ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

កងកម្លាំង​នគរបាល​ស្រុក​ព្រះស្តេច សហការ​ជាមួយ​អាជ្ញាធរ ភូមិ ឃុំ និង​កម្លាំង​ប្រជា​ការពារ ចុះ​ជួយ​ទប់​ទឹក​តាម​បណ្តោយ​ផ្លូវលំ​ស្ថិត ក្នុង​ភូមិ​តា​ហេ​ល ឃុំ​រា​ធរ​

[hupso]

ថ្មី​នេះ កងកម្លាំង​នគរបាល​ស្រុក​ព្រះស្តេច បាន​សហការ​ជាមួយ​អាជ្ញាធរ ភូមិ ឃុំ និង​កម្លាំង​ប្រជា​ការពារ ចុះ​ជួយ​ទប់​ទឹក តាម​បណ្តោយ​ផ្លូវលំ ស្ថិតក្នុង​ភូមិ​តា​ហេ​ល ឃុំ​រា​ធរ ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ដើម្បី​ការពារ​ផ្លូវលំ ក៏ដូចជា​កុំឲ្យ​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ​ផង​ដែរ ។

​កងកម្លាំង​នគរបាល​ស្រុក​ព្រះស្តេច បាន​សហការ​ជាមួយ​អាជ្ញាធរ ភូមិ ឃុំ និង​កម្លាំង​ប្រជា​ការពារ​បាន​ញាប់ដៃ​ញាប់ជើង ច្រក​ដី​ចូល​ក្នុងកា​រ៉ុង ដើម្បី​ជា​របាំង​ការពារ​ទឹក មិន​ឲ្យ​លិច​ផ្លូវ ។​

​សកម្មភាព​នេះ សបញ្ជាក់​នៃ​ទង្វើ​ដ៏​ប្រសើរ របស់​កងកម្លាំង​នគរបាល​ស្រុក​ព្រះស្តេច ដែល​បាន​យកចិត្តទុកដាក់ ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​យ៉ាង​ទាន់​ពេលវេលា ។ យ៉ាងហោចណាស់ ក៏​បាន​ជួយ​ទប់ស្កាត់​ការពារ​ផ្លូវ​មិន​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ និង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​មក​បាន​ស្រួល ។
​នេះ​គឺជា​កាយវិការ​ដ៏​ល្អ ដែល​ជានិច្ចកាល កងកម្លាំង​នគរបាល​ស្រុក​ព្រះស្តេច ក៏ដូចជា​កងកម្លាំង​នគរបាល​ទូទាំង​ខេត្តព្រៃវែង​តែង​យកចិត្តទុកដាក់​ខ្ពស់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន  ៕

 

h180826a4 h180826a8 h180826a7 h180826a6 h180826a5

Filed in: ព័ត៌មានជាតិ
© 5574 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.