ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាង​១០​ម៉ឺន​នាក់ បាន​មក​លេង​ក្នុង​ខេត្ត​ក្រចេះ នា​ឱកាស​បុណ្យចូលឆ្នាំ ប្រពៃណីជាតិ​ - ​ឯកឧត្តម ស៊ុន ចាន់ថុល​៖ ក្រុមហ៊ុន​ដឹកជញ្ជូន​ណា​ដែល​មិន​គោរព​ច្បាប់ អាច​ប្រឈម​នឹង​ការបិត​ក្រុមហ៊ុន​តែម្តង​ - ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ប្រាំ​បី​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ - ​មួយទៀត​ហើយ​!! ប្តី​ចិត្តសាហាវ​ឃោ​ឃៅ ចាក់​សម្លាប់​ប្រពន្ធ​រួច ត្រូវ​ខ្យល់គ​ដួល​ស្លាប់​ភ្លាមៗ នៅ​ស្រុក​ស្រី​សន្ធរ - ​ពិធី​បូក​សរុប​លទ្ធផល​វេទិកាសាធារណៈ​នៅ​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ​ - កូនប្រុស​បង្កើត​បែក​ថ្នាំ សម្លាប់​ម្តាយ​ខ្លូន​ឯង​ - ទៀត​ហើយ​នេះ​ជា​លើក​ទី​០៣ ដែល​ជា​ករណី គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថភ្លើង​និង​រថយន្ត​ - ​សព​បុរស​ម្នាក់​ស្អុយរលួយ​ក្នុង​ឃុំ​ព្រៃ​ត្រឡាច​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ - ក្រុម​អន្តរាគមន៍​បង្ក្រាប​ជន​បង្ក​អំពើហិង្សា​ក្នុង​គ្រួសារ ជន​ជើង​ខ្លាំង​ខាង​កាប់​ចាក់ ដែល​គុក និង​ច្រវា​ក់​ដង្ហើយហៅ​ខ្វើយៗ ពិតជា​មិន​អាច​គេច​រួច​មែនៗ - រថភ្លើង​ប៉ះ​ជាមួយ​រថយន្ត​រឿងនេះ​ទើបតែ​កើតឡើង​នៅ​មុន​នេះ​បន្តិច​នៅលើ​ផ្លូវ​រថភ្លើង​ត្រង់​ចំណុច​ខាងកើត​ផ្លូវ​ចូល​វត្ត​ដុង​អារ័ញ្ញ
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

អាជ្ញាធរ​ជួយ​ដោះស្រាយ ក្មេង​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន លូ ផ្លូវ ទឹក ភ្លើង រថយន្ដ​ធំ​ដឹក​ដី​ខួច​ផ្លូវ និង​សំរាម​ស្អុយ​

[hupso]

ភ្នំពេញ​៖ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ខណ្ឌ​ដង្កោ ប្រជាពលរដ្ឋ សុំ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ រឿង​ក្មេង​ប្រើប្រាស់ និង ជួញដូរ​គ្រឿងញៀន​,​រឿង​កត់​ឆ្នោត​កន្ទុយលេខ ,​លូ​, ផ្លូវ ,​ទឹក​លិច ,​ភ្លើង​បំភ្កឺ​សាធា រ​ណៈ ,​ធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ​,​រថយន្ដ​ធន់​ធំ​ដឹក​ដី​ខួច​ផ្លូវ និង​សំរាម​ស្អុយ  អាជ្ញាធរ បាន​ត្រឹមតែ​សន្យា​ចោល មិន​ខ្ចី​យកចិត្ដទុកដាក់  ។ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី បាន​ប្រព្រឹត្ដទៅ​កាលពី​ថ្ងៃ​ព្រហស្បត៏ ៤​រោច ខែ​មិគសិរ ឆ្នាំ​រកា ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃទី​០៧ ធ្នូ ឆ្នាំ​២០១៧ នេះ​បាន​ធ្វើឡើង ក្រោម​អធិបតីភាព​លោក ម៉ម់ សារិន   ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក អៀន អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ការចូល​រូ​ម​ពី​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ផងដែរ​។​

​លោក​ហែម ឡុង​សុភ​ក្រ័ សមាជិក​ក្រុមប្រឹក្សា​រាជធានី ភ្នំពេញ បានបញ្ជាក់​ថា​៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី នៅ​ព្រឹក​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៦ ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សារណៈ ,​បញ្ហា​បរិស្ថាន ,​បញ្ហា​គ្រឿងញៀញ​,​ទឹក​,​ភ្លើង និង​បញ្ហា​អភិវឌ្ឍ​ន៏​នៅ​មូលដ្ឋាន​។ សម្រាប់​រដ្ឋបាល​រាជធានី ភ្នំពេញ ការចូលរួម​មតិ​យោបល់ និង​លើក ឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិត ជា​បាន​នាំមក​នូវ​ព័ត៌មាន​ច្បាស់លាស់ ពី​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ដែល​ជា​តម្រូវការ​របស់​ពួកគាត់​ចង់បាន  និង​បាន​ធ្វើឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នា​ពេលកន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ និង​ស្វែងរក​នូវ​ដំ​ណោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​តម្លាភាព និង​មាន ប្រសិទ្ធ ភាព ក្នុងនាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​។​

​លោក អៀន អូន​នី  អភិបាលរង​រាជធានី​ភ្នំពេញ បាន បញ្ជាក់ថា​៖ វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើឡើង​ក្នុង​១​ឆ្នាំ​ម្តង​សម្រាប់​មួយ​ខណ្ឌ​នី​មួយៗ មានន័យ​ថា ខណ្ឌ​ទាំង​១២​ចំណុះ ឲ្យ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ធ្វើ​ឡើង​ចំនួន​១២​ដង​ផងដែរ ស្របពេល​ដែល​ឆ្នាំ​២០១៧​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន បើក​វេទិកា​នេះ​បាន​ចំនួន​១២ ខណ្ឌ​ហើយ ក្នុងនោះ​រួមមាន​ខណ្ឌ​ជូន​ពេញ​,​ខណ្ឌ​៧​មករា​, ខណ្ឌ​ទួលគោក​,​ខណ្ឌ​ឬ​ស្សី​កែវ ,​ខណ្ឌ​សែន​សុខ ,​ខណ្ឌមានជ័យ ,​ខណ្ឌចំការមន , ខណ្ឌ ពោធិ​សែន​ជ័យ​, ខណ្ឌ​ជ្រោយចង្វារ ,​ខណ្ឌ​ច្បារ អំពៅ , ខណ្ឌ​ព្រែក​ព្នៅ សម្រាប់​ថ្ងៃ​នេះ ជា​ខណ្ឌ​ចុងក្រោយ គឺ ខណ្ឌដង្កោ ផងដែរ ។​

​លោក​បន្ដថា​៖ សម្រាប់​រដ្ឋបាល​រាជធានី ភ្នំពេញ ការចូលរួម​មតិ​យោបល់ និង​លើក ឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិតជា​បាន​នាំមក​នូវ​ព័ត៌មាន​ច្បាស់លាស់ ពី​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ដែល​ជា​តម្រូវការ​របស់​ពួកគាត់​ចង់បាន និង​បាន​ធ្វើឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នា​ពេលកន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ចុះ​ដោះស្រាយ​ជូន និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ និង​ស្វែងរក​នូវ​ដំ​ណោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន តម្លាភាព និង​មាន ប្រសិទ្ធ ភាព ក្នុងនាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​៕

 

d17120702 d17120701 d17120705 d17120703 d17120704

Filed in: ព័ត៌មានជាតិ
© 2018 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.