ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តុលាការ​ចោទ​មេ​គណៈកម្មការ​បុណ្យ​សព​កែប​ឡី​រឿង​ធ្វើឲ្យ​បាត់​លុយ​បុណ្យ​? - មុខសញ្ញាជួញដូរ​គ្រឿងញៀន​ធំ​ម្នាក់ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​និង រឹបអូស​ថ្នាំញៀន​ជាង​មួយ​គីឡូក្រាម​ - គ្រូ​ទាយ ស្ត្រី​២​នាក់​ឆរ​បោក (​ដាក់​សំណរ​ដូរ​យក​មាស​)​សមត្ថកិច្ច​ចាប់​ខ្លូន​ - មន្ត្រី​វង្វេង​ផលប្រយោជន៍​មួយចំនួន ហាក់​មិន​ពេញចិត្ត ខ​ណះ​ដែល​ពលរដ្ឋ​គាំទ្រ​១០០% ទៅ​ហ្នឹង​ចំណាត់កា​រលោក សាន សា៑ន​ហូ ប៉ុន្មាន​ថ្ងៃ​ចុង​ស៊ី​ក្រោយនេះ​ - ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ឆបោក បន្លំ​យក​ចិញ្ចៀន​ក្លែងក្លាយ​ទៅ​បញ្ចាំ ទៅ​តុលាការ​ - ​កម្ពុជា​-​វៀតណាម បើក​ការដ្ឋាន​សាងសង់​ផ្សារ​គំរូ​ព្រំដែន​ទីមួយ​ - ជន​ឆបោក​ប្រាក់​ពី​ពលរដ្ឋ​ជាង​២​ម៉ឺន​ដុល្លារ​រឿង​រត់​ការ​ចូល​បម្រើ​កងទ័ព​ត្រូវបាន​តុលាការ​សម្រេច​ឲ្យនៅ​ក្រៅ​ឃុំ​ - សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែក​ទីតាំង​ផលិត​ស្ករត្នោត​កែច្នៃ​នៅ​ខណ្ឌ​ច្បារអំពៅ​ - សមត្តកិច្ច​ថៃ​ចាប់ផ្តើម​ត្រួតពិនិត្យដេញ​ពលករ​បរទេ​សនៅតា​ម​ហាង​នានា​ - ​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ជន​ជាតិចិន​៧៤​នាក់​នៅ​ខណ្ឌ​ទួលគោក​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ចាប់​យួន​៨​នាក់​ដែល​ប្រើ​ស្លាក​ក្រុមហ៊ុន​ដួង​ស្រួច​ឈូសឆាយ​ផ្លូវ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ស្រែ​ពក​!

[hupso]

ខេត្ត​មណ្ឌល​គី​រី ៖​ជនជាតិ​វៀតណាម​ចំនួន​៨​នាក់​ដែល​មក​ធ្វើ​សកម្មភាព​ឈូសឆាយ​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ដួង​ស្រួច ត្រូវបាន​កម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត  ធ្វើការ​ឃាត់ខ្លួន​យកទៅ​សាកសួរ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី កាលពី​រសៀល​ថ្ងៃ​ទី​១០ មករា ២០១៨ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុងភូមិ​ឡៅ ល្មៀត​ឃុំក្រង់​តេះ ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគីរី​។​

​ប្រភព​បានឲ្យដឹងថា អស់​រយៈពេល​ប្រមាណ​ជាង​១​សប្តាហ៏​មក​ហើយ គេ​បាន​ឃើញ​មាន​ក្រុម​ជនជាតិ​វៀតណាម​ជាច្រើន​នាក់ បាន​ប្រើប្រាស់​គ្រឿងចក្រ​ធំៗ​បី​គ្រឿង ឈូសឆាយ​ដី​ព្រៃ នឹង​កាប់រំលំ​ដើមឈើ​រាប់ពាន់​ដើម គរ​ទុក​ក្នុងព្រៃ​ជិត​ចំណុច​អូរ​ផ្លាយ ក្នុង​ភូមិសាស្ត្រ​ខាងលើ​។​

​ប្រភព​បន្តថា ជនជាតិ​វៀតណាម​ដែល​បាន​ធ្វើ​សកម្មភាព​កាប់​ផ្តួលរំលំ​ដើមឈើ​រាប់ពាន់​ដើម​នោះ បាន​ប្រើប្រាស់​គ្រឿងចក្រ​ដែល​មាន​បិទ​ស្លាករ​បស់​ក្រុមហ៊ុន ដួង ស្រួច គ្រុប ។​នៅពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ទីតាំង​នោះ គេ​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ធំៗ​ចំនួន​៧​កន្លែង ដែល​មាន​ឈើ​ប្រមាណ​ជិត​មួយ​ពាន់​ដើម ដែល​ត្រូវបាន​គេ​កាត់​គល់​កាត់​ចុង រាយប៉ាយ​ពេញ​ព្រៃ​។ ទោះជា​យ៉ាងណា​រហូតមក​ដល់​នឹង​វេលា​ម៉ោង​៥​ល្ងាច អ្នក​សា​ពត៌មាន​យើង​នៅ​មិនទាន់​បាន​ដឹង​ពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ចំពោះ​ជនជាតិ​វៀតណាម​ទាំងនោះ​នៅ​ឡើយ​ទេ​។​

