ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ទស្សនៈ​នយោបាយ ៖ អំណាច​មិន​ស្ថិតស្ថេរ​របស់​អ្នកនយោបាយ​ - តាមរយៈ​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រំលឹក​ពី​ជំហរ​នយោបាយ​ក្រៅប្រទេស ! - ​លោក​ស​ថេត គ្រោង​បង្កើត​ក្រុម​កុម្ម៉ង់ដូ​នគរបាល​រាជធានី​ភ្នំពេញ​និង ស្នើ​ឱ្យ​វៀតណាម​ជួយ​ - យុវជន​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ - ​ប្ដី​កំណាច​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​ - PM ខេត្ត​បន្ទាយមានជ័យ​ចាប់​ក្របួច​ជន​ជួញដូរ​គ្រឿងញៀន​ - អគ្គិភ័យ​ត្របាក់ ផ្ទះ ៦​ខ្នង​ខ្ទេច​ជា​ផេះ​នៅ​ស្រុក​អណ្ដូង​មាស​ - ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​អះអាងថា​៖ ការចាប់ខ្លួន​លោក ប៉ុល ទិត្យ​ធានី មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ​ - ​កូនស្រី​សេដ្ឋី​នៅ​សៀមរាប​ដែល​ក្លាយជា​ឃាតក​តាម​ផ្លូវថ្នល់​វាសនា​ចារ​ថា​ជាប់គុក​២​ខែ​ - ​ជំទាវ​ហ៊ុន​ម៉ា​នី​បង្ហាញ​សម្រស់​លើ​កម្រាលព្រុំ​ក្រហម​នៅ​ទីក្រុង​កាន​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

លោក​ឧកញ៉ា​ចិត្ត​សប្បុរសធម៌ គង់ ក្រឹង​កុំពង់តែ​សម្រុក​បំផ្លាញ​ព្រៃឈើ​ឲ្យអស់​ពី​ស្រុក​ខ្មែរ​!​

[hupso]

បើ​នៅ​តែ​គ្មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់ ឬ​ចាប់​បង្ក្រាប​មេ​ខ្មូតស៊ី​ឈើ​ដែល​មាន​គោ​រម្យ​ងារ​ជា​ឧកញ៉ា​យក​មក​កាត់ទោស​ទេ​ច្បាស់​ជា​រលាយ​វិនាស​ហិនហោច​ព្រៃឈើ​ពី​ប្រទេស​ជាក់​ជា​មិនខានឡើយ​ ។

​សព្វថ្ងៃ​នេះ​បើ​គេ​ង្កេ​ត​តាម​បណ្តាញ​សង្គម (Facebook) ឬ​បណ្តា​សារពត៌មាន​គឺ​គេ​តែងតែ​ឃើញ គេ​ផ្សព្វផ្សាយ​នូវ​ពត៌មាន​មួយ​ដែល​ពាក់ព័ន្ធ​ជាមួយ​លោក​ឧកញ៉ា ចិត្ត​សប្បុរសធម៌​ឈ្មោះ គង់ ក្រឹ​ង ដែលជា មេ​ឈ្មួញ​ឧក្រឹដ្ឋ​កម្ម​បំផុត​ក្នុង​ការបំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​ខ្មែរ ហើយ​គ្មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​រា​ជ​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់​ណាមួយ​ហ៊ាន​ប៉ះពាល់​ឡើយ សូម្បី​តែ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង និង​បង្ក្រាប បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​ផង​កុំថាឡើយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ដាក់​បទបញ្ជា​អោយ​យក​អាំ​ម្រាស់​បាញ់​ពីលើ​អេ​ឡេកូ សូម្បី​តែ​ចង់​ឃើញ ឬ​ចង់​ឮ​មិន​ហ៊ាន​ផង ។​
​    ​
​តាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​ក្នុង​ស្រុក​ឈ្នួល ខេត្ត​ក្រចេះ បាន​លួច​បង្ហើប​ប្រាប់​ក្រុម​អ្នក​យក​ពត៌មាន​ថា សព្វថ្ងៃ​នេះ​ន​ណា​ក៏​ឃើញ ន​ណា​ក៏​ដឹង​ដែរថាៈ លោក​ឧកញ៉ា ចិត្ត​សប្បុរសធម៌ គង់ ក្រឹ​ង គឺ​ជា​មេ​ឈ្នួញ​ប្រមូល​ទិញ​ឈើ​ដ៏​មហា​ធំ​បំផុត​នៅក្នុង​ស្រុក​ខ្មែរ​យើង​នេះ ដោយ​លោក​ឧកញ៉ា ជា​អ្នក​អោយ​លុយ​ទៅ​ប្រពល​រដ្ឋ​ក្រីក្រ​ចូលទៅ​កាប់​ឈើ​ក្នុង​ព្រៃ​រួច ហើយ​ដឹក​តាម​ម៉ូតូ​យក​មក​លក់​អោយ​គាត់ រីឯ​បណ្តា​ក្រុមហ៊ុន​របស់​លោក​ឧត្តមសេនីយ៍ និង​លោក​ឧកញ៉ា​ផ្សេងៗ​គឺ​គ្រាន់តែ​ដឹកជញ្ជូន​ឆ្លងកាត់​តាម​ច្រក​ត្រពាំង​ស្រែ​ស្ថិតក្នុង​ឃុំ​2​ធ្នូ ស្រុក​ឈ្នួល ខេត្ត​ក្រចេះ ដែលជា​ច្រក​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា​ចិត្តសប្បុរសធ​ម៌ គង់ ក្រឹ​ង បាន​បង្កើត​សម្រាប់​រកស៊ី​តែប៉ុណ្ណោះ ហើយ​សម្រាប់​ឈើ​ទាំងអស់​ដែល​ត្រូវ​ដឹក​ជញ្ជូន​ឆ្លងកាត់ ឬ​ត្រូវ​ផ្ញើរ​ទៅ​លើ​ទឹកដី​នៅ​ក្បែរ​ច្រក​ត្រពាំង​ស្រែ ដែល​ជា​ដី​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា គង់ ក្រឹ​ង គឺ​ត្រូវ​បង់​ថ្លៃ​ការពារ​អោយ​លោក​ឧកញ៉ា ចិត្ត​សប្បុរសធម៌ គង់ ក្រឹ​ង ក្នុង​មួយ​ម៉ែត្រ​គីប​ចំនួន 300$ បូក ថ្លៃ​ឆ្លងកាត់​ព្រុំដែន​ទៅ​វៀតណាម 300$ ទៀត​គឺ​ចំនួន 600$ ក្នុង​មួយ​ម៉ែត្រ​គីប ។
​    ​
​ប្រភព​ដដែល​បាន​បញ្ជាក់ បន្ថែមទៀត​ថា​នេះ​គឺ​សម្រាប់​តែ​ឈើ​ដែល​ជា​របស់​មេ​ឈ្មួញ​ធំៗ ដូច​ជា​ឈើ​ឧកញ៉ា សឹង សំអុល ឈើ​លោក ឧកញ៉ា តុ​វ រ​តា ឈើ​ក្រុមហ៊ុន​លោកជំទាវ ជឹង សុភាព ហៅ​យាយ​ភូ ឈើ​លោក​ឧត្តមសេនីយ៍ សេង ប៊ុន​ធី ហៅ​ធី​បាញ់ ឈើ​របស់​លោក​ឧត្តមសេនីយ៍ ស្រេង ម៉េង ហៅ​ម៉េង​បី​ពូថៅ និង​ឈើ​របស់​លោក​ឧកញ៉ា ជ័យ​ដែល​ទទួល​សិទ្ធិ​ស្តា​បាត​អាង​អោយ​លោក​ឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាដើម ក្រៅពីនេះ​គឺ​ឈើ​ដែល​លោក​ឧត្តមសេនីយ៍​ឧកញ៉ា ចិត្ត​សប្បុរសធម៌ គង់ ក្រឹ​ង ទីប្រឹក្សា​ផ្ទាល់ សម្តេច​ពិជ័យ​សេនា ទា បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ដែល​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ទៅ​កាប់​ពី​ក្នុងព្រៃ​រួចហើយ ដឹក​តាម​ម៉ូតូ​យកមក​លក់​អោយ​ឧកញ៉ា​ចិត្ត​សប្បុរសធម៌ គង់ ក្រឹ​ង ។​

