ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​ខេត្ត​រតនគិរី​

[hupso]

​រតនគិរី ៖ នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក តំណាង​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ ខេត្ត​រតនគិរី ១៥០​នាក់​។​

​ក្នុង​ពិធី​នេះ​ក៏​បាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម មួង ប៉ាង អភិបាលរង ខេត្ត​រតនគិរី និង​មាន​ការចូលរួម​ពី​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​-​ចៅក្រម​- លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​- លោក​-​លោកស្រី​ស្នងការរង​- អនុប្រធាន​ផែន​- នាយ​-​នាយរង​ការិយាល័យ​- អធិការ​ស្រុក​- ក្រុង​ចំណុះឲ្យ​ស្នងការ​នគរបាល​ខេត្តរតនគិរី​ជាច្រើនរូ​ប​ទៀត​។​

​ក្រោយ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន បានបង្ហាញ​របាយការណ៍​រួចមក​- លោក​ឧត្តមសេនីយ៍ទោ នួន កក្កដា អនុប្រធាននាយកដ្ឋាន​បុគ្គលិក បាន​អាន​ព្រះរាជក្រឹត្យ​- អនុក្រឹត្យ និង​សេចក្តីប្រកាស​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​១​នាក់​- ប្រកាស​តែងតាំង​ស្នងការរង​២​នាក់​- នាយការិយាល័យ​២​នាក់​- នាយរង​ការិយាល័យ​៣០​នាក់​- អធិការរង​១១​នាក់​- មេបញ្ជាកា​រង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក លេខ​៦២៣ ម្នាក់​- តម្លើង​ឋានន្តរស័ក្តិ​សរុប​ចំនួន ៤៣​នាក់ ស្រី​៦​នាក់ ចាប់ពី​ឧត្តមសេនីយ៍ត្រី រហូត​ដល់​អនុសេនីយ៍ទោ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម មួង ប៉ាង និង​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល បាន​ផ្តាំផ្ញើ​នាយ​-​នាយរង និង​ពល​នគរបាល​ទាំងអស់​ដែល​ទើប​ទទួល​តំណែង និង​តម្លើង​ឋានន្តរស័ក្តិ​នា​ពេល​នេះ​ត្រូវ​ខិតខំ​បំពេញ​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន​អនុវត្ត​តួនាទី​ភារកិច្ច​តាម​ឋានានុក្រម ដើម្បី​បម្រើ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ ហើយ​ការប្រកាស​តែងតាំង និង​តម្លើង​ឋានន្តរស័ក្តិ​ដោយសារ​គុណបំណាច់​អស់លោក​ខិតខំ​ធ្វើ​ការ​មិន​ខ្លាច​នឿយហត់​កន្លងមក រីឯ​អ្នក​មិនទាន់​បាន​តែងតាំង និង​បំពាក់​ឋានន្តរស័ក្តិ គឺ​ថ្នាក់លើ​នឹង​រៀបចំ​ជូន​ពេល​ក្រោយ​។​

​ជាង​នេះ​ទៅ​ទៀត​សូមឲ្យ​អស់នាយ​- នាយរង និង​ពល​នគរបាល​ទាំងអស់ សូមឲ្យ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ​- មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ទីរ​អង្គភាព ស្ថាប័ន​ផ្សេងៗ អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច របស់​រាជរដ្ឋាភិបាល ហើយ​អរគុណ​សន្តិភាព​ដែល​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការរីកចម្រើន​ដូច​សព្វថ្ងៃ និង​ចូលរួម​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​(​ជំងឺ​កូវី​ដ​-១៩ )​ផងដែរ​៕

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.