ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

អ្នកកាសែត ២ នាក់​ចូល​អន្ទាក់​មេ​បរិស្ថាន​ត្រូវ​នគរបាល​កំពង់ធំ​វ៉ៃខ្នោះ​តុលាការ​ចេញ​ដិកា​ដាក់គុក​រួច​ខ្លួន​អ្នក​សូក​!!

[hupso]

​កំពង់ធំ ៖ ប៉ូលិស​កំពង់ធំ​ក្រោម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ អ៊ុក កុសល ស្នងការ ខេត្ត​កំពង់ធំ​បាន​ស្ទាក់​ចាប់​វ៉ៃខ្នោះ​អ្នកកាសែត​២​នាក់​ក្រោម​បទ​ចោទ​ថា​ជម្រឹត​ទារលុយ​១២០០​ដុល្លារ​អាមេរិក​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ស្ថិត​នៅ​ចំ​ពី​មុខ​ផ្សារ​កំពង់ធំ ក្នុង​ភូមិ​ទី​១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ (​ក្នុង​អាហា​រដ្ឋា​ន​មួយកន្លែង​)​។

​ជន​ជា​ប់​សង្សយ័​ទាំង​២​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ម្នាក់​ឈ្មោះ ហ៊ាង លី​ហាក់ (​អតីត​ឈ្មោះ​ហេង​ជលសា )​ភេទ​ប្រុស អាយុ​៥០​ឆ្នាំ កាន់​បណ្ណ័ព័​ត៍​មាន​សំឡេង​សន្តិភាព ឈ្មោះ អាំង ប៊ុន​ហូ​វ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ កាន់​បណ្ណ័​ព័ត៌មាន​វិថី​សន្តិភាព ។​

​ជន​សង្សយ័​ទាំង​២​នាក់ ជាប់ចោទ​ពី​បទ​ជំរិត​ទារប្រាក់​ចំនួន​១.២០០​ដុល្លារ ពី​លោក លី ស្រេង មាន​តួនាទី​ជា​នាយក​ដែនជម្រកសត្វព្រៃ​អភិរក្ស​ព្រៃ​ឡ​ង់ ។ ក្រោយពី​ចាប់ខ្លួន​ដោយ​មាន​ព្រះរាជអាជ្ញា​ចូលរួម​ផង​បាន​ធ្វើ​លិខិត​ចោទប្រកាន់​ពីបទ «​កំហែង​យក​» រួច​បញ្ជូន​ឲ្យ​ចៅក្រម​ស៊ើប​លោក យុ​ត ពន្លឺ ចេញ​ដិការឃុំខ្លួន​បទ «​កំហែង​យក​» ប្រព្រឹត្ត​នៅ​ហាង​ឌឺ​សឺត​ផ្លេស​កាហ្វេ ភូមិ​១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ តាម​មាត្រា​៣៦៣,៣៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ។ ការ​សហការ​ចាប់​អ្នកកាសែត​ដាក់គុក​នេះ ធ្វើឲ្យ​មាន​ការិះគន់​ថា​ហេតុ​អី​អ្នក​សូក​មិន​ជាប់គុក​?​។​

​ជាក់ស្តែង​លោក លី ស្រេង​មេ​បរិស្ថាន បាន​ប្រាប់​កាសែត កោះសន្តិភាព តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ មិថុនា​ថា ក្រោយពី​មាន​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ស្តី​អំពី​បទ​ល្មើ​ល​ព្រៃឈើ ហើយ​ប៉ះពាល់​ដល់​មន្ទីរ​បរិស្ថាន​និង​មន្ទីរ​កសិកម្ម​រួចមក នៅ​ថ្ងៃ​ទី​៨ ខែមិថុនា លោក ហ៊ាង លី​ហាក់ ដែល​ប្រាប់​ថា​ជា​អ្នកកាសែត​សំឡេង​សន្តិភាព បាន​ទូរស័ព្ទ​ទៅ​លោក​សួរថា​«​យ៉ាងម៉េច​ទៅហើយ​អា​ម៉ាក ឃើញ​គេ​ចុះផ្សាយ​ព្រោងព្រាត បើ​ចង់​បិទ​ព័ត៌មាន​មក​ជួប​និយាយ​គ្នា​មក​» ។ ពួកគេ​បាន​ណាត់​ជួប​គ្នា​ចរចារ​រឿង​លុយ​នៅ​ក្នុង​អាហា​រដ្ឋា​ន​ខាងលើ ដែល​មាន​រូប​លោក​ជាមួយ​លោក ហ៊ាង លី​ហាក់ និង​លោក អាំង ប៊ុន​ហូ​វ ។

​នៅក្នុង​ជំនួប​នោះ លោក ហ៊ាង លី​ហាក់ និយាយថា បិទ​ព័ត៌មាន​ទៅ​ពួកម៉ាក ។ លោក​ក៏​យល់ព្រម​តាម ដើម្បី​កុំឱ្យ​មាន​បញ្ហា ហើយ​ខណៈនោះ​លោក ហ៊ាង លី​ហាក់ ប្រាប់ថា គេ​មាន​គ្នា​៤​នាក់ ក្នុង​ម្នាក់​សុំ​៣០០​ដុល្លារ ៤​នាក់​ស្មើនឹង​១.២០០​ដុល្លារ ។ លោក លី ស្រេង និយាយថា លោក​យល់ព្រម​ឲ្យ​១.២០០​ដុល្លារ តែ​ឥឡូវ​លោក​មាន​តែ​៥០០​ដុល្លារ​ទេ​ក្នុង​ហោប៉ៅ​ឲ្យ​ប៉ុណ្ណឹង​សិន សុំ​ជំពាក់​៧០០​ដុល្លារ​ចាំ​ឲ្យ​ពេល​ក្រោយ ពួកគេ​ក៏​យល់ព្រម ។​
​នៅ​ពេល​លោក​ហុច​លុយ​ឲ្យ ក៏​ត្រូវ​កម្លាំ​នគរបាល​ចាប់ខ្លួ​ន​អ្នក​ទាំង​២​នាក់​តែ​ម្តង ។​

​បើ​តាម​ការអះអាង​នេះ​បង្ហាញ​ថា​លោក​លី ស្រេង​មេ​បរិស្ថាន​បាន​សូក​អ្នកកាសែត​និង​រៀបចំ​អន្ទាក់​ជាមួយ​នគរបាល​ចាប់​ដាក់គុក​ជាមួយ​ភស្តុតាង​ជាក់ស្តែង​ចឹង​ហ្ម៉ង​ទៅ​។​

​ទោះជា​យ៉ាងណា​មានពតិ​មានថា អ្នកកាសែត​ពីរ​នាក់​ហ្នុង​ក៏​ធ្លាប់​មាន​ប្រវត្តិ​មិនល្អ​ប៉ុន្មាន​ដែរ​។ លោក ហ៊ាង លី​ហាក់ ទើបតែ​ចេញពី​ពន្ធនាគារ​បាន​ជាង​១​ខែ​ប៉ុណ្ណោះ ក្រោយ​ត្រូវ​បាន​ចាប់ខ្លួន និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​ពី​បទ ឆបោក ដែល​ពេលនោះ​លោក​បម្រើ​ការងារ នៅ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥​។​ឯ​លោក​លី​ស្រេង​ក៏​ខូច​ដែរ​ព្រោះ​រង​ការរិះគន់​ពី​រឿង​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​បណ្តោយ​ឲ្យគេ​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​សមត្តកិច្ច​របស់​ខ្លួន ៕

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.