ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

តើ​បុគ្គល​ឈ្មោះ​បូ​នៅ​ខេត្ត​ពោធិ៍សាត់ ជាន​ណា​? ម៉េច​ក៏​មាន​ឥទ្ធិពល​ខ្លាំង​ម្លេះ​ថ្លើមធំ​ហ៊ាន​កាង មេ​ឈ្មួញ​ឈើប្រណិត​ឈ្មោះ ណុប ឌី កក្រើក​ដល់​ឯកឧត្ដម ម៉ៅ ធនិន​ចៅហ្វាយខេត្ត​ពោធិ៍សាត់​?

[hupso]

(​ពោធិ៍សាត់​) ៖ យោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ឲ្យដឹងថា​៖ សព្វ​ថ្ងៃ​គេ​សង្កេត​ឃើញ​មេ​ឈ្មួញ​ឈើ​ខុសច្បាប់​ឈ្មោះ ណុប ឌី តែងតែ​គេច​រួច​ផុត​ពី​សំណាញ់​ច្បាប់​ដោយ​រលូន​?​។

​គេ​ចាំ​ថា​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​បាន​បង្ក្រាប​ទីតាំង​របស់​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី ស្ថិត​នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់ កាលពី​អំឡុង​ថ្ងៃទី​០៧​ខែ​មករា​ឆ្នាំ​២០១៩​កន្លងទៅ​នេះ​និង​បាន​សហការ​កសាង​សំណុំរឿង តាម​និតិ​វិធី បញ្ជូន​ទៅ​សាលាដំបូង ខេត្តពោធិសាត់​ក៏ដោយ​។​តែ​ផ្ទុយទៅវិញ ឈ្មួញ​ឈើ​ឈ្មោះ​ណុប​ឌី​រូបនេះ មិន​ដែល​ត្រូវបាន​តុលាការ​កោះហៅ​ទៅ​សាកសួរ​នោះឡើយ​។​

​ទាក់ទង​រឿង​ឈ្មួញ​ឌី​នេះ​ប្រភព​ព័ត៌មាន​ផ្សេង​មួយទៀត​បាន​បង្ហើប​ថា គេ​មិន​អាច​បំបែក​សំណុំរឿង​ជនសង្ស័យ​កាប់​ឈើ​ដោយ​ខុសច្បាប់​ឈ្មោះ ណុប ឌី នោះបានទេ (​បើ​និយាយ​អោយចំ​នោះ​គឺ​មិន​ហ៊ាន​) ពីព្រោះ​គាត់​ពូកែ​ខាង​រត់ការ​បង់លុយ​អោយ​គ្រប់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រួចរាល់​ទៅ​អស់ហើយ​?(​មានន័យ​ថា​៖​គេ​ឃុបឃិត​ត្រូវ​រូ​វ​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ្ធ​តែ​ម្ដង​ទើប​ត្រូវបាន​ក្រុម​មន្ត្រី​ពុករលួយ​មួយ​ក្ដាប់​តូច​ខំ​កែខៃ​សំណុំរឿង​ព​ង្វៀង​(​ពី​ខ្មៅ​ទៅ​ស​, ពី​ស​ទៅ​ខ្មៅ​)​បើកដៃ​អោយ​មេ​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី បន្ត​ធ្វើ​សកម្មភាព​កាប់​ឈើ​ដោយ​ខុសច្បាប់​បាន​យ៉ាង​រលូន រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​ប្រភព​ដែល​បានអោយដឹង​ទៀត​ថា ជនសង្ស័យ​ជា​ឈ្មួញ​ឈើ​ខុសច្បាប់​ឈ្មោះ ណុប ឌី បាន​បង់លុយ​អោយ​មន្ត្រី​គ្រា​ក់ៗ​នៅក្នុង​ជួរ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រាប់​ម៉ឺន​ដុល្លា​ក្នុង​១​ខែៗ និង ជាពិសេស​បង់លុយ​ឲ្យ​ឯកឧត្ដម​អភិបាលខេត្ត​ពោធិ៍សាត់ ម៉ៅ ធនិន តាមរយៈ​តៃកុង​ឡាន​ឈ្មោះ​បូ ខ្ទង់​ម៉ឺន​ដុល្លា​ក្នុង​មួយខែៗ​ផងដែរ​?​តើ​ពិត​ដែរ​លោក​អភិបាល​?​។​

​ប្រភព​ដដែល​បន្ត​ថា​ឈ្មួញ​ឈើ ដ៏​មាន​ឥទ្ធិពល​ឈ្មោះ ណុប ឌី​រស់នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​កន្លងទៅ ក្រោយ​ពី​ឈ្មួញ​រកស៊ី​ឈើ​ធំៗ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ដូច​ជា​ឈ្មួញ​ឈ្មោះ ជឿ​ង ថេង​ជា​មន្ត្រី​យោធា​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​ត្រូវបាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​ព្រៃ​ស​១​ឆ្នាំ ។​ឈ្មោះ ស៊ី ស ជនជាតិ​វៀតណាម​និង​ត្រូវ​ជា​កូនប្រសារ​របស់​លោក ឆេង ឡុង មន្ត្រី​កងរាជអាវុធហត្ថ​ដ៏​មាន​ឥទ្ធិពល មាន​ដីកាចាប់ខ្លួន និង ឈ្មោះ ស្នា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​ដាក់​ពន្ធ​គារ​ខេត្តកំពង់ស្ពឺ នោះ​មក​ហើយ​។​ពួកគេ​អ្នកខ្លះ​ស្ថិតនៅក្រោម​ការ​ស៊ើប​របស់​សមត្ថកិច្ច​និង​ខ្លះ​បាន​ចេញពី​ពន្ធនាគារ​ហ់ើយ​កំពុង​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​ស្រុក​ឱ​រ៉ាល់​ខេត្ត​កំពង់ស្ពឺ​នោះ​ផង​ដែរ​។​

