ភ្នំពេញ៖ លោក គឹម រស្មី មេប៉េអឹមខេត្តរតនៈគិរីបានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយសារប្រកាសជាសាធារណៈចែកលុយឲ្យកូនៗ របស់ខ្លួនក្នុងម្នាក់ៗ១០ម៉ឺនដុល្លារ ចំនួន៥នាក់ សរុបទាំងអស់ ៥០ម៉ឺនដុល្លារនិងទ្រព្យសម្បត្តិមួយចំនួនទៀតនៅនៅចំពោះភ្ញៀវយ៉ាងច្រើនកុះករកាលពីយប់មិញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ។
នៅក្នុងបណ្តាទំនាក់ទំនង សង្គមហ្វេសប៊ុកដែលត្រុវបានចែកចាយយ៉ាងទូលំទូលាយ បានឲ្យដឹងថាការចែកលុយរាប់សឹបម៉ឺនត្រូវបានធ្វើ ពិធីខួបកំណើតរបស់លោក គឹម រស្មីដែលរងការចោទប្រកាន់ថានៅពីក្រោយបទល្មើសព្រៃឈើដែលបង្កឡើងដោយមន្ត្រីប៉េអឹមឈ្មោះហូជីវ៉ៃនិងឈ្មោះណាក់ហៅណាក់ក្បាលធំ ដើម្បីឲ្យកូនចៅលោកជាទុនក្នុងការរកស៊ី និងបន្តការសិក្សានៅក្រៅប្រទេស ផងដែរ។លោកគឹមរស្មីអួតថាសម័យហ៊ុនសែនចឹង!។
ក្នុងវិដេអូឃ្លីបប្រមាណជាជិត៥នាទី បង្ហាញពីការយកចិត្តទុកដាក់លើកូនៗ ដោយចែកសែកឲ្យម្នាក់មួយសន្លឹក ក្នុងទឹកប្រាក់១០ម៉ឺនដុល្លារ នៅចំពោះមុខ អ្នកចូលរួមក្នុងថ្ងៃកំណើត។ ក្រៅពីការចែកលុយ លោកក៏បានលើកឡើងពីការចែកទ្រព្យមួយចំនួនទៅឲ្យកូនៗផងដែរ៕