ស្ទឹងត្រែង ៖ សម្លេងប្រកែកគ្នាយ៉ាងទ្រហឹងអឹងកងផ្សាយចេញពីទីតាំងសង្វៀននេះមកដល់ អ្នកសារព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ជាទីតាំងលោកខេង សុធី ហៅថន។លោកមានតួនាទីជាទាហ៊ានសឹករងនាយរងការិយាល័យទី៥ប្រចាំខេត្តស្ទឹងត្រែងបានបើកលេងជាយូរមកហើយ។
សង្វៀនជល់មាន់នេះនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងមួយសប្តាហ៏លេងពីរថ្ងៃគឺថ្ងៃអាទិត្យ ថ្ងៃព្រហស្បតិ៏ ហើយបានដូរទៅលេងកន្លែងផ្សេងៗពីរ បីថ្ងៃ ដោយធ្វើយ៉ាងនេះដើម្បីកុំឲ្យដឹងកន្លែង។រីឯលោកមេប៉ុស្ដី៏អន្លង់ជ្រៃគេបានដឹងដែរ តែគេមិនហ៊ានបង្ក្រាបទេ ព្រោះបានទុកដាក់ជូនមេប៉ុស្ដិ៏រងជាអ្នកចាត់ចែង។
មេប៉ុស្ដិ៏អន្លង់ជ្រៃលោកផៃ ប៉ៀវហៅហៀង ហុយមិនសូវរវីរវល់ក្នុងរឿងនោះទេ។ច្រើនតែប្រគល់ទុកជូនលោកពេជ្រ រតនា ហៅចយជាអ្នកមើលថែក្នុងកិច្ចការនេះ។
គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព៩ចំណុចដែល រាជរដ្ឋាភិបាល បានចែងសរសេរលើពិដានៅតាមច្រកគ្រប់គោលដៅ តើទៅណាអស់ហើយ?ហើយនរណាជាអ្នកតាក់តែងច្បាប់នេះឡើង!! ក្នុងនោះរាប់ពីល្បែងស៊ីសងគ្រប់ប្រភេទផងដែរ។
វីដេអូឃ្លីបនេះជាទីតាំងលេងមានសម្លេងប្រកែកគ្នាពីបញ្ហាដាក់លុយផ្នាលគ្នាស៊ីសងមិនត្រូវទើបឈានដល់កើតទំនាស់។
ពលរដ្ឋរស់នៅក្បែរៗនោះ សំណូមពរដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក មុំ សារឿន សូមឯកឧត្តម ជួយមើលបញ្ហាកើតឡើងខាងលើនេះផង៕