ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ពុល​ស្រា ស បណ្តាលឱ្យ​ស្លាប់​3​នាក់​និង​44​នាក់​កំពង់​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​ - ឯកឩត្តម កែ​ន សត្ថា​អភិបាលនៃ​គណ​:​អភិបាលខេត្ត​កែប​បាន​ធ្វើ​ពិធី​ចែក​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ចែកជូន​ដល់​ប្រជាពលរដ្ឋ​មាន ចំនួន​១២៥​គ្រួសារ​ដែល​ស្ថិត​នៅក្នុង សាលាស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​ - ​ឯកឧត្តម កែវ រ៉េមី​៖ សន្តិភាព គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍន៍​ - លោក វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​យក​អំណោយ​សប្បុរស់ធម៌ ជួន​ទូ​រគត​ជន​និង គ្រួសារ​ផ្ទុកមេរោគ​អេ​ដ៍​ - ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ កំពុង​រង​ការរិះគន់​ថា ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ប្រព្រិត្ត​អំពើ​ពុករលួយ​ - មនុស្ស​៣​នាក់​បាន​របួស​ធ្ងន់​ស្រាល​និង​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​ក្នុង​ហេតុការណ៍​រន្ទះបាញ់ ខណៈ​អ្នក​ទាំង​៤​នាក់ ឡើង​ភ្នំរ​កកាប់​ឈើ ស្របពេល​ដែល​ផ្ទៃមេឃ​មាន​ផ្គរ​រន្ទះ រក​ភ្លៀង - លោក​សន​នី​ប្រធាន​ផ្សារ​ក្រោម​ចង់​មាន​ឆាប់​ពេក​បើកដៃ​អោយ​គេ​លក់​លើ​ផ្លូវ​សាធារណៈ​ - ​លោក​ស៊ុន​ចាន់ថុល​សន្យា​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៤៨ ដែល​ខូច​ដោយ​ជំនន់​ទឹកភ្លៀង​ឲ្យ​ហើយ​ទាន់​បុណ្យ​សមុទ្រ​ - ​ស្រុក​ចិត្ត​បុរី​ខេត្តក្រចេះ​មាន​ល្បែង​ជល​មាន់​និង​អាប៉ោង​ចល័ត​! - លោក​គង់​ប៉ិប អាង​អំណាច​ជំទប់​ទី​១​សង្កាត់​ជ្រាវ គំរាម​ចាប់​អ្នកស្រុក​ដាក់គុក​គ្មាន​មូលហេតុ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ខណៈ​នេះ​សភា​កំពុង​ប្រជុំ​ដើម្បី​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ថ្មី​១៦​រូប

[hupso]

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយ​មាន​កូរ៉ុម​ចូលរួម​ចំនួន​១០២​រូប មកពី​គណបក្ស​ចំនួន​៤ ដើម្បី​ប្រកាស​សុពលភាព​របស់​តំណាងរាស្ត្រ​ថ្មី​១៦​រូប​ រួម​ទាំង​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ អនុប្រធាន​-​សមាជិក​ថ្មី​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ៣​រូប ដែល​ជំនួស​អ្នក​ដែល​បាន​លាលែង​ផងដែរ​។​

​សូមបញ្ជាក់​ថា តំណាងរាស្ត្រ​ថ្មី​១៦​រូប ដែល​ត្រូវ​ប្រកាស​សុពលភាព​នេះ​រួមមាន​១១​រូប មកពី CPP ដែល​ទទួលបាន​ការបែងចែក​អាសនៈ​ដោយ គ​.​ជ​.​ប​, ៤​រូប មកពី CPP ដែល​ជំនួស​សមាជិក​សភា​៤​រូប​របស់ CPP ដែល​លាលែង​ដើម្បី​ទៅ​ឈរ​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា និង​១​រូប​ទៀត មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែល​ជំនួស លោក នុត សុខុម ដែល​លាលែង​ពី​សមាជិក​រដ្ឋសភា ទៅ​ឈរ​ជា​អនុប្រធាន​របស់ គ​.​ជ​.​ប​។ ដោយឡែក បេក្ខជន​អនុប្រធាន​-​សមាជិក គ​.​ជ​.​ប ថ្មី​៣​រូប ដែល​ត្រូវ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​នោះ រួមមាន ១៖ លោក នុត សុខុម មកពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ២៖ លោក ហ៊ែ​ល សារ៉ាត់ មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​ទី​៣៖ លោក ឌឹ​ម សុ​វណ្ណា​រុំ មក​ពី​សាលាក្តី​ខ្មែរក្រហម​៕

 

d171207e1 d171207e2

Filed in: ព័ត៌មានជាតិ
© 2018 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.