ក្រចេះ៖ លោក សឹង្ហ សំអុលដែលជាមន្ត្រីប៉េអឹមនិងជាឧកញ៉ាដែលគេស្គាល់ថាជាឈ្មួញរកស៊ីឈើដែលមានឥទ្ធិពលបំផុតនៅភូមិភាគឥសាន្តប្រទេសសូម្បីតែតុលាការខេត្តក្រចេះក៏មិនហ៊ានធើប្រដាប់អីម្សៀអុលផងដែរ។
ជាកស្តែងមកដល់ពេលនេះទោះមានបំរាមហាមមិនឲ្យនាំចេញឈើរបស់នាយករដ្ឋមន្ត្រីតែធើប្រដាប់ឧកញ៉ាអុលដែលជាថៅកែក្រុមហ៊ុនម៉ាស្ទ័រខេសាន់ដែលមានទីតាំងនៅខេត្តមណ្ឌលគីរីមិនបានដដែល។
បើតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី២៣ឧភាឡានធុនវេអង ម្សៀឧកញ៉ាអុលបានសម្រុកដឹកឈើចំនួន១៦រថយន្ត ចេញពីក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ដូចជាក្បួនរថយន្តហែកឋិនធ្វើដំណើរលើដងផ្លូវ សំដៅក្នំព្រេច ចេញតាមផ្លវភូមិសំពោច ស្រុកស្នួលខេត្តក្រចេះ ។ ឈើទាំងនេះមួយចំនួន ដឹកយកទៅលក់តាមដេប៉ូនានាក្នុងប្រទេស និងមួយចំនួនទៀតយកទៅលក់នៅព្រំដែនប្រទេសវៀតណាម។
ប្រភពរាយការណ៍មកថា ឧកញ៉ាអុល បានរត់ការស្នើសុំច្បាប់ដឹកជញ្ជូនឈើនេះ២-៣ថ្ងៃហើយ ពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី។ ហើយការដឹកជញ្ជូនឈើទាំង១៦រថយន្តចេញពីដីក្រុមហ៊ុនថ្ងៃនេះ គេសង្ស័យថាមានច្បាប់ពិតប្រាកដយ៉ាងច្រើនតែ៧រថយន្តតែប៉ុណ្ណោះ ព្រោះឧកញ៉អុលចេះលេងឆ្ពិនភ្នែក ដោះស្លាកលេខរថយន្ត ១គ្រឿង ធ្វើជា២គ្រឿង ដោយពាក់ស្លាកលេខតែមួយ ហើយរថយន្តខ្លះដោះស្លាកលេខចេញអស់តែម្តង ឯច្បាប់ដឹកជញ្ជូនវិញគឺគេកូពីដាក់តាមរថយន្ត។
កន្លងមកឧកញ៉ាអុល ធ្លាប់អួតបង្ហាញរិទ្ធិអំណាចខ្លួនថា ច្បាប់ដឹកជញ្ជូនឈើមួយសន្លឹក គាត់ត្រូវដឹកពី២ទៅ៣រថយន្ត ទើបរកស៊ីបានចំណេញ ព្រោះទោះមានច្បាប់ក៍ត្រូវបង់លុយឲ្យមន្ត្រីគ្រប់ជំនាញ ក្នុងនោះរាប់ទាំងកម្លាំងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិផងដែរ?។បើក្រៅពីមន្ត្រីជំនាញគឺពិបាកចាប់កំហុសណាស់ ឯមន្ត្រីជំនាញវង្វេងតែនឹងអំពើពុករលួយ ធ្វើរបាយការណ៍កុហកថ្នាក់ដឹកនាំ ដើម្បីជួយលាក់បាំងមេឈ្មួញទុច្ចរិត រក្សាឆ្នាំបាយខ្លួនមិនខ្វល់ពីវិនាសកម្មព្រៃឈើនិងបំរាមនាយករដ្ឋមន្ត្រីដែលសាបដូចទឹកទន្លេរនោះឡើយ៕