ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ - ​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ - ម្សៀឬ​ទ្ធី​នាយផ្នែ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ធើ​ឆ្អី​បានជា​បណ្តោយ​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​ប៉េអឹម​ដឹកឈើ​ទាំង​ថ្ងៃ​ចឹង​? - ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​ - ​តេ​ជោចិត្ត​ល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្ត​កំពត​ - ​សាលា​រាជធានី​ឯកភាព​ប្លង់​សំណង់​ស្ពាន​ថ្មើជើង​ស្តុប​សន្ធរមុខ​ - ជនខិលខូច​មួយក្រុម​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដី​ព្រៃ​របស់​រដ្ឋ​រាប់សិប​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ជំនាន់​អាជ្ញាធរ​ខេត្ត​សម័យ​លោក​ទូច ម៉ា​រី​ម​និង​លោ​កឈួរ ច័ន្ទឌឿនបា​ន​សម្រេច​ដក​ហូត​ដាក់​ជា ទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួង​កសិកម្ម​ក៏ដោយ​!? - លទ្ធផល​ទូក​ខេត្ត​កំពង់ឆ្នាំង ទាំង​២៥​ទូក ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០១៩ - ប័ណ្ណ​ក្រីក្រ​គ្មាន​តម្លៃ​សម្រាប់​ពេទ្យ​ភ្នែក​នៅ​ខេត្ត​តាកែវ ទេ​ទាល់តែ​អស់​៥​ម៉ឺន​រៀល​ - ​រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

លោក​ឧកញ៉ា​គង់​ក្រឹង ឈូស​ផ្លូវ ដឹកឈើ ឆ្លង​យកទៅលក់​ឲ​ប្រទេស​វៀ​ត​ណាម យ៉ាង​អនាធិបតេយ្យ​ដោយ​មិន​មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ឡើយ​?

[hupso]

ខេត្ត​ក្រចេះ តាម​ប្រភព​រាយ​ការណ៏​ពី​អ្នកសារព័ត៌មាន​និង​សមត្ថកិច្ច​តូចតាច​បាន​និយាយថា បទល្មើស​ព្រៃឈើ ចេញ​យ៉ាង​អនាធិបតេយ្យ ពុំមាន​អ្នកណា​ធ្វើការ​បង្ក្រាប និង​ទប់ស្កាត់ អំពី​សកម្មភាព ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ យកមក​លក់ ឲ្យ​មន្ត្រី​យោធា​ព្រំដែន​ម្នាក់​ល្បី​ជើង​មិន​មាន​នរណា​ប៉ះពាល់​ឈ្មោះ​គង់ ក្រឹង​ជាមេ​ឈ្មួញ​សម្រាប់​ទទួល​ទិញ និង​តាម​ផ្លូវ 88 យក​ធ្វើជា​មុខរបរ ផ្ដាច់ខ្លួន​ឯង​ក្នុង​ដែនដី​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។

​រឿង​ដែល​កាន់តែ​ហួសចិត្ត​និង​កប់​យោល​បល់​នោះ រាល់​សកម្មភាព​កំពុង​តែ​ដឹកឈើ ចេញ​ពី​បណ្តា​ស្រុក​ផ្សេងៗ ចូល​ក្នុង​ដែនដី​ខេត្ត​ក្រចេះ តាមរឺ​ម៉ក​ម៉ូតូ ក្នុង​មួយ​យប់ៗ ស្មើនឹង ៣០០ ទៅ ៤០០​គ្រឿង​ឯណោះ​។​រីឯ​ពេល​ថ្ងៃ​វិញ ឈ្មួញរ​មឺ​ក​និង​ម៉ូតូ ដឹកជញ្ជូន​ឈើ​ដូច​សត្វ​កណ្តៀ ក្នុង​មួយ​ថ្ងៃ មិន​ក្រោម​ពី ២០០ ទៅ ៣០០ គ្រឿង​នោះ​ទេ​ចូល​ទៅ​លក់​ឲ្យ​មេ​ខ្មូតស៊ី​ឈើ​គង់ ក្រឹង​ម្នាក់នេះ​។​ចំណែក​អស់លោក​សមត្ថកិច្ច​ជំនាញ​និង អាជ្ញាធរ​ពាក់ព័ន្ធ នៅ​ប្រចាំ​ខេត្ត​ក្រចេះ ស្រុក​ស្នួល​នាំ​គ្នា​ឲ្យ​រួញ​ដូច​សត្វ​ពង្រូ​តែម្រង​។ ជាមួយគ្នា​និង​ទំនង​និង​ការ​បែកធ្លាយ​នូវ​ព័ត៍មាន​កន្លងម​ក ដែល​លោក​ឧកញ៉ា​និង​មន្ត្រី​យោធា​ន​ឈ្មោះ​គង់ ក្រឹង​ផ្តល់​ផលប្រយោជន៍​ប្រចាំ​ខែ គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ជា​ថ្នូរ​និង​មិន​មាន​ការទប់ស្កាត់​ឬ​បង្ក្រាប​ចំពោះ​មេ​ឈ្មួញ​ស៊ី​ឈើ​ដ៍​ល្បីល្បាញ​ម្នាក់​នេះ​????

​ប្រភព​ព័ត៌មាន​មក​ថា សូម្បី​តែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស ដែល​នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ចុះ​ទៅ​ស្រាវជ្រាវ​ផ្ទៃក៍​អត់​ហ៊ាន​ក្អក​ជាមួយ​លោក គង់ ក្រឹ​ង ដ៏​មហិមា​នេះដែរ​?

