មុខរបរជួញដូរឈើហាក់ពីមាអ្វីផ្លែកដោយព្រៃឈើកម្ពុជាបាននិងកំពុងរងនូវក្តីអន្តរាយយ៉ាងធ្ងន់ធ្ងរក្នុងខណៈ មន្ត្រីនិងរាស្ត្រកំពុងពួតដៃគ្នាកាប់គាស់រានដីព្រៃយ៉ាងអនាធិតេយ្យធ្វើជាកម្មសិទ្ធដោយឥតមានការកោតក្រែងចំពោះច្បាប់នោះឡើយ។
ជាក់ស្តែងថ្មីៗនេះគណ:បញ្ជាការឯកភាព អាវុធហត្ថលើផ្ទៃប្រទេសនិងអាវុធហត្ថខេត្តរតន:គិរីបានសហការបចាប់រឹបអូសឈើហ៊ុបមូលចាស់និងថ្មីជាងបីពាន់កំណាត់ និងរថយន្តប៉ាកុងចំនួនពីរគ្រឿងនៅតំបន់កន្ទុយនាគក្នុងខេត្ត រតនគិរី។
ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិនេះត្រូវបានគេរៀបចំកិច្ចប្រតិបត្តិកាតអស់រយៈពេលជិតមួយខែមកហើយដោយគិតត្រឹមថ្ងៃសុក្រទី ១៤ខែកុម្ភៈឆ្នាំ ២០២០នេះ។
បច្ចុប្បន្ននេះវត្ថុតាងបទល្មើសត្រូវបានសមត្ថកិច្ចប្រមែប្រមូលដឹកជញ្ជូនមកទុកដាក់នៅទីស្នាក់ការ ៧០៧ សែម វណ្ណស៊ីមដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។