ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ឧកញ៉ា គង់ ក្រឹ​ង កំពុង​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅក្នុង​ខេត្ត​ក្រចេះ អំពី​មុខ​ជំនួញ​ឈើ​ប្រណីត​ទៅ​ស្រុក​យួន ដោយ​គ្មាន​សមត្ថកិច្ច​ថ្នាក់​ណា​ហ៊ាន​ប៉ះពាល់​

[hupso]

ក្រចេះ ៖ ពិតជា​ខ្លាំង​មែន​លោក​នាយទាហានជាន់ខ្ពស់ មាន​គោរមងារ​ជា​ឧកញ៉ា ឈ្មោះ គង់ ក្រឹ​ង ជា​ឈ្មួញ​ជួញដូរ ឈើ​ប្រណីត​ប្រចាំ​នៅ​ក្នុង​អាណាចក្រ​ស្រុក​ស្នួល ខេត្តក្រចេះ​ក្រោម ការគ្រប់គ្រង​របស់​លោក វ៉ា ថន ជា​ចៅហ្វាយខេត្ត​ក្រចេះ និង លោក គង់ គឺ​មនី ជា​ចៅហ្វាយស្រុក​ស្នួល សព្វថ្ងៃនេះ​បាន​នឹង​កំពុង​លេចធ្លោ​ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​សង្គម​facebook អំពី ការ​ចាយប្រាក់​រាប់សែន​ដុល្លារ បង់​ជូន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់ ដើម្បី​កុំអោយ​ប៉ះពាល់​មុខ​ជំនួញ​របស់ គាត់ ។

​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​មួយចំនួន​បាន​លើក ឡើង​ថា តើ​សមត្ថកិច្ច​ថ្នាក់​ណា​ហ៊ាន​ប៉ះពាល់​ឬ​ចេញមុខ​បង្ក្រាប ឬ​ចាប់ខ្លួន​លោកនាយ​ទា​ហ៊ាន​ជាន់ខ្ពស់​មាន​គោរម​ងារ ជា​ឧកញ៉ា​ឈ្មោះ គង់ ក្រឹ​ង នោះ​? បើ​លោក ឧកញ៉ា គង់ ក្រឹង​ស្គាល់​និង ស្និត​ស្នាល​ជាមួយ​មេៗ​ដឹកនាំ​កំពូល​របស់​ប្រទេស កម្ពុជា​ឯណោះ មើល​ចុះ​តាម​រូបថត​ជាក់ស្តែង​ដូចជា​ថត​ជាមួយ​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ថត​សែ​ល​ហ្វី​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក និង​ឥស្សរ ជន​ផ្សេងៗ​ជាច្រើន​នាក់​ទៀត ពេល​ខ្លះ​គេ​ឃើញ​វត្តមាន​លោក ឧកញ៉ា គង់ ក្រឹ​ង ចូលរួម​មង្គលការ​កូន​មេៗ​កងកម្លាំង​ប្រដាប់ អាវុធ​ហើយ​ជល់​កែវ​ផឹកស៊ី យ៉ាង​សប្បាយ​រីករាយ ដូច្នេះ​បើ​គិត ពី​មនោសញ្ចេតនា​វិញ គឺ​មេៗ​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ពិតជា​ស្គាល់ និង​ដឹង​យ៉ាង​ច្បាស់​ពី​មូលដ្ឋាន​ឈរជើង និង​មុខរបរ​រកស៊ី​របស់ លោក​ឧកញ៉ា គង់ ក្រឹ​ង ដូច្នេះ​កត្តា​នេះ​ហើយ​ដែល​លោក គង់ ក្រឹ​ង មិន​ខ្វល់ខ្វាយ​ឈឺ​ក្បាល​ហាលថ្ងៃ​ពី​ការផ្សព្វផ្សាយ​ព័ត៌មាន ស្តីពី​ការជំរុញ​អោយ​ពលរដ្ឋ​កាប់​និង​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​យក​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​របស់​គាត់​នៅ​ក្រោល​គោ​របៀប​សត្វ​កណ្តៀ​រពាំ​ដី​យក​មក​ពូន​ធ្វើ​ដំបូក ជា​រៀងរាល់ថ្ងៃ លុះ​ប្រមូលបាន​ច្រើន​ទើប​ដឹក​ចេញ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន ក្នុងស្រុល​ស្នួល ។

​ចាំ​មើល​តើ​គណៈកម្មាធិការ បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ ដែល​មាន​លោកនាយ​ឧត្តមសេនិយ៍ សៅ សុខា ជា​ប្រធាន​ហ៊ាន​បង្ក្រាប​ដែរ​អត់ ? ៕

 

kkroeng190208a4 kkroeng190208a1 kkroeng190208a2 kkroeng190208a3

Filed in: ព័ត៌មានសំខាន់ៗ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.