ធុល ដែល​មាន​បងថ្លៃ​ជា ចៅហ្វាយខេត្ត ។

​ករណីនេះ ប្រជាពលរដ្ឋ ស្នើសុំ​ឲ្យ​លោក ព្រះរាជអាជ្ញា ខេត្ត និង​សមត្ថកិច្ច​ចំរុះ​ខេត្ត​ចុះ ត្រួតពិនិត្យ​ជា​បន្ទាន់​ផង ដើម្បី​ចាត់ការ មន្ត្រី​ខិលខូច​និង ឈ្មួយ​ទុច្ចរិត ដែល​ឃុន ឃិត គ្នា បំផ្លាញ​ព្រៃឈើ​របស់​ជាតិ ។​

​ទាក់ទង និង​រឿង​នេះ​លោក កែ រិទ្ធី បាន​បញ្ជាក់​ឲ្យដឹងថា ៖ ជា​ឈើ របស់​ឈ្មោះ ធុល  ជា​ប្អូនថ្លៃ​ចៅហ្វាយ ខេត្ត ដែល​គេ​មានច្បាប់​កាប់​មក​ពី ស្រុក​កំពង់លែង​ចំនួន​៥៤ ដើម  ចំណែក​លោក គ្រាន់តែ ជួល​ដី​ចំការ​អោយគេ​ទុក ឈើ តែប៉ុណ្ណោះ​តាំងពី​ក្រោយ ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​មក​នឹង​បើ​ចង់ ដឹង​ច្បាស់​សួរ​លោក ធុល ម្ចាស់​ឈើ​ទៅ ។​

​ពាក់​ពន្ធ័ នឹង​រឿង​នេះ​លោក​ងិន ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​បាន​និយាយថា​៖ ក្នុងនាម​យើង​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់ បង្ក្រាប​បទល្មើស​ព្រៃឈើ​មិនគួរ​ជួល​ដី​អោយ​គេ​ទុក​ឈើ ដូច្នេះ​ឡើយ​ទោះបី​ឈើ​មានច្បាប់ ឬ​អត់​ច្បាប់​ក៏ដោយ​ក៏ មិន ត្រឹមត្រូវ​ដែរ ។

​លោក កែ រិទ្ធី ឆ្លើយ​បែប​នេះ​មិន​ត្រឹមត្រូវ​ឡើយ ប្រសិនបើ​ឈើ​នោះ​កាប់​មក​ខុសច្បាប់​វិញ​នោះ លោក​កែ រិទ្ធី ក៏​ត្រូវ​មានទោស ដូចគ្នា​ជាមួយ ជនល្មើស​ជា​ម្ចាស់​ឈើ ដែរ ។ រឿងនេះ លោក​នឹង ចាត់តាំង​ជំនាញ​អោយ​ចុះ ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​អោយ​បាន​ច្បាស់​ដើម្បី ចាត់ការ តាមផ្លូវ ច្បាប់ ។​

​ដោយឡែក លោក ថោង វី​រ៉ា វុ​ឌ្ឍី នាយ​ខណ្ឌ័​រដ្ឋបាល ព្រៃឈើ កំពង់ឆ្នាំង​វិញ​បាន​បញ្ជាក់​ឲ្យដឹងថា​៖ លោក​ធុល មានច្បាប់ ពី​ខេត្ត​ដឹកឈើ​ចំនួន​៥៤ ដើម​របស់​ប្រជាពលរដ្ឋ ស្រុក កំពង់លែង​ដែល​សុំ កាប់​ឈើ​ធ្នង់ នៅតាម​ផ្ទះ​លក់ អោយ ឈ្មួញ​ដើម្បី​ដោះស្រាយ​ជីវភាព ។ ដូច្នេះ​ការកាប់ ឈើ​និង ដឹកឈើ គឺ​មាន​ការត្រួតពិនិត្យ ត្រឹមត្រូវ និង គូស ដៅ ជ្បាស់ ណាស់ ពី លោក អភិបាលស្រុក កំពង់លែង ដែល លោក អភិបាលខេត្ត​បាន​ប្រគល់​តួនាទី​អោយ  ដូច្នេះ ឈើ ខាងលើនេះ មិនគួជា ឈើ​ខុសច្បាប់​ឡើយ  ប៉ុន្តែ យ៉ាងណា​លោក ក៏​ត្រូវ​សួរ​នាំ​កូនចៅ​ជា​អ្នក​ធ្វើ​រឿង នឹង សិន ។​

