ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​ផ្ទេរ និង​តែងតាំង អភិបាលខណ្ឌ​៩​រូប​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត ឱ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មី​នី​បៀ ជួប​សម្តែង​ការគួរសម​! - សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និង​សមិទ្ធផល​នានា ស្ថិតនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​ - ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អញ្ជើញ​ដឹកនាំ​ប្រតិភូ ក្រសួង​ព័ត៌មាន គោរព​វិញ្ញាក្ខ័ន្ធ​សព ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ទេសចរណ៍​ - អបអរសាទរ កីឡា​ការិនី អ៊ុក ស្រីមុំ យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​អាមេរិក គ្រង​មេដាយមាស​ព្រឹត្តិការណ៍ World Games 2022 - ​ថ្ងៃ​នេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង Pfizer ដែល​ជា​ជំនួយ​របស់​អូស្ត្រាលី ចំនួន​ជិត​២០​ម៉ឺន​ដូស​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ - ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន អបអរសាទរ​ខួប​គម្រប់​១៤​ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក - រថយន្ត​កែច្នៃ​បំពង់​ស៊ី​ម៉ាំង ត្រូវបាន​កម្លាំង​អាវុធហត្ថ ឃាត់​ម្ចាស់​មក​អប់រំ និង​ណែនាំ​ឲ្យ​ដោះ​ស៊ី​ម៉ាំង​ចេញ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ឈើ​គង់តែ​វិនាស​អន្តរាយ​ដោយសារ​……….​នរណា​?

[hupso]

ខេត្ត​ព្រះវិហារ ៖ យោងតាម​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ បានឲ្យដឹងថា ក្រុមហ៊ុន អឿន សុវណ្ណ មាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ ឈើ​ពី​ក្រុមហ៊ុន ដី​សម្បទាន​សេដ្ឋកិច្ច ដែល​មាន​ទំហំ​ជាង​៤០០០​ហិកតា​នៅក្នុង​ស្រុក​ឆែ​ប និង​ស្រុក​ជ័យ​សែន​។​

​ប្រភព​ពត៌មាន​ពី​ប្រជា​សហគមន៍ និង​អង្គការ​ការពារ​បរិស្ថាន បានឲ្យដឹងថា​:​ក​ក្នុង​ដី​សម្បទាន​ខាងលើ​នោះ គ្មាន​ព្រៃឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ទេ ប៉ុន្តែ​ក្រុមហ៊ុន អឿន សុវណ្ណ បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ចាស់​និង​ប្រើល្បិច​បញ្ជុះ​បញ្ជូ​ល ប្រជាពលរដ្ឋ​អោយ​ចូល​ទៅ​កាប់​ឈើ​ក្នុងព្រៃ​ដែន​អភិរក្ស​ព្រះ​រកា ហើយ​ដឹកជញ្ជូន​តាម​មធ្យោបាយ​ផ្សេងៗ​ចូល​មក​ទីតាំង​ក្រុមហ៊ុន​របស់​ខ្លួន​ដើម្បី​ឲ្យក្លាយ​ទៅ​ជា​ឈើ​ស្របច្បាប់​។​

​ទង្វើ​របស់​ក្រុមហ៊ុន អឿន សុវណ្ណ នេះ​ត្រូវបាន​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ រស់នៅ​ស្រុក​ឆែ​ប និង​ស្រុក​ជ័យ​សែន​ម៉ៃ​ថា​:​នេះ​អាច​មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ពី​ថ្នាក់​ខេត្ត ប្រធាន​មន្ទីរ​បរិស្ថាន ប្រធាន​មន្ទីរ​កសិកម្ម និង​រដ្ឋបាល​ព្រៃ​ផងដែរ ទើប​អ្វីៗ​វា​អាច​ប្រព្រឹត្តទៅ​ដោយ​រលូន​មកដល់​សព្វថ្ងៃនេះ​។​

​ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ បានឲ្យដឹងថា​:​មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្រុមហ៊ុន អឿន សុវណ្ណ កំពុង​បង្កើន​សកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ និង​ពី​ក្រុម​ជនល្មើស​ព្រៃឈើ​ដែល​ចូល​ទៅ​កាប់​ដឹក​ជញ្ជួន​ពីព្រៃ​ព្រះ​រកា កាន់តែ​ច្រើនឡើងៗ​។ នៅពេល​ប្រមូល​ទិញ​ឈើ​បាន​ច្រើន​ហើយ​នោះ​ក្រុមហ៊ុន អឿន សុវណ្ណ បាន​អារច្រៀក​រួច​ដឹក​រួច ទើប​ដឹក​ជញ្ជូន​ទៅ​ចែកចាយ​តាម​ដេប៉ូ និង​តាម​បណ្ដា​ខេត្ត​នាៗ​យ៉ាង​រំភើយ​។ អ្វី​ដែល​ហួសចិត្ត​គឺ​អាជ្ញាធរ​ជំនាញ​ខេត្តព្រះវិហារ​បែ​ជា​ធ្វើ​មិនដឹង​មិន​ខ្វល់​ពី​សម្បត្តិ​ជាតិ ដោយ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ រាប់សែន​លាន​ដុល្លារ​។​

​ទន្ទឹម​នេះ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​គិតតែ​នាំគ្នា​សម្ងំ​ទទួល​ផលប្រយោជន៍ ពី​ក្រុមហ៊ុន អឿន សុវណ្ណ មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​អោយ​តែ​បាន​លុយ​ជា​ការ​ស្រេច​។​

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ បា​បានឲ្យដឹងថា​: បច្ចុប្បន្ន​ក្រុមហ៊ុន សំអឿន សុវណ្ណ បង្កើន​សកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​ពលរដ្ឋ​ដែល​ចូល​ទៅ​កាប់​ដឹក​ជញ្ជូន​ចេញពី​ព្រៃ​ព្រះរ​កា​យ៉ាង​រលូន​ដោយ​គ្មាន​ការរំខាន​នោះឡើយ​។

​បញ្ហា​នេះ​បង្ហាញឲ្យឃើញថា លោក អ៊ុន ចាន់​ដា អ​អភិបាល​ខេត្ត​ព្រះវិហា​រហាក់​ដូចជា​គ្មាន​បទបញ្ជា​ក្នុង​ការបង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​ក្លាយជា​រឿងចំរូងចំរាស់​យ៉ាង​ក្តៅគគុក​ប្រព្រឹត្តិ​ដោយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ឃុបឃិត​គ្នា​ឲ្យ​ក្រុមហ៊ុន​សំអឿន សុវណ្ណ បន្តសកម្មភាព​បំផ្លា​ញ្លា​ញ​ព្រៃ​ព្រះ​រកា​ម៉ា​សេរីយ៉ា​ហ្នឹង​។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជ័យ​សែនយ​សែន និង​ស្រុក​ឆែ​ប ខេត្ត​ព្រះវិហារ បាន​អំពាវនាវ​ឲ្យ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ឯកឧត្តម សៅ សុខា មេបញ្ជាការ​កង​រាជ្ញ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈ​កម្មា​បង្ក្រាប​ថ្នាក់ជាតិ ចុះ​ពិនិត្យ និង​ស៊ើបអង្កេត​មន្ត្រីក្រោមឱវាទ ដែល​ពាក់​ពន្ធ័​ថា​តើ​បាន​រួមដៃ​ជាមួយ​ជន​បទល្មើស ( ក្នុង​ភូមិសាស្ត្រ​ខាងលើ )​ដែរឬទេ​?​។​

​បើ​ពុំនោះ​ទេ​ក្រុម​មេ​ឈ្មួញ​រកស៊ី​ឈើ​នៅតែ​ឈ្លៀត​ឱកាស បន្តសកម្មភាព​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​យ៉ាង​គគ្លើន ដែល​ពួក​គួរតែ​ផ្តន្ទាទោស​កុំ​ឲ្យ​រួច​ខ្លួន​ម្នាក់​ឡើយ ៕

Filed in: ព័ត៌មានសំខាន់ៗ
© 2022 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.