ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ស្ពឺ​ទទួ​អំណោយ សុីម៉ង់តិ៍​ចំនួន​១០​តោន ពី​ក្រុមហ៊ុន Ultra power techno logy co, ltd - អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​រកស៊ី​ជួញ​ឈើ​ត្រូវ​មេព្រៃ​ខេត្តមណ្ឌលគិរី​ចាប់​ឡាន​គោះ​យកលុយ ? - ព្រះសង្ឃ​អាចារ្យ​គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ព្រះ​ធម្ម​ត្រ័យ ​ហៅ​វត្ត​ព្រៃ​ស សំណូមពរ​តាមរយៈ​អ្នក​សារពត៌មាន សុំអោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌​! - ​ផលប្រយោជន៍​នៃ «​តែ​ស្លឹក​តើ​យ​» សម្រាប់​សុខភាព និង​សម្រស់​! - ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ប្តឹង​តុលាការ​ឱ្យ​ចាប់ខ្លួន​ឧកញ៉ា ឌួង ឆាយ ថា​ស្វាគមន៍​ - ​ករណី​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ចេញ​លិខិត​ផ្អាក​ការលេង​បាល់ទាត់​មុខ​ទីលាន​សាលាខេត្ត​កំពង់ឆ្នាំង​អត់​មាន​លក់​ដូរ​ទេ​!!! - ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​រកស៊ី​ជួញ​ឈើ​ត្រូវ​មេព្រៃ​ខេត្តមណ្ឌលគិរី​ចាប់​ឡាន​គោះ​យកលុយ ? - ​រដ្ឋាភិបាល​ដាក់​វិធានការ​ពន្ធ​ទប់ស្កាត់​ការនាំ​ចូល​ឡាន​ចាស់​មក​លក់​ស្រុក​ខ្មែរ​ - ​របៀប​ធ្វើការ​និង​តម្លៃ​សេវា​រត់​ឯកសារ​ក្រោម​តុ​នៅ​គយ ព្រលាន​អន្តរជាតិ​ភ្នំពេញ​មិន​ប្រែប្រួល​ទេ​បើ​ទោះ​ដូរ​មេ​គយ​ក៏​ដោយ​លោក​គុណ​ញឹម​អត់​ហ៊ាន​ក្អក​ព្រោះ​ខ្លាច​! - តេជោ​សែន​៖​ខេត្តកោះកុង​នឹង​ក្លាយ​ជា​ខេត្ត​ដែល ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាង គេ​ឬ​អាច​ជាប់​ចំណាត់ ថ្នាក់​លេខ​២
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ថ្ងៃ​នេះ​មេធាវី​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ដាក់ពាក្យ​ប្តឹង​លោក សម រង្ស៊ី​

[hupso]

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ លោក វង្ស ភក្តី មេធាវី​របស់​អគ្គមេបញ្ជាកា​រ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ដាក់ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​កុំឲ្យ​យោធិន​ស្តាប់បង្គាប់​ថ្នាក់ដឹកនាំ​ស្របច្បាប់ ធ្វើឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​។​

​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា កងយោធពល​ខេមរភូមិន្ទ​មិន​ចង់​ទារ​សំណង​នោះឡើយ ហើយ​ចង់ឱ្យ​ដាក់ទោស ទៅតាម​ច្បាប់​ឱ្យបាន​ធ្ងន់ធ្ងរ​បំផុត ខណៈ​ដែល​ទោស​នេះ​ជា​ទោស​ក្បត់ជាតិ នេះ​បើ​យោងតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នៃ​ព្រៃ​រាជាណាចក្រ​កម្ពុជា​។​

​លោក​បាន​អះអាង​ទៀតថា កងយោធពល​ខេ​មរ​ភ​មិន្ទ មិន​សុខចិត្ត​ចំពោះ​ការអំពាវនាវ​របស់ លោក សម រង្ស៊ី ឡើយ​ព្រោះថា ការអំពាវនាវ​នោះ​គឺជា​ការ​ញុះញង់​ឲ្យ​កងទ័ព​ផ្តួលរំលំ​រដ្ឋាភិបាល ធ្វើឱ្យ​ខុស​វិន័យ និង​លក្ខន្តិកៈ​កងទ័ព និង​រដ្ឋធម្មនុញ្ញ ហើយ​កងទ័ព​ត្រូវតែ​តស៊ូ​តាម​ផ្លូវច្បាប់ ចំពោះ​ករណី​នេះ ៕

 

d171207e5 d171207e6 d171207e7

Filed in: ព័ត៌មានជាតិ
© 2018 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.