​សេចក្តីរាយការណ៍​ថា ជាក់ស្ដែង កាលពី​ថ្ងៃ ៣១ ខែ​មករា ឆ្នាំ ២០១៩​នេះ ក្រុមការងារ​អ្នកសារព័ត៌មាន​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព ផ្លូវ​របស់​លោក​គង់​ក្រឹង សំរាប់ ដឹកជញ្ជូន​ឈើ យកទៅលក់​នៅ​ឃ្លាំង​ជនជាតិ​វៀតណាម ក្បែរ​ជិត​ច្រក ទ្វារ​អន្តរជាតិ វ៉ា​លឺ មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្រាប់តែ​បះសក់​តែម្តង ពោល​គឺ​លោក គង់ ក្រឹ​ង ម្នាក់នេះ បាន ឈូស ផ្លូវ​ចេញ​ពី​ក្រោយ​ផ្ទះ របស់ខ្លួន ឆ្លង​ទៅ​តាម​ប្រគល់ ព្រំដែន លេខ ៧៣ ជា​ប្រទល់​កម្ពុជា​វៀតណាម និង​នាំ​ឈើ​ពី​ដី ចូល ស្តុក​ទុក​ក្នុង​ឃ្លាំង​វៀតណាម នៅ​ចំណុច ច្រកទ្វា​វ៉ា​លឺរ ជា​ច្រកទ្វារ​អន្តរជាតិ​ស្រុក​ស្នួល​។​

​សេចក្តីរាយការណ៍​បន្ត​ថា គំនរ​ឈើ​របស់​លោក គង់ ក្រឹ​ង បាន​ដឹក​ចេញពី​ឃ្លាំង ក្រោយ​ផ្ទះ​របស់​គេ តាមផ្លូវ​របៀង​មួយ ដែល​លោក​គង់​ក្រឹង ឈូសឆាយ​ទម្លាយ​ទៅ​ប្រទេស​វៀតណាម ដោយ​ពុំ​មាន​សមត្ថកិច្ច​ឬ​មួយ​ក៏​ប៉ូលិស​ការពារ​ព្រំដែន​នៅ​ឈរ​យាម​នៅ​ទីនោះ​ដែរ មានតែ កូនចៅ​របស់​លោក​គង់​ក្រឹង ដាក់​ប៉ា​រ៉ា​ស់ ចាំ​ស្ទាក់ ខ្លាច​ក្រុម​អ្នក​សារពត៌មាន ចុះ​ទៅ​ផ្តិត​យក​រូបភាព​តែប៉ុណ្ណោះ​។ តើ​ទង្វើ​ខ្មៅ​កខ្វក់ របស់​លោក​គង់​ក្រឹង ដែល​ហ៊ាន​ឈូសឆាយ​ផ្លូវ​នេះ ដឹក​ឈើ​ទៅ​ប្រទេស​វៀតណាម យ៉ាង​អនាធិបតេយ្យ បែបនេះ  អស់លោក​អាជ្ញាធរ​នៅ​ខេត្ត​ក្រចេះ​ដឹង​ទេ​??

​ក្រុមការងារ​អ្នកសារព័ត៌មាន  បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព ផ្លូវ របស់​លោក​គង់​ក្រឹង កំពុងតែ​ឈូសឆាយ  ឲ្យ​ឡាន​ដឹក​កាត់ ឆ្លង​ទៅ​ប្រទេស​វៀតណាម យក​ឈើ ទៅ​ដាក់​នៅ​ឃ្លាំង​របស់​វៀតណាម និង​លក់​ឲ្យ​ជនជាតិ​វៀតណាម​បន្ត​ទៀត​តើ​ស្របច្បាប់​ទេ​?​សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ​ក៍​ដូច​ក្រសួង​មហាផ្ទៃ​ជួយ​ពន្យល់​បងប្អូន​អ្ន​សារព័ត៍មាន​ផង​ទាន​??? តាម​ប្រភព ឲ្យដឹង​ច្បាស់​ថា ឈើ​ដែល​ស្តុក​ទុក​នៅ​ច្រកទ្វារ​អន្តរជាតិ  នេះ ឃ្លាំង​របស់លោក​( យ៉ាង​) ជា​ជនជាតិ​វៀតណាម ដែល​កំពុងតែ​ឈរ​ទិញ​បន្ត​ពី​លោក​គង់​ក្រឹង រៀងរាល់​យប់ និង​ពេល​ថ្ងៃ​ចំណែក​ផ្លូវ​មួយ​ខ្សែ​ទៀត ដឹកជញ្ជូន អនុផល​ព្រៃឈើ របស់​លោក​គង់​ក្រឹង ទៅ​តាម​ច្រក  ៣ ត្រង់ចំណុច ព្រំដែន​វៀតណាម លេខ ៦៨ ជាប់ ព្រំប្រទល់ កម្ពុជា វៀតណាម​។  អង្គភាព​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​មន្ត្រី​យោធា​គង់ ក្រឹងបាន​ទេ​ជុំវិញ​ករណី​ខាងលើ​នេះ​។ ចំណែក​អាជ្ញាធរ​ជំនាញ​និង​អភិបាល​ខេត្ត​ក្រចេះ​ក៍​មិនអាច​សុំ​ការបំភ្លឺ​បាន​ដែរ​៕

 

h190206a10 h190206a1 h190206a2 h190206a3 h190206a5

Filed in: ព័ត៌មានសំខាន់ៗ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.