ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

សកម្មភាព​ដឹកឈើ នៅតែ​បន្ត ជា​រៀងរាល់​យប់

[hupso]

ក្រចេះ ៖ ទោះបី​មាន​ការបង្ក្រាប​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​និង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទស​នា​ពេល​ថ្មីៗ​យ៉ាងណាក្ដី  ប៉ុន្តែ​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅតែ​ឌឹ​ប​ញ្ឈឹ មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ​ក្រចេះ ជាពិសេស​លោក​អ៉ឹង ស៉ីណា​ង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ដែល​គ្រប់គ្រង​ចំនួន​ពីរ​ស្រុក​និង​ក្រុង​មួយ គឹ​ស្រុក​សំបូរ ស្រុក​ចិត្រ​បុរី ក្រុង​ក្រចេះ ជាក់ស្ដែង​នៅ​វេលា​ម៉ោង​១៩​និង​៥០​និង​នាទី​យប់​ថ្ងៃ​ទី​០៩​មករា​២០១៨ ក្រុម​រថយន្ដ​ចែក​ញ្ញា្ត បាន​ដឹក​ឆ្លងកាត់ ខ្លា​ស្ទុះ​លើ​កំណាត់​ផ្លូូវជាតិលេខ​៧  ឆ្ពោះ​ទៅ​ស្រុក​ស្នួល   ដោយ​ឆ្លងកាត់​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត  ហើយ​យើង​មិនឃើញ​មាន​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ​ចេញ​បង្ក្រាប​នោះទេ បើ​ប្រសិន​គ្មាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​អាវុធហត្ថ​ខេត្ត​ចាប់​ប្រគល់​អោយ​ពួកគាត់ ព្រោះ​រដ្ឋបាល​ព្រៃឈើ​បច្ចុប្បន្ន រងចាំ​តែស៉ី​ឡាក​តែប៉ុណ្ណោះ ។

​បើ​យោង​តាម​ប្រភព​ដ៏​ច្បាស់ការ​មួយ​បាន​បង្ហើប​ប្រាប់ថា  ហេតុ​ដែល​លោក​អ៉ឹង ស៉ីណា​ង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ មិន​ចេញ​បង្ក្រាប បទល្មើស​ដឹកជញ្ជូន​ឆ្លងកាត់​ដែនដី​របស់​លោក គឹ​មាន​មិត្ត​ភក្ត័ដ៏​ជិតស្និ​តម្នាក់ ជា​មន្ត្រី​យោធា​ខេត្ត​ក្រចេះ ឈ្មោះ​លោក​សំអាត ជា​អ្នក​ធ្វើ​សេដ្ឋកិច្ច​អោយ ជា​រៀងរាល់ថ្ងៃ ដោយ​ដាក់​រថយន្ត​ចាំ​រាប់​ក្បាល​ឡាន​ជាប្រចាំ​។​

​ក្នុង​នោះ​ផង​ដែរ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ដឹកជញ្ជូន​ឈើ​ក្ដារ​បន្តិចបន្តួច​បានលើកឡើង​ថា ទោះ​បី​ពួក​គាត់​ដឹក​សរសរ​ក្ដារ​យកមក​ធ្វើ​ផ្ទះ​តាមរឹ​ម៉កឬ​គោយន្ត​កន្ត្រៃយ៍ គឺ​ត្រូវ​ទំនាក់ទំនង​ទៅ​លោក សំអាត ដែល​ជា​មន្ត្រី​យោធា​ខេត្ត​ក្រចេះ ដែល​គេ​ដឹងថា កាន់​លិខិត​បេសកម្ម​របស​លោក​អ៉ឹង ស៉ីណា​ង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ។
​បើ​យោង​តាមព័ត៏​មាន​គេហទំពរ័  បាន​សរសេរ​ចំៗ​ថា លោក​សំអាត​ជា​អ្នក​រាប់​ក្បាល​ឡាន​និង​ដេញ​ឡាន​កាក់​ឡាន ប្រមូល​ចំណូល​អោយ​លោក​នាយផ្នែក​ជាប្រចាំ ។​

