ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​សមត្ថកិច្ច​ត្បូងឃ្មុំ​ចុះបង្ក្រាប​សង្វៀន​ប្រជល់មាន់​ក្នុង​កាស៊ីណូ​ឃ្លោ​ប៊​ល​៦៩ នៅក្នុង​តំបន់​សេដ្ឋកិច្ច ពិសេស​ថា​រី ច្រកទ្វារ​ទ្វេភាគី​ដារ​តែ​ដោះលែង​អ្នកលេង​ទាំងអស់​!!

[hupso]

​ត្បូងឃ្មុំ ៖ ផ្អែក​តាម facebook ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្បូងឃ្មុំ​បានឲ្យដឹងថា​៖ នៅ​រសៀល​ថ្ងៃ​ទី ០៣ កក្កដា ២០១៨ នេះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុន​ណុន ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ត្បូងឃ្មុំ  និង​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ចំនួន​២០​នាក់ និង​កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​៥​នាក់​ ​សំរបសំរួល​ពី​តំណាង​អយ្យការ​ខេត្ត​ត្បូងឃ្មុំ​ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក ប៉ុក តារា ព្រះរាជអាជ្ញារង​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង និង​ស្រាវជ្រាវ​ត្រួតពិនិត្យ​នូវ​ឯកសារ​បែប​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការបើក​កាស៊ីណូ ដែឥមាន​យីហា ” កាស៊ីណូ​ឃ្លោ​ប៊​ល​៦៩ ” មាន​ទីតាំង​នៅ​ភូមិ​ដារ កណ្តាល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

​មន្ត្រី​នគរបាល​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​នេះ​បានអោយដឹងថា សមត្ថកិច្ច​នឹង​ធ្វើការ​បង្ក្រាប នូវ​រាល់​អំពើ​ទាំងឡាយណា ដែល​ម្ចាស់​ទីតាំង និង​ម្ចាស់​អាជីវកម្ម​មិន​បាន​បំពេញ​តាម​បែបបទ លក្ខណ្ឌ​ច្បាប់​កំណត់ ។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​កំពុង​លេង​ល្បែងស៊ីសង​ប្រជល់មាន់​ចំនួន​៥០០ នាក់ រថយន្ត ចំនួន​២០ គ្រឿង ម៉ូតូ​ចំនួន​២០០ គ្រឿង ធ្វើ​កំណត់ហេតុ​និង កិច្ចសន្យា​បញ្ឈប់​បិទ​ផ្អាក​អាជីវកម្ម​តែម្តង ។ តែ​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម ប៉ុណ្ណោះ​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ផ្សព្វផ្សាយ ជំហាន​ដំបូង ។ ក្រោយ​ពេល​បញ្ចប់​ការស្រាវជ្រាវ​និង​មាន ចំណាត់ការ​បែប​ម៉េច​ជា​បន្ត​ទៀត​នឹង​ជូន​ព័ត៌មាន​តាម​ក្រោយ​។  ព្រោះ​ទោះជា ប្រតិបត្តិការ​បង្ក្រាប​នេះ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ក្រោម​ការបញ្ជា​ពី​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ក៏ដោយ ក៏​ពុំ​មាន​ប្រភព​ឬ​មន្ត្រី​ណា​ម្នាក់​បញ្ចេញ​ឈ្មោះ​ថៅកែ​កាស៊ីណូ ឃ្លោ​ប៊​ល​៦៩ នៅ​ឃុំ​ដារ​ក្នុង​ដីឡូត៍​របស់​លោក​ឧកញ៉ា ឈន ថា​រី នេះដែរ គឺ​ហាក់​មាន​ការលាក់លៀម​និង​ខ្លាចរអារ​ថៅកែ​ផង​ដែរ​។​

​ជាង​នេះ គឺ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកកាសែត​នៅ​ត្បូងឃ្មុំ​បាន អោយ សារព័ត៌មាន យើង​ដឹង ថា មនុស្ស​ស្រី​ប្រុស​ទាំង​៥០០​នាក់ និង​រថយន្ត​២០​គ្រឿង មាន​ស្លាក​លេខ​រដ្ឋ រាជការ ន​.​ប និង ខ​.​ម ផងដែរ និង ម៉ូតូ ២០០ គ្រឿង ត្រូវបាន​ដោះលែង​វិញ​អស់ហើយ ក្រោយ​ការ ធ្វើ​កំណត់ហេតុ កិច្ចសន្យា​រួច ដែល​ជា​ការព្រមាន​របស់​សមត្ថកិច្ច ទៅលើ​ក្រុម​អ្នកលេង​ល្បែង​គឺ​មិន​បាន​អនុវត្ត​ច្បាប់​អ្វី​ឡើយ ៕

 

ben-roit ben-roit4 ben-roit3 ben-roit2 ben-roit1 ben-roit5

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.