​តាម​ប្រភព​ពត៌មាន​ពី​ក្រុម​អ្នក​សារពត៌មាន​ជាច្រើន​ដែល​ឧស្សាហ៍​ចេញ​ចូល​ក្នុង​ភូមិគ្រឹះ​របស់​ឧកញ៉ា ចិត្ត​សប្បុរសធម៌ គង់ ក្រឹ​ង បាន​និយាយ​ដូចៗ​គ្នា​ថា​៖ លោក​ឧកញ៉ា គង់ ក្រឹ​ង អាចរ​ស៊ី​ជំនួញ​ឈើ​ក៏​ខ្លាំង ហើយ​បានយូ​យ៉ាង​នេះ​ក្នុង​ទឹកដី​ស្រុក​ឈ្នួល គឺ​មកពី​លោក​ឧកញ៉ា ចេះ​យល់​ការ (​ចេះ​ចាយលុយ​) មិនថាតែ អ្នក​សារពត៌មាន ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​នោះ​ទេ ដែល​មក​ទទួល​លាភសក្ការៈ​ពី​លោក​ឧកញ៉ា​គង់ ក្រឹ​ង សូម្បី​តែ​មន្ត្រី​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ក៏​មក​ទទួល​លាភ​សក្តារៈ​ពី​លោក​ឧកញ៉ា គង់ ក្រឹង​ដែរ​។​ប្រភព​ដដែល​បាន​បន្តទៀតថា ការដោះស្រាយ​កញ្ចប់​សម្រាប់​មន្ត្រី​មាន​សមត្ថកិច្ច ក៏​ដូចជា​អ្នក​សារពត៌មាន​បាន​យ៉ាង​រលូន​បែបនេះ​គឺ​ដោយសារ​លោក​ឧកញ៉ា គង់ ក្រឹ​ង មាន​កំពូល​មេការ ដ៏​ពូកែ​ចំនួន 02​រូប មួយ​គឺ​ឈ្មោះ ហ៊ុន ម៉ាត់ មួយទៀត​គឺ​ឈ្មោះ លោក អា​ត (​ហៅ​តឿ​) ដែលជា​អ្នក​ចេញ​មុខ​យកលុយ​អោយ​ទៅ​មន្ត្រី​មាន​សមត្ថកិច្ច និង​អ្នក​សារពត៌មាន​។​
​    ​
​ជុំវិញ​ពត៌មាន​ខាងលើ​ក្រុម​អ្នក​សារពត៌មាន​យើង​ពុំ​អាច​សុំ​ការពន្យល់​ពី​លោក​ឧកញ៉ា គង់ ក្រឹ​ង បានឡើយ ៕​

d190131e3 d190131e4 d190131e1 d190131e2

Filed in: ព័ត៌មានសំខាន់ៗ
© 9283 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.