នៅថ្ងៃអាទិត្យ ០៧កើតខែភទ្របទឆ្នាំ ច សំរិទ្ធសក័ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨វេលាម៉ោង ១៧និង ០០នាទី ជនរងគ្រោះ ឈ្មោះ អ៊ួង ប៊ុនធឿន ភេទប្រុស ឆ្នាំកំណើត ១៩៨០មុខរបរ អ្នកការសែត TV 3 និងជាចាងហ្វាងវេបសាយ BT.News និងជាយោធា (កងពលតូចថ្មើរជើងលេខ៤១) ទីលំនៅបច្ចុប្បន្នភូមិ គោកធ្លក ឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្ត សៀមរាប រួមជាមួយ ឈ្មោះ សឹង គីម ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរអាជីវករលក់ដូរមានទីលំនៅភូមិគោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានជិះឡានតាមបណ្ដោយផ្លូវកូរ៉េ មកពីភូមិគោកគ្រើល ឃុំលាងដៃ ក្នុងទិសដៅពីជើងទៅត្បូង កាត់តាមភូមិនគរក្រៅ សង្កាត់ គោកចក ក្រុង សៀមរាប ខេតុ្ត សៀមរាប មកដល់ត្រង់ចំណុចក្រុ្មមទី ១៣ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ឈ្មោះ អ៊ួង ប៊ុនធឿន បានឈប់ឡានអែបទៅខាងស្ដាំដៃ ។
ឃើញហេតុការណ៍មិនស្រួលឈ្មោះ សឹង គីម បើកទ្វារឡានខាងស្ដាំដៃចុះទៅសួរនាំ ឈ្មោះ អ៊ួង ប៊ុនធឿន ថាមានហេតុការណ៍អ្វី? ដោយឃើញអ៊ួង ប៊ុន ធឿន បាត់មាត់បាត់កមិននិយាយស្តី លោក សឹង គីម ក៏ភ័យស្លន់ស្លោស្រែកអោយអ្នកភូមិដែលលក់ដូរឥវ៉ាន់ក្បែរផ្លូវអោយជួយសង្គ្រោះ។
អ្នកលក់ដូរ ក៏ចូលមកជួយគ្រាឈ្មោះ អ៊ួង ប៊ុនធឿនចេញពីឡាន តែដោយជនរងគ្រោះមានអាការៈស្លេកស្លាំង ដកដង្ហើមបែបថប់ៗ ដង្ហក់ខឺតខតបែបថប់ដើមទ្រូង ក៏នាំគ្នាកជួយធ្វើចលនាលើដើមទ្រូង តែជាអកុសល ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់យ៉ាងទាន់ហន់ភ្លាមៗទៅ។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចរាល់ហើយក៏បានពិនិត្យថាសពរបស់ឈ្មោះ អ៊ួង ប៊ុនធឿន ពិតជាបានស្លាប់ដោយសារខ្យល់គរប្រាកដមែន ។
បន្តរមក សពនិងសំភារៈមួយចំនួនត្រូវបានប្រគល់ជួនគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី។