ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ថៃ​ឃាត់ខ្លួន​ជនជាតិ​ខ្មែរ​ម្នាក់ រួម​និង​រថយន្ត​ដែល​មាន​ដឹកឈើ​គ្រញូង​ចេញពី​

[hupso]

ប្រទេស​ថៃ ៖ ជនជាតិខ្មែរ​ម្នាក់​រួមជាមួយ​និង​រថ​យន្ត​ដ៏​ទំនើប​មួយ​គ្រឿង​ដែល​មាន​ដឹកឈើ​គ្រញូង​បង្កប់​ប្រមាណ​ជា​ជាង​២០​ដុំ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ដែល​ឈរជើង​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ ស្រុក​កាប់​ឈើ​ង ខេត្ត​សុរិន្ទ​ធ្វើការ​ឃាត់ខ្លួន​ដោយ​បាន​ដកហូត​វត្ថុតាង ព្រមទាំង​បាន​បញ្ជូន​ទៅកាន់​អង្គភាព​ជំនាញ​ស្រុក​កាប់​ឈើ​ង​ដើម្បី សាកសួរ​និង​ចាត់ការ​តាម​និតិ​វិធី ។​

​យោងតាម​របាយការណ៍​សមត្ថកិច្ច​ថៃ​បាន​អោយដឹងថា​ការឃាត់ខ្លួន​ជនជាតិ​ខ្មែរ​ម្នាក់​នេះ​គឺ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង ៣ និង ៣០ នាទី រសៀល ថ្ងៃទី ១៦ ខែ​កញ្ញា​ឆ្នាំ​២០១៨ ត្រង់​បរិវេណ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ​ុ ឃុំ​ដាន ស្រុក​កាប់​ឈើ​ង  ខេត្ត​សុរិន្ទ​ប្រទេស​ថៃ ។

​ជនជាតិ​ខ្មែរ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​មានឈ្មោះ​ថា អួន លី​ហ៊រ​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ផ្អង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

​ករណី​ឃាត់ខ្លួន​នេះ​គឺ​ក្នុង​ខ​ណះ​ជនសង្ស័យ​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ចូល​ទៅក្នុង​ទឹកដី​ថៃ​តាម​ច្រក​អន្តរជាតិ​ជាំ​ស្រ​ង៉ាំ  ចូលទៅ​ក្នុង​ខេត្ត​សុរិន្ទ​លុះ​ពេល​ចេញពី​ប្រទេស​ថៃ​មក​ខ្មែរ​វិញ ទើប​តម្រួត​ថៃ​មាន​ការសង្ស័យ​និង​ធ្វើការ​ត្រួតពិនិត្យ  ថ្វី​បើ​រថយន្ត​ជា​រថយន្ត​ទំនើប​ម៉ាក លុច​សុីស RX 300 ពាក់​ស្លាក​លេខ ភ្នំពេញ 2-AE 7608 ក៏ដោយ​ក៏​សមត្ថកិច្ច​ថៃ​បាន​រកឃើញ​ថា​ឡាន​នោះ​មានការ​លប​លួច​បង្កប់​ឈើ​គ្រញូង​ចំនួន​២៤ ដុំ ស្មានថា​គេ​មិនដឹង​។​

​ក្រោយពេល​រកឃើញ​វត្ថុតាង​រួចមក  កំលាំង​សមត្ថកិច្ច​ថៃ​ប្រចាំ​ច្រក​ខាងលើ​ក៏​បាន​ធ្វើ​ការប្រគល់​ទាំង​មនុស្ស​រួម​និង​វត្ថុតាង​ទៅ​អោយ​ខាង​មេព្រៃ​ស្រុក​កាប់​ឈើ​ង​ដើម្បី​នាំយក​ទៅ​សាកសួរ​បន្ត ព្រមទាំង​រឹបអូស​យក​វត្ថុតាង​ទៅ​រក្សាទុក​ជា​បណ្តោះអាសន្ន​នៅ​ទីស្នាក់ការ​មេព្រៃ​ផង​ដែរ​ផង​ដែរ ៕

h180918b1 h180918b2 h180918b3 h180918b4 h180918b5 h180918b6 h180918b7

Filed in: អន្តរជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.