ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ក្រុមហ៊ុន​វៀតណាម​មក​ដាក់​ជញ្ជីង​ប្រមូល​ទិញ​កសិផល​ផ្សេងៗ​ដណ្ដើម​មុខរបរ​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​សេរី​ - គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ឃុំ​ច្រេស​បានទទួល​អំណោយ​មនុស្សធម៌​ពី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រឡាច​ - ឃាតក​ដៃ​ឆៅ​អស់​លក្ខណ៍ ត្រូវ​សមត្ថកិច្ច​បាញ់សម្លាប់​ - ថៅកែ​ដំឡូង​មី​យួន​មក​ដាក់​ស្តង់​លើដី​ខ្មែរ​ដណ្តើម​របរ​ខ្មែរ​បែប​វា​ហី​ - ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ​DBST​ចំនួន​២​ខ្សែ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ - ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​ឈើ​សង្កត់ពីលើ​ - ​ជ័យជំនះ​ថ្ងៃ​៧​មករា​១៩៧៩​បាន​ផ្តល់​កំណើត​ទី​២​ដល់​ជនកម្ពុជា​គ្រប់រូប​ - ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង លោកជំទាវ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ - សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ឃាតក​បាញ់​សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ - ដំរី​ព្រៃ​២​ហ្វូង​ចូល​បំផ្លិចបំផ្លាញ​ផលដំណាំ​និង​ខ្ទម​ចាំ​ចំការ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

រណ្ដៅ​ដី​ជំរៅ​ជិត​ដល់​ឋាន​ប្រែ​ត ជាច្រើន​ស្ថិត​នៅក្នុង​ភូមិ​បាំង​ឃុំ​ដើម​ឫស ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​

[hupso]

កណ្តាល ៖ រណ្តៅ​ដី​មាន​ជំរៅ់​ជ្រៅៗ​ត្រួវបាន​ក្រុម​ឈ្មួញ​ជីកដី​លក់​ដែល​ក្នុងចំណោម​នោះ​ក៏​មាន​ឈ្មួញ​ឈ្មោះ ហ៊ា​ម៉េង ជា​ថៅកែ​ដ៏​ឥទ្ធិពល មាន​អំណាច​មាន​លុយកាក់​ដ៏​មហាសាល អាច​ចាប់​ខ្មោច​មក​កិនស្រូវ បាន​ទៅហើយនោះ តើ​គាត់​មានរឿង​អី​បែរ​ជា​ញញើត​ក្នុង​ការយក គ្រឿងចក្រ​គ្រប់​ប្រភេទៅ​ជីកក​កាយយក​អា​ចម៍ដី​ធ្វើ​អាជីវកម្ម​លក់ដូរ​អាច​ម៍​ដី​ជា​រៀងរាល់​ថ្ងៃ​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ញញើត​ដៃ​សោះឡើយ​។​

​សួរថា តើ​រាល់ថ្ងៃនេះ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​តើ​អស់លោក​មាន​បើក​គ្រាប់​ផ្នែក មើល​ខ្លះ​ទេ​ថា តើ​ឈ្មួញ​ដែល​យក​គ្រឿងចក្រ​មក​ជីកដី​រាល់ថ្ងៃនេះ តើ​ពួកគាត់​ជីក​ដល់​ជម្រៅ​ណា​ហើយ​?​។​

​នេះ​គួរតែ​អាជ្ញាធរ គ​ចុះ​ត្រួតពិនិត្យ​ខ្លះៗ​បានទេ ថា​តើ​រណ្ដៅ​ដី​ដែល​ពួកគាត់​ជីក រាល់ថ្ងៃនេះ វា​មាន​ជម្រៅ​ជ្រៅ​ជិត​ដល់​ក្បាល​ប្រេត​ហើយ​នៅ​?​។​

​ម្យ៉ាងវិញទៀត តើ​អស់លោក​ខាង​អាជ្ញាធរ​ដែល​បាន​សួរនាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរៗ​រណ្តៅ​ដី​នោះ ថា​តើ​គាត់​អារម្មណ៍​ភ័យខ្លាច​យ៉ាងណា ?​។​

​ប្រជាពលរដ្ឋ​មូលដ្ខាន​បាន​អះអាង​ថា ឡាន​ដែល​ដឹក​ដី​ទៀត​សោត រាល់ថ្ងៃនេះ វា​បង្ក​អោយមាន​ជា​ធូលី​ដី​ហុយ សំពោង ដែល​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម​ពួកគាត់ និង​កូនចៅ​គាត់​ខ្លាំងណាស់ តើ​អស់់ លោក​គិត​ម៉េច​?៕

Filed in: ព័ត៌មានសំខាន់ៗ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.