​ចំណែក​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារ​រង​ខេត្ត​បាន​ថ្លែងថា យើង​នៅ​មិនទាន់មាន​វិធានការ​យ៉ាងណា​នោះ​ទេ ចំពោះ​ពួកគេ​ទាំង​៨​នាក់ ដោយ​នៅ​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការសាកសួរ នឹង​យក​ឯកសារ​នានា​ដែល​មាន​មក​ផ្ទៀងផ្ទាត់​ថា​តើ​សកម្មភាព​របស់​ក្រុម​ជន​ទាំងនោះ​ខុស​ច្បាប់​បែបណា​?​។​ចំពោះ​មតិ​មហាជន​បាន​លើកឡើង​ថា ក្រុមហ៊ុន ដួង​ស្រូ​ចគ្រប់ ជា​ក្រុមហ៊ុន​របស់​ខ្មែរ​យើង តែ​នៅ​ពេល​សមត្តកិច្ច​ចុះ​ទៅដល់​កន្លែង ឃើញ​តែ​ជនជាតិ​វៀតណាម ធ្វើ​សកម្មភាព ឈួសឆាយ​នឹង​កាត់​ឈើ​តែ​ប៉ុន​នោះ​។​

​លោក សុខ សេ​រ៉ា នាយ​យក​រង​សាលាខេត្ត​បានឲ្យ​ដឹង​នៅ​វេលា​ម៉ោ​៥•៣០​នាទី​ល្ងាច​នេះ​ថា​ក្រុមហ៊ុន​ខាងលើ​នោះ​ពិតជា​មាន​ច្បាប់​ដី សម្បទាន​សង្គមកិច្ច​ពិតប្រាកដ​មែន​តែ​ការ​ឈួសឆា​យរបស់​ក្រុមហ៊ុន ត្រឹមត្រូវ​តាម​ទីតាំង រឺ​មិន​ត្រឹមត្រូវ​ខ្ញុំ​មិន​ដឹង​ទេ​? ចំណែក​ជនជាតិ​វៀតណាម​មក​ធ្វើកា​នោះ​ស្រប​ច្បាប់ រឺ​មិន​ស្របច្បាប់​នោះ​ជា​រឿង​របស់​ក្រុមហ៊ុន​ ​ទាក់ទិន ។​

​បើតាម​សម្ដី​របស់​លោក ប៊ុន លី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឃុំក្រង់​តេះ​បាន​ប្រា​ប ឲ្យដឹង​ថា​ខ្ញុំ​ធ្លាប់បាន​ចូលរួម​ប្រជុំ​ជា​ថ្នាក់​ស្រុក​ដែរ​ពាក់​ពទ្ធ័​នឹង​កាងា​របស់​ក្រុមហ៊ុន តែ​កា​ឈូស​ឆាយ​នេះ​មិន​ត្រូវ​តាម​ទីតាំង​នឹង​ផែនទី​របស់​ក្រុមហ៊ុន​នោះ​ទេ​មិន​តែប៉ុណ្ដោះ​គ្រឿងចក្រ​នេះ​ផែ​មទាំង​ឈួសឆាយបះ​ពាល់​ដល់ដី​ប្រជាពលរដ្ឋ ដែល​គាត់​មាន​ប្លង់​រឹង​របស់​ក្រុមនិសិត្យ​ដែល​បាន​វាស់វែង​កាល​ឆ្នាំ​មក ចំណែក​លោក ជ័យ សុខា នាយ​ផ្នែក​រដ្ឋបាល​ក្រុង​សែន​មនោ​រម្យ​បានឲ្យដឹង​ថា​ជនជាតិ​វៀតណាម​ទាំង​៨​នាក់​នោះ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ន់​នៅ​ទីបញ្ជាកាដ្ឋានកង​រាជ​អាវុធអត្ថ​ខេត្ត​ដើម្បី សាកសួរ​បន្ត​នៅ​ថ្ងៃនេះ​។​

​មតិ​មហាជន​ភាគច្រើន​បាន​លើកឡើថា តំបន់​ចំណុច​អួរ​ផ្លាយ​នេះ​ជា​តំបន់​អេកូ​ទេសចរ​ធម្មជាតិ​ទី​ពីរ​ដែល​ហួ​ធ្លាក់​មកពីរ​បន្តាប់ពីរ​ទឹកធ្លាក់​ប៊ូ​ស្រា​មិនគួរមក​ឈួសឆាយ​កំទេច​នោះទេ ៕

d180112c7 d180112c11 d180112c10 d180112c9 d180112c8

Filed in: ព័ត៌មានជាតិ
© 6488 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.