ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ឧបនាយក​រដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុនហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​ហើយ​! - ​និស្សិត​២​រូប​រួម​គ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​បណ្ដឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គ្រោះ​កុមារ​ខ្មែរ​! - ​នគរបាល​មកពី​សៀមរាប​តាម​ចាប់​ជន​បរទេស​ជួញដូរ​កុមារ​! - ​បន្ទាប់​ពី​ថ្វាយ​សា​តាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​! - ​ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរាគ​ម​ន៏​ទល័​ច្រក ? - ​មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ាវ​ចំរើន​វ៉ៃ​ប្រពន្ធរ​លូត​កូនរង​ការប្តឹង​ពី​បទ​ប៉ង​មនុស្សឃាត​! - នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទូក​ដឹកឈើ​០១​គ្រឿង​ - ​ឯកឧត្តម ម៉ម ឈឿម អំពាវ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចូលរួម​គោរព​ច្បាប់​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​ - ​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដក​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនៈគិរី​បន្ទាប់ពី​មាន​ការរិះគន់​ពី​តំណាងរាស្ត្រ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ នៅ​ខេត្ត​កំពង់ធំ​បណ្តាលមកពី​ឆេះ​រថយន្ត​

[hupso]

​ខេត្ត​កំពង់ធំ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៏​នេះ បណ្តាល​ឲ្យ​ឆេះ​រថយន្ត​បាន​កើតឡើង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ កាលពី​វេលា​ម៉ោង​ជិត​៥ ល្ងាច​ថ្ងៃ​ទី​៣០​ខែ​មករា​ឆ្នាំ​២០១៨ នៅត្រង់​ចំនុច​ភូមិ​បន្ទាយ​យោមរាជ ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ។​

​ប្រភព​ព័ត៍មាន​ពី​កន្លែងកើតហេតុ​បាន​បង្ហើប​ថា​! មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត ប្រភេទ​កូរ៉េ​ខ្លុប ម៉ាក​ហ៊ី​ហិន​ដាយ មួយ​តោន​កន្លះ​ព​ណ៍សរ ដឹក​ទឹក​ផ្លែឈើ​ចំរុះ បើកបរ​ពី​ជើង​ទៅ​ត្បូង បាន​ធំក្លិន​ហ្គាស ក្រោយមក​បន្តិច​ស្រាប់តែ​លឺ​សម្លេង​ផ្ទុះ​ក្តាំង នៅ​កណ្តាលផ្លូវ ក៏​ឃើញ​មាន​អណ្តាតភ្លើង​ឆេះ​សន្ធូសន្ធៅ​បណ្តាល​ឲ្យ តែ​ឆេះ​ព្រូឡាន​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​តែ​កុង​ឡាន​ម្នាក់​រងរបួស​ធ្ងន់ ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​(​បារាយណ៏ សន្ទុក )​។ បន្ទាប់មក​គេ​ឃើញ​មាន​អ្នកជិតខាង និង​សមត្ថកិច្ច​មក​ជួយ​អន្តរាគ​ម​ន៏ បាញ់​ពន្លត់​និង​សម្រួល​ចរាច​រណ៏​។​

​រហូតមក​ដល់​ល្ងាច​នេះ សមត្ថកិច្ច​បាន​អោយដឹង​ថា ជនរងគ្រោះ​មានឈ្មោះ​ទី​១ ជឹម ឆេង​អាន ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ជា​ព្រូឡាន​ស្លាប់ នៅ​និង​កន្លែងកើតហេតុ ទី​២ ឈ្មោះ ជិន គឹម​ឆូយ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​វាំង​ខាងជើង​ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ជា​អ្នកបើកបរ​រងរបួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​បារាយណ៍​សន្ទុក ៕

 

h180131a1 (1) h180131a1 (2) h180131a1 (7) h180131a1 (8) h180131a1 (12)

Filed in: គ្រោះ​ថ្នាក់​ចរាចរណ៍​
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.