​ចំណែក​លោក សំ ចាន់ថន អភិបាលស្រុក​កំពង់​លែង វិញ នៅ​ម៉ោង​២ និង​៥០ នាទី​រសៀល ថ្ងៃទី​០៣ ធ្នូ បាន ឆ្លើយ តាម​ទូរ​សព្ទ័​ថា​៖ លោក​ជាប់ ប្រជុំ​សុំទោស​ចាំ​ប្រជុំ​រួច ចាំ​សួរ​លោក​ចុះ ។ ចំពោះ​លោក ធុល ជា​ម្ចាស់​ឈើ វិញ យើង​ទូរ​សព្ទ័​ចូល​ជា​ច្រើនលើក​ដែរ ដើម្បី​សួរនាំ​តែ​លោក មិន លើក​ទទួល នោះឡើយ ។​

​នៅក្នុង រឿង​នេះ​មាន​ប្រជាពលរដ្ឋ បាន​ឃើញ​រថយន្ដ​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ​ទៅ​លាក់ទុក ក្នុង​ចំការ​នោះ បាន និយាយថា​៖ មុននឹង ខេត្ត​អនុញ្ញាតអោយ ប្រជាពលរដ្ឋ ស្រុក​កំពង់លែង កាប់​ឈើ តាម​ដី​ក្នុងភូមិ​លក់​អោយ ឈ្មួញ​លោក អភិបាលខេត្ត បាន​អោយ​លោក​ប្រធាន​មន្ទីរ​កសិកម្ម ចុះ​ពិនិត្យ​ករណី​រឿង​នេះ​ដែរ តែ​ស្ងាត់ឈឹង ។

​ដោយឡែក ប្រជាពលរដ្ឋ​នៅក្នុង ភូមិ គោក​បន្ទាយ បានអោយដឹងថា ឈើ​ធ្នង់​នេះ ត្រូវបាន​គេ​ដឹក​មក​ទុក​រាប់រយ ដើម និង​បាន អារ​ជ្រៀក​ដឹកយក​ទៅ​លក់​២ ដង​មក​ហើយ ដែល ពី​មុន​គេ​បាន ដឹក មក​អារ​ជ្រៀក នៅ​ទ្វារ​ទឹក​៥​ទៅ ៦ ថ្ងៃ ដែរ ពេលនេះ បើ​មិន​ត្រូវ​ពិនិត្យ​ទេ​អោយបាន​ច្បាស់លាស់​នោះ​ទេ  គឺ​ច្បាប់​ដឹកឈើ ធ្នង់​តែ​៥៤​ដើម គឺ មិនដឹង ឆ្នាំ​ណា​ដឹក អស់​នោះ​ឡើយ ។ រឿង​នេះ​មាន​តែ លោក ព្រះរាជ​អាជ្ញ ដឹកនាំ​សមត្ថកិច្ច​ចំរុះ  ចុះ​មក​ពិនិត្យ និង ចាត់ការ តែប៉ុណ្ណោះ​សមត្ថកិច្ច​ល្មមៗ មិន​ហ៊ាន​ធ្វើ​ឡើយ  គឺ ព្រោះ​តែ​ម្ចាស់​ឈើ គឺ​ជា​ប្អូនថ្លៃ​លោក អភិបាលខេត្ត កំពង់ឆ្នាំង ៕

 

d171204a1 d171204a2 d171204a6 d171204a3 d171204a5 d171204a4

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.