​តែ​គេ​អះអាង​ថា​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី បាន​ធ្វើ​ការសម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ក្នុង​ខេត្ត​ពោធិសាត់​ជា​ប្រព័ន្ធ ជា​ពិសេស​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ខេត្ត​តែម្ដង ។​ដោយសា​រចឹង​ហើយ​បាន​ជា​បច្ច្ចុប្បន្ន​គេ​សង្កេតឃើញ​មាន ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី ក៏​លេចមុខ​ចាប់ផ្ដើម​ឡើង​យីអ៊ុន​ស្រ៊ើ​តៗ​និង​មាន​ឥទ្ធិពល់​ជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ខេត្តពោធិ៍សាត់​ដោយ​មិន​មាន​សមត្ថ​ណា​ក្នុង​ខេត្ត​ហ៊ាន​ប៉ះពាល់​មុខ​ជំនួញ​ឈើ​ដ៏​ធំ​រូបនេះ​បាន​នោះទេ​។ ឈ្មួញ​ឈើ​រូប​នេះ​កំពុង​ដាក់​កម្លាំង​ប្រជាពលរដ្ឋ​កាន់រ​ណា​យន្ត​ចូល​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​ខេត្ត​ពោធិ៍សាត់​ដែល​ជា​ព្រៃ​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ថែម​ទៀត ។​

​ប្រភព​ខាងលើ​បាន​អះអាង​ថា ឈ្មោះ ណុប ឌី រូបនេះ​បាន​នឹង​កំពុង​ឈរ​ទិញ​ឈើ​គ្រប់​ប្រភេទ​ដោយ​ផ្ដាច់មុខ នៅ​តំបន់​អំពឹល​ជា ពិសេស​ឈើប្រណិត ប្រភេទ​ធ្នុង និង​ម្រេញ ដែល​ដឹក​ចេញ​ពី​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​ខេត្តពោធិសាត់ រួច​ពួកគេ​បន្ត​ដឹក​ចេញ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​រថយន្ត​យី​ឌុប​ខ្នា​ត​យក្ស ដោយ​ធ្វើ​ចរាចរណ៍​ចេញពី​ស្រុក​ភ្នំ​ក្រវ៉ា​ញ ឆ្លងកាត់​ស្រុក​ក្រគរ នៃ​ខេត្ត​ពោធិសាត់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​និង​ឆ្លង​ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ​ខេត្ត​កណ្តាល​និង​លក់​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តែ​ម្ដង ។ តែ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​០៨​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​មេ​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី កំពុងបង្វែរ​មុខព្រួញ​ដឹក​ឈើ​ចេញ​តាម​ច្រក​អូរ​ត្រាវ ទៅ​ស្រុក​ឱ​រ៉ាល់​ខេត្តកំពង់ស្ពឺ វិញ​តាម​រថយន្ត​បង្កុង​រាប់​សិប​គ្រឿង ជ្រក​ក្រោម​ក្រុមហ៊ុន​(​អេក អិល អេក​) ។​
​សង្ឃឹមថា ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​នឹង មាន​វិធានការ​ចំពោះ​ស​កម្មម្ម​ភាព​កាប់បំផ្លាញ​ព្រៃឈើ​របស់​ឈ្មួញ​ឈ្មួញ​ណុប ឌី​នេះ​ជាមិ​ខាន​បើ​មិន​ទទួលបា​នលាភ​សក្ការៈ​។​

​សម្រាប់​ការរាយការណ៍​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ដែរ​អង្គភាព​សារព័ត៌មាន​យើង​ស្នើសុំ​អោយ​ឯកឧត្ដម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ទាំងមូល​មេត្តា​មាន​វិធានការ​បង្ក្រាប​ទប់ស្កាត់​ទាន់​ឬ​មាន​ការបកស្រាយ​សមស្រប​ណាមូយ​ផង​ដែរ ដើម្បី​អោយ​ប្រជាពលរដ្ឋ​មាន​ការជឿជាក់​និង​ទុកចិត្ត​ថា​អាណា​ក្ចរ​ខេត្តពោធិសាត់​របស់​ម៉ៅ​ធនិន​គ្មាន​ទេ​បទល្មើស​ព្រៃឈើ​បង្កឡើង​ដោយ​ឈ្ម​ញ​ឈ្មោះ​ណុប​ឌី​នោះ​។​សា​ព័ត៌មាន​យើង​សូម​ស្វាគមន៍​នឹង​រងចាំ​ធ្វើ​ការកែតម្រូវ​ជូន​ឯកឧត្តម​គ្រប់ពេលវេលា​៕

d190312a1 d190312a2 d190312a3 d190312a4 d190312a5 d190312a6 d190312a7

Filed in: ព័ត៌មានសំខាន់ៗ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.