បាត់ដំបង ៖ កំលាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះប្រតិបត្តការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់ នៅសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្ដៃងនៅភូមិក្រពើសែសិប ឃុំបឹង៥ ស្រុកបវេល ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបតិ្តការខាងលើនេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ ខុំ អូច ភេទប្រុស អាយុ ៣៧ឆ្នាំមានទីលំនៅភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
វត្ថុតាងរឹបអូសយកបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ice) ចំនួន០២ថង់ ទម្ងន់០,៦៣ក្រាម(ទាំងសំបក)។
បច្ចុប្បន្ននេះ ជនល្មើស និង វត្ថុតាងសមត្ថកិច្ចបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