ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- មន្ត្រី​កងរាជអាវុធហត្ថ​ចាប់​ឃាត់​ឡាន​ដឹក​ឈើ​ចំនួន 5 គ្រឿង​ - ឃាត់​ចាប់​អាអ៊ិ​ច​បីគ្រឿង​ឈូសឆាយ​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ - ​អ្នកញៀន​ល្បែង​ត្រូវ​ប៉ូលីស​វាយខ្នោះ​បញ្ចូល​ប៉ុស្តិ៍​ - ឯកឧត្តម​បណ្ឌិត​ស៊ា​ង ប៊ុន​លាង និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន បាន​នាំយក​អំណោយ និង​ថ្នាំសង្កូវ ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ - កម្លាំង​សមត្ថកិច្ច​ស្រុក​ប​កែវ​បាន​ឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់​ ​រំលោភ​បាន​៣​ឆ្នាំ​ទើប​បែកធ្លាយ​ - នគរបាល​យុត្តិធម៌​ស្រុក​សំបូរ​បាន​ទទួល​បណ្ដឹង​ឪពុក​កុមារ​រងគ្រោះ​ - ​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើ​ញ​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ស្រុក និង​ឃុំ​ទាំង​១៣​ក្នុង​ស្រុក​រលាប្អៀរ - រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ធ្វើ​ពិធី​ក្រុង​ពលី​សាងសង់​រូប​សំណាក​ឆ្នាំង និង​សួនច្បារ​នៅ​ចំណុច​ផ្លូវបំបែក​ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ - ឈ្មួញ​ឈើ​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ - ចាប់​រថយន្ដ​ដឹកឈើ និង​ឃាត់ខ្លួន​អ្នកបើកបរ ស្រុក​សំបូរ នៅ​ក្រចេះ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

បទល្មើស​ព្រៃឈើ​ឆ្លងដែន​ខុស​ច្បាប់​ក្នុង​ខេត្ត​រតនៈគិរី ចាប់ផ្តើម​សាជាថ្មី​ម្តង​ទៀត​ក្រោយ​ស្ងប់ស្ងាត់​មួយ​រយ​:​ពេល​ខ្លី !

[hupso]

ខេត្ត​រតនៈគិរី ÷ រយ​:​ពេល​ជា​ច្រើន​ខែ កន្លងផុត​ទៅ​ក្រោយ​មាន​ការផ្ទុះ​រឿង​អាស្រូវ​មួយចំនួន​របស់​មន្ត្រី ក្នុង​ជួរ​កងកម្លាំង អាវុធហត្ថ​រួចមក ក៏​មាន​ការផ្លាស់ប្តូរ​តំណែង​និង​តួនាទី របស់​មន្ត្រី​គ្រាក់ៗ​មួយចំនួន​ក្នុងនោះ​មានដូចជា :​ការផ្លាស់ប្តូរ មេ​វរ​:​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ការផ្លាស់ប្តូរ​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ត្ថ​ខេត្ត​និង​ការផ្លាស់ប្តូរ​ស្នងការន​គ​របាល​ខេត្តរតនៈគិរី​រួចមក មជ្ឈឹម​ដ្ឋា​ន​ទូទាំង​ខេត្ត​រតនៈគិរី​បាន​លេីក​ឡេ​ី​ង​ថា​ក្រោយដក​ម​ន្រី្ត​ចាស់ៗ​ប្តូរ​ដាក់​មន្ត្រី​ថ្មី​ឃេ​ី​ញ​ថា រាល់​សកម្មភាព​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេសៅ​ប្រទេស​វៀ​តត្រូវបាន​ផ្អាក​មួយរយ​: ។​

ផ្ទុយ​ទៅ​វិញ​មិន​ទាន់​បាន​ប៉ុន្មាន​ដង្ហើម​ផង​នោះ​ការដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​តាម​បន្ទាត់​ព្រំដែន​ទៅ​ប្រទេស​វៀតណាម​ចាប់ផ្តើម​កំរើក​សារជាថ្មី​ម្តងទៀត​។​

នៅតាម​បណ្ដា​ច្រករបៀង​នានា​ក្នុង​ខេត្ត​រតន​:​គិរី​សកម្មភាព​ដឹកឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​បាន​កំរើក​វិញ​យ៉ាង​សកម្ម ជាក់ស្តែង​ដូចជា​នៅ​ចំណុច​ច្រករបៀង​ភូមិ​ឡុំ ដែល​មាន​លោក វ៉ាន សាក់ ជា​មេ​ប៉ុស្តិ៍ ចំណុះ អោយ​វរ​:​ការពារ​ព្រំដែន​គោក​លេខ ៦២៣ បាន​អនុញ្ញាតិ​អោយ​ឈ្មួញ​ដឹកជញ្ជូន​ឈើ ឆ្លងដែន​ខុសច្បាប់​ទាំងយប់ ទាំង​ថ្ងៃ ដឹក​ដោយ​យ​រថយន្ត​កែឆ្នៃ​ជាច្រើន​គ្រឿង​ហាក់បីដូចជា​គេ​ហែរ​កឋិន​ទៅហើយ​។​

​អ្នកសារព័ត៌មាន​បាន​ផ្ដល់​ដំណឹង​ដល់​មេបញ្ជាការ​វរ​:​ការពារ​ព្រំដែន​គោក​លេខ​៦២៣ ជាច្រើន​ដង​រួចមកហើយ តែ​លោក​ប្រធាន​វរ​:​មិន​បាន​ឆ្លើយតប​នឹង​ក៏​មិន​មាន​ប្រតិកម្ម​ឬក៏​ចុះបង្ក្រាប​នៅឡើយ ហើយ​លោក​វ៉ាន់​សា​ក់មេ​ប៉ុស្តិ៍​ច្រករបៀង​ឡុំ​បែរ​ជា​សប្បាយ និង​មិន​ឈឺ​ក្បាល​អំពល់ទុក្ខ​ចំពោះ​សកម្មភាព​ឈ្មួញ​ដឹក​ជញ្ជូន​បទល្មើស​ឆ្លងដែន​ទៅ​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​បែប​នេះ​ទៅវិញ​។​

​ដោយ​ឃើញ​សកម្មភាព​បែប​នេះ​ធ្វើអោយ​មជ្ឈដ្ធាន​មួយចំនួន​ចោទប្រកាន់​លោក​វ៉ាន់ សាក់​តាមតែ​ការនឹកឃើញ ៕

Filed in: ព័ត៌មានសំខាន់ៗ
© 2020 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.