ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

មន្ត្រីនគរបាល​ប្រចាំការ​តាម​គោលដៅ ការពារ​សណ្តាប់ធ្នាប់​១​រូប រងរបួស​ធ្ងន់ធ្ង​រខណះ​រថយន្តពាក់​ស្លាក់​លេខ ខ ម មួយ​គ្រឿង​បើក​បុក​ទាំង​កំរោល​….​នៅ​ស្រុក​កូន​មុំ​

[hupso]

ខេត្ត​រតនគិរី ៖ មន្ត្រីនគរបាល​ការពារ​គោ​ដៅ​សណ្តាប់ធ្នាប់​១​រូប​បាន​រងរបួស​ធ្ងន់ធ្ងរ​ខ​ណះ​ឈរ​បញ្ជា​យានយន្ត​គ្រប់​ប្រភេទ​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ​សណ្តាប់ធ្នាប់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ហួស​ផ