​ជាក់ស្ដែង កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទ​យប់់​ថ្ងៃ​ទី​០៩​មករា​២០១៨ នេះ ក្រុម​រថយន្ត​សាំ​យ៉ុង​ដឹក​ឆ្លងកាត់​ក្រុង​ក្រចេះ ឆ្ពោះ​ទៅ​ស្រុក​ស្នួល​បាន​យ៉ាង​រលូន​ដោយ​មិន​មាន​ការរំខាន​ពី​មន្ត្រី​ពាក់ព័ន្ដ​បន្តិច​ណាសោះ ជា​ពិសេស​ក៏​ឆ្លងកាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត ដែល​មាន​លោក ឃ្លាំង ណា​រត្ន ជា​នាយ​សង្កាត់ មិន​រវល់​នឹង​ទប់ស្កាត់ បណ្ដែតបណ្ដោយ​អោយ​ឈើ​ចេញ​ឆ្លងកាត់​តំបន់​ខ្លួន ប៉ុន្តែ​ក្រុម​ដឹកឈើ​ទាំង​នេះ​ត្រូវបាន​បើក​បក​ក្រោយ ច្រាល​មក​វិញ​ដោយសារ លោក​អ៉ុយ ស្រី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​ដែល​មាន​ទីតាំង​នៅ​ស្រុក​ស្នួល​បិទ​និង​ដាក់​កម្លាំង​ត្រៀមលក្ខណ​បង្ក្រាប​ដោយ យោង​តាម​បទបញ្ជា របស់​លោក​គង់ គឹម នី អភិបាល​ស្រុក​ស្នួល​និង​ជា​គណបញ្ជាការ​ឯកភាព​ស្រុក  ទើប​ក្រុម​ចែក​ញ្ញា​ថៅកែ​ឈើ​ដឹក​ត្រឡប់ក្រោយ វិញ យក​មក​លាក់ទុក​នៅ​ផ្ទះ​ក្រ​យ​ហម​និង​ឃុំ​កន្ទួត ដូច​រូប​ភាពជាក់ស្ដែង​នេះ​។​

​សូមបញ្ជាក់​ថា ឈើ​ទាំង​នេះ​ដឹក​ចេញពី​ឃុំ​ជ្រោយ​បន្ទាយ​ស្រុក​ព្រែក​ប្រសព្វ ចេញពី​តំបន់​ព្រៃ​ឡង់ ជា​ប្រភពដើម ហើយ​គេ​ស្គាល់​ឈ្មោះ​ថា​ជា​ថៅកែ​ឈើ​ឈ្មោះ​ចែ​កញ្ញា​រស់នៅ​ស្រុក​ព្រែក​ប្រសព្វ​។​
មហាជន​ក្នុង​ខេត្តក្រចេះ​សំណូមពរ​ដល់ ឯកឧត្ដម​អភិបាល​ខេត្ត​ក្រចេះ មេត្តា​មាន​ចំណាត់ការ ដូច​កាលពី​ថ្ងៃ​ទី​០២​មករា​២០១៨ ដោយ​បង្ក្រាប​ដោយ ក្រុម​កងរាជអាវុធហត្ថ​ខេត្ត​និង​ផ្ទៃ​ប្រទេស​ស្ថិតនៅ​ស្រុក​ចិត្រ​បុរី ស្ថិតក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត ក្នុង​នោះ​ផង​ដែរ​ប្រជាពលរដ្ឋ​សង្ឃឹម​ទាំងស្រុង​លើ​ក្រុម​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ផ្លាស់​មក​ថ្មីៗ​ឆ្នាំ​២០១៨ នេះ ។ បើ​ត​សេច​ក​ហ​ដី​រាយ​ការ​មួយ ពី​មន្ត្រី រស់នៅ​ឃុំ​កន្ទួត  ស្រុក​ចិត្រ​បុរី បាន​លួច​បង្ហើប​ថា រយះពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ ក្រុម​ឈ្មួញ​កំពុងតែ​សំរុក​ទិញ​និង​ដឹកឈើ យ៉ាង​គគ្រឹកគគ្រេង នៅ​ឃុំ​កន្ទួតស្រុក​ចុត្រ​បុរី  ដោយ​គេ​ដាក់​ការសង្ស័យ ថា​មេ​ឈ្មួញ​ត្រូវរ៉ូវ​គ្នា​ជាមួយ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត  បន្ទាប់​ពី​កម្លាំង​អាវុធហត្ថ​ខេត្ត​និង​ផ្ទៃ​ប្រទេស ដក​កម្លាំង​ផ្អាក​ការបង្ក្រាប នា​ពេល​ក​នន្លង​ទៅ​។  ហើយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ស្ថិត​ក្នុង​ការគ្រប់គ្រងរ​បស់​ផ្នែក​ក្រចេះ គឹ​លោក​អ៉ឹង ស៉ីណា​ង ៕
​ដោយ មាឃ​. សុខា​

 

h1801011g44 h1801011g35

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.