ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន​ចុងក្រោយ​គឺ​គុក​

[hupso]

តាម​ការចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ត្រី សារ៉េត វិសេ​ដ្ឋ អធិការ​ស្ដីទី​នគរបាល​ស្រុក​ភ្នំព្រឹក កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ភ្នំព្រឹក​បាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បួ​រ បាន​ធ្វើ​ការបង្ក្រាប​ករណី​រក្សាទុក ដោយ​ខុសច្បាប់ នូវ​សា​ធាតុ​ញៀន​០១​ករណី ក្នុង​បទល្មើស​ជាក់ស្តែង​នៅ​ក្រុមទី​២ ភូមិ​អន្លង់​ស្តី ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។

​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​យើង​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ក្នុងនោះ​មាន ឈ្មោះ ហម ហ៊ីម ( ហើម ) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខ​មិន​ពិតប្រាកដ មាន ទីលំនៅ​ភូមិ​អន្លង់​ស្តី ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ។

​រី​ឯ​វត្ថុតាង​ចាប់​យក​បាន​រួម​មានៈ​.​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង​ប្លា​ស្ទិច​ពណ៌​សកិប​មាត់​ចំនួន​០៣​កញ្ចប់ សង្ស័យ​ជា​សារធាតុ​ញៀន​និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់ និង​វេច​ខ្ចប់ មួយចំនួនទៀត ។​

​តាម​ចម្លើយសារភាព​របស់​ឈ្មោះ ហម ហ៊ីម ( ហើម ) និង ដោយ​មាន​ការអនុញ្ញាតិ ពី​លោក នួន សាន ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់​ដំបង កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក បាន​បន្ត​ចុះ​ប្រតិបត្តិការ​សុើបអង្កេត​រហូតដ​ល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័​យ​០១​នាក់​ទៀត​ឈ្មោះ ម៉ៅ មាន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទី​លំនៅ​ចំណុច​ក្រុមទី​០៥ ស្ថិតក្នុង​ភូមិ​ដំណាក់​បេង ឃុំ​បួរ ស្រុ​ភ្នំព្រឹក ខេត្ត​បាត់ដំបង ដែល​ជា​មេក្លោង ។​

​ទន្ទឹម​និង​ការឃាត់ខ្លួន​ឈ្មោះ​ម៉ៅ មាន​នេះ សមត្ថកិច្ច​ក៏​បាន​រឹបអូស​នូវ​វត្ថុតាង​រួមមាន ៖១. ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ច្រក​ក្នុង​ថង​ប្លា​ស្ទិច​ពណ៌​ស កិប​មាត់ ចំនួន ០៩​កញ្ចប់​តូច ដែល​ជនសង្ស័យ​លាក់ទុក​ក្នុង កំប៉ុង​ពណ៌ ស ទុក​នៅ​លើ​ផ្ទះ សង្ស័យ​ជា​សារធាតុ​ញៀន និង​ក៏​មាន​វត្ថុតាង​មួយចំនួន​ទៀត​ដូចជា​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​០១​គ្រឿ​ទូរស័ព្ទ​(samsung) ពណ៌​មាស ចំនួន​០១​គ្រឿង ( ចាស់ ) សម្ភារៈប្រើប្រាស់ និង វេច​ខ្ចប់ ប្រាក់​ខ្មែរ​ចំនួន ៨.០០០.០០០​រៀល ( ប្រាំបី​លាន​រៀល​) ប្រាក់​ដុល្លា​ចំនួន ១៦៤២​ដុល្លា ( មួយ​ពាន់​ប្រាំមួយរយ​សែសិប​ពីរ​ដុល្លា ) ៧.​ប្រាក់​ថៃ ចំនួន ៨១៧០​បាត ( ប្រាំបី​ពាន់​មួយរយ​ចិតសិប​បាត )​។​

​ករណី​នេះ​សមត្ថកិច្ច​យើង បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Filed in: សន្តិសុខ​ សង្គម
© 2025 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.