ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​មេធាវី​ដែល​ស្រវឹង​បាញ់បោះ​សេរី​បង្ក​របួស​ត្រូវបាន​តុលាការ​ឲ្យនៅ​ក្រៅ​ឃុំ​! - ​តុលាការ​ចោទ​មេ​គណៈកម្មការ​បុណ្យ​សព​កែប​ឡី​រឿង​ធ្វើឲ្យ​បាត់​លុយ​បុណ្យ​? - មុខសញ្ញាជួញដូរ​គ្រឿងញៀន​ធំ​ម្នាក់ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​និង រឹបអូស​ថ្នាំញៀន​ជាង​មួយ​គីឡូក្រាម​ - គ្រូ​ទាយ ស្ត្រី​២​នាក់​ឆរ​បោក (​ដាក់​សំណរ​ដូរ​យក​មាស​)​សមត្ថកិច្ច​ចាប់​ខ្លូន​ - មន្ត្រី​វង្វេង​ផលប្រយោជន៍​មួយចំនួន ហាក់​មិន​ពេញចិត្ត ខ​ណះ​ដែល​ពលរដ្ឋ​គាំទ្រ​១០០% ទៅ​ហ្នឹង​ចំណាត់កា​រលោក សាន សា៑ន​ហូ ប៉ុន្មាន​ថ្ងៃ​ចុង​ស៊ី​ក្រោយនេះ​ - ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ឆបោក បន្លំ​យក​ចិញ្ចៀន​ក្លែងក្លាយ​ទៅ​បញ្ចាំ ទៅ​តុលាការ​ - ​កម្ពុជា​-​វៀតណាម បើក​ការដ្ឋាន​សាងសង់​ផ្សារ​គំរូ​ព្រំដែន​ទីមួយ​ - ជន​ឆបោក​ប្រាក់​ពី​ពលរដ្ឋ​ជាង​២​ម៉ឺន​ដុល្លារ​រឿង​រត់​ការ​ចូល​បម្រើ​កងទ័ព​ត្រូវបាន​តុលាការ​សម្រេច​ឲ្យនៅ​ក្រៅ​ឃុំ​ - សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែក​ទីតាំង​ផលិត​ស្ករត្នោត​កែច្នៃ​នៅ​ខណ្ឌ​ច្បារអំពៅ​ - សមត្តកិច្ច​ថៃ​ចាប់ផ្តើម​ត្រួតពិនិត្យដេញ​ពលករ​បរទេ​សនៅតា​ម​ហាង​នានា​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ថ្ងៃ​ខួប​ទី​៣៣​ឆ្នាំ​នៃ​ការឡើង​ជា​នាយករដ្ឋមន្ត្រី​តេជោ​សែន​ធាក់​ស៊ីក្លូ​បង្ហាញកម្លាំង​រឹងមាំ​!

[hupso]

​ភ្នំពេញ ៖ សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី ដែល​បង្ហាញ​ពី​សុខភាព​រឹងមាំ​តរា​មរយៈ​នៃ​ការឡើង​ធាក់​ស៊ីក្លូ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​មករា​ដែល​ត្រូវ​និង​ខូប​ទី​៣៣​ឆ្នាំ​ក្នុង​តួនាទី​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​បើក​ជា​ផ្លូវការ​នូវ “​សមាគម​មូលនិធិ​ត្រីចក្រយាន (​មូលនិធិ​ស៊ីក្លូ​) ។ មូលនិធិ​នេះ គឺ​ចាប់ផ្តើម​ពី​ថវិកា​សប្បុរស ៥០០ លាន​រៀល ដែល​បាន​ទទួល​ពី​សប្បុរសជន​នានា​និង​ពាណិជ្ជករ​នៅក្នុង​ប្រទេស​។ បងប្អូន​អ្នកធាក់ស៊ីក្លូ គឺ​អាច​ដាក់​ពាក្យ​សុំចូល​ជា​សមាជិក​សមា​គ​បាន ដោយ​មិន​តម្រូវអោយ​បង់ប្រាក់​សមាជិក​ឡើយ​។ សមាជិក​ទាំងអស់​នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​មួយចំនួន​ដូចជាៈ​១)​ប្រាក់​ជួល​ស៊ីក្លូ​ប្រចាំថ្ងៃ ២,០០០៛២) ប្រាក់​អាហារ ៥,000៛
៣) សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ដោយ​ឥត​គិ​ថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ដែល​ផ្តល់​ដោយ​មូលនិធិ​សមធ​ម៍​។​

​ក្រៅ​ពី​ផលប្រយោជន៍​ខាងលើ គឺ​សមាគម​នឹង​ពិចារណា​ក្នុង​ការផ្តល់​ការឧ​ប​ត្ត​ម្ភ​បន្ថែម​ជូន​បងប្អូន​អ្នកធាក់ស៊ីក្លូ ដូចជា​ក្នុង​រដូវ​បុណ្យទាន (​ចូលឆ្នាំ និង​ភ្ជុំបិណ្ឌ មរណៈភាព​…​ជាដើម​)​។ សម្តេច​តេជោ ហ៊ុន សែន ត្រូវបានជ្រើតាំង​ជា ប្រធានកិត្តិយស​របស់ “​សមាគម​មូលនិធិ​ត្រីចក្រយាន (​មូលនិធិ​ស៊ីក្លូ​)”​។ នៅ​ថ្ងៃ​នេះ​បងប្អូន​សមាជិក​អ្នកធាក់ស៊ីក្លូ​ទាំង​៣០៨​នាក់ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ៥៧​ម៉ឺន​រៀល (៥០,០០០៛ ជា​អំណោយ ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត និង ៧០,០០០៛ ប្រាក់​ពី​មូលនិធិ​) ព្រមទាំង ភួយ​, អាវ​រងារ​, កន្សែង​,​ក្រមា អាវ​ភ្លៀង មុង និង​អង្រឹង​ជ្រលក់​ថ្នាំ​ការពារ​មូស​។ មូលនិធិ​ទាំងនេះ គឺ​ដាក់​នៅក្នុង​កាត Wing ដែល​បងប្អូន​ងាយស្រួល​អាច​បើ​កនៅ Wing នៅ​គ្រប់​ទីកន្លែង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​ដល់​សប្បុរជន​ទាំងអស់​ដែល​បាន​ឧបត្ថម្ភ​ដល់​មូលនិធិ​ស៊ីក្លូ​ថ្ងៃនេះ និង​បន្ត​ឧបត្ថម្ភ​ប្រចាំឆ្នាំ​។ នៅថ្ងៃនេះ មូលនិធិ​សរុប​ដែល​ទទួល​បាន​ជាប​ថម​គឺមាន ប្រាក់​វិភាគទាន​សម្តេច​តេជោ និង​សម្តេច​កិ​ត្តិ ២៤០,០០0​ដុល្លារ និង​ប្រាក់​សប្បុរជន​ជាង ២០០,០០០ ដុល្លារ​ថែម​ទៀត​។​សូម​ក្រុមហ៊ុន​ទេសចរណ៍​ជួយ​ទាក់ទាញ​ទេសចរ​បរទេស​អោយ​ចូលរួម​ប្រើប្រាស់​ស៊ីក្លូ​។ យើង​ចូលរួម​ជិះ​ស៊ីក្លូ​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​បងប្អូន​ស៊ីក្លូ​។ ស៊ីក្លូ គឺ​កាត់​បន្ថយ​ការបំពុល​បរិស្ថាន​ក្នុង​ទីក្រុង​។​

d180113a4

Filed in: ព័ត៌មានជាតិ
© 6555 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.