ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​លាន់​ដូច​រន្ទះ​ស្លាប់​១​របួសធ្ងន់​ម្នាក់​ស្រាល​

[hupso]

​ខេត្ត​បាត់ដំបង​.​ស្រុក​ភ្នំព្រឹក ៖  នៅ​ថ្ងៃ​ពុធ ១៥​កើត ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ ២០១៨ វេលា​ម៉ោង​១៧៖២០​នាទី​នៅ​ចំណុច​កែង​ភ្នំ​ប្រាំពីរ ស្ថិតក្នុង​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​ចំនួន​០១​លើក រវាង​ម៉ូតូ​ម៉ាក​ហុងដា​សង់ Honda C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ ២០១៤ ពាក់​ស្លាក​លេខ បាត់ដំបង 1N 9295 បើក​ដោយ ឈ្មោះ ស​ម្ប​តិ្ត បូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ បើកបរ​ទិសដៅ​ពី​លិច​ទៅ​កើត ទៅ​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា វេវ Honda C125 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ ឈ្មោះ ឡុង នុត ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​បួ​រ ឃុំ​បួរ ស្រុក​ភ្នំព្រឹក រងរបួស​ធ្ងន់​បាក់​ដៃ​ឆ្វេង និង បាក់​ភ្លៅ​ខាងស្ដាំ រីឯ​អ្នករួមដំណើរ​ជាមួយ ឈ្មោះ សឿត កក្កដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ ជាមួយគ្នា រងរបួស​ធ្ងន់ បាក់​កំភួនជើង​ខាងស្ដាំ បើកបរ​ទិសដៅ​ពី​កើត ទៅ​លិច បញ្ច្រាស់ទិស​គ្នា ដោយ​ភាគី​ម៉ូតូ​ម៉ាក​សង់​បើកបរ ក្នុង​ល្បឿន​លឿន និង​ក្នុង​ស្ថានភាព​ស្រវឹង​ផង ទើប​បណ្ដាលអោយ​បុក​គ្នា​តែ​ម្ដង  ។​

​សមត្ថកិច្ច​យើង​បាន​ហៅ​រថយន្ត​ដឹក​ជនរ​គ្រោះ​ទាំង​០២​នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន ចំណែក​សព​ជនរងគ្រោះ​បាន​ប្រគល់​អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

​រីឯ​ម៉ូតូ​ទាំង​០២​គ្រឿង ក្រោយពី​សមត្ថកិច្ច​យើង ធ្វើការ​វាស់វែង​កន្លែង​កើតហេតុ​រួច បាន​យក​មក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​បួរ រងចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

 

h180201a1 h180201a2

Filed in: គ្រោះ​ថ្នាក់​ចរាចរណ៍​
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.