ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​នាយករដ្ឋមន្ត្រី​ផ្តល់​ដំបូន្មាន​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​

[hupso]

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ ផ្តាំផ្ញើ​ទៅ​យុវជន​ថា ត្រូវ​បន្ត​រួមចំណែក​ការពារ​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ កុំឱ្យ​រឿងរ៉ាវ​អតីតកាល​ត្រឡប់មកវិញ ទោះ​តម្លៃ​ណា​ក៏​ដោយ​កុំ​ឱ្យ​បដិវត្តន៍​ពណ៌​កើតមាន​នៅ​កម្ពុជា​។
​នៅក្នុង​ឱកាស អញ្ជើញ​ជា​អធិបតី​បិទ​មហាសន្និបាត តំណាង​ទូទាំងប្រទេស លើក​ទី​៤ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា​៖ «​កិច្ចការ​សំខាន់​តែ​ពីរ​ទេ ដែល​ក្តាប់​វា​ឱ្យ​ជាប់​ក្នុង​ដៃ​ជា​ផែ​ទី​ចង្អុល​ផ្លូវ​៖​ទី​១ គឺ​បន្ត​រួមចំណែក​ការពារ​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ កុំឱ្យ​រឿងរ៉ាវ​អតីតកាល​វិលត្រឡប់​មក​វិញ​។ រឿង​នេះ​គឺជា​រឿង​ដាច់ខាត តម្លៃ​ណា​ក៏​ដោយ​ត្រូវធ្វើ កុំឱ្យ​បដិវត្តន៍​ពណ៌​កើត​នៅ​កម្ពុជា​ឱ្យ​សោះ​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្តថា គ្មាន​ការទទួលបាន​ផលប្រយោជន៍​ណាមួយ​ដោយ​មិន​បាន​បង់​ថ្លៃ​នោះទេ គឺមាន​តែ​ពួក​ប្រឆាំង​ផ្គាប់​មុខ​តែប៉ុណ្ណោះ​ដែល​ដេក​រងចាំ​ស្រមើល​ស្រមៃ​ទទួល​ផល​ពី​ការដួលរលំ​នៃ​រដ្ឋអំណាច​របស់​សម្តេច​។ ប៉ុន្តែ​ពួក​អ្នក​ទន្ទឹង​រង់ចាំ​ពី​ការដួលរលំ នៃ​របប​សម្តេចព្រះ​នរោត្តម សីហនុ ក៏​សុទ្ធតែ​ទទួលបាន​ការបរាជ័យ​រួចទៅហើយ ហើយ​អ្នក​ដែល​ទន្ទឹង​រងចាំ​ការដួលរលំ​របស់រប​ប លន់ ណុល ក៏​ទទួល​បរាជ័យ​រួចទៅហើយ អ្វី​ដែល​យើង​ទទួល​បាន​គឺ​តែងតែ​ទទួលបាន​នូវ​ការបង់ថ្លៃ​ជានិច្ច​គ្រាន់តែ​តិច ឬ​ច្រើន​តែប៉ុណ្ណោះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹកថា ទម្រាំ​មាន​ថ្ងៃនេះ មាន​មនុស្ស​ស្លាប់​ច្រើន​ណាស់ ដើម្បី​ជាតិ​មាតុភូមិ​កម្ពុជា គឺ​ស្លាប់​ដោយ​ទទួលរង នូវ​អំពើ​ព្រៃផ្សៃ​បំផុត គឺ​ដោយសារ​គេ​វ៉ៃ គេ​បាញ់ និង​ទម្លាក់​គ្រាប់បែក​គ្រប់បែបយ៉ាង ប៉ុន្តែ​មាន​មួយ​ប៉ែក​ស្លាប់​ដោយសា​រកា​លះបង់ ដើម្បី​ការពារ​សេចក្តីសុខ​ជូន​ប្រជាជន ដើម្បី​ការរស់រានមានជីវិត​។ ហើយ​សម្តេច​បាន​យក​ជីវិត​របស់​សម្តេច ទៅ​ប្តូរ​យក​នូវ​ស្ថានភាព​ដូច​ពេលបច្ចុប្បន្ន​នេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​អំពាវនាវ​ដល់​យុវជន​ឱ្យ​បន្ត​រួម​គ្នា​ប្រឹងប្រែង​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម និង​មិន​ត្រូវ​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះដូរ​ជាមួយ​ជំនួយ​នោះឡើយ​។​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា​៖ «​ខ្ញុំ​បញ្ជាក់​សារជាថ្មី​កម្លាំងប្រដាប់អាវុធ និង​រដ្ឋបាល​ស៊ីវិល​អព្យាក្រឹត បានតែ​ចំពោះមុខ​គណបក្ស​នយោបាយ​ទេ តែ​មិន​អនុញ្ញាតិ​ឱ្យ​អព្យាក្រឹត​រវាង​រដ្ឋាភិបាល ជាមួយ​គណបក្ស​នយោបាយ ដែល​ប៉ុនប៉ង់ ផ្តួររំលំ គេ​បង្កើត​កម្លាំងប្រដាប់អាវុធ និង​រដ្ឋបាល​ដើម្បី​ការពារ​រដ្ឋ​ឡើយ សូម​កុំ​ភាន់ច្រឡំ​លើ​ចំណុច​នេះ​ឱ្យសោះ​»​។​

​សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ថា សូម​កុំ​ខ្លាច​ចំពោះ​ក្រុម​អ្នកប្រឆាំង ព្រោះ​បើ​មិន​ប្រឆាំង គឺ​មិនមែន​ឈ្មោះ​ជា​អ្នកប្រឆាំង​នោះឡើយ ប៉ុន្តែ​ប្រឆាំង​យ៉ាងណា​ក៏ដោយ​ត្រូវតែ​គោរ និង​ឱ្យ​តម្លៃ​លើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​ធំ ដើម្បី​ភាព​រីកចម្រើន​របស់​ប្រជាតិ​ទាំងមូល ហើយ​សកម្មភាព​ប្រឆាំង​ណាមួយ​ក៏​ត្រូវតែ​ដាក់​គោលការណ៍​ឱ្យបាន​ច្បាស់លាស់ មិនមែន​នាំគ្នា​ប្រឆាំង ដើម្បី​តែ​ប្រយោជន៍​បុគ្គល​ណាមួយ​នោះ​ទេ​។​

​សម្តេច​តេជោ ក៏​បាន​ផ្តាំ​ដល់​យុវជន​ថា ចាប់​អ្វី​ត្រូវ​ចាប់​ឱ្យ​ប្រាកដ ហើយ​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ងើប​ឡើង ក្នុងនាម​ជា​ប្រជាជាតិ​ស្មើមុខ ស្មើ​មាត់​ជាមួយ​ប្រជាជាតិ​ដទៃ​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​ផ្តាំផ្ញើ​ទៅ​យុវជន​ខ្មែរ​ទាំងអស់​កុំ​ឆ្វេង​កុំ​ស្តាំ ត្រូវ​រក​ចំណុចកណ្តាល​មួយ ដើម្បី​ភាពជោគជ័យ​របស់​ខ្លួន ស្រប​តាម​ភាព​ឈ្លាស​វ៉ៃ​របស់ខ្លួន​មាន នៅក្នុង​សម័យ​ឌី​ជី​ផល​នេះ​៕

h181128a4 h181128a5 h181128a6

Filed in: ព័ត៌មានជាតិ
© 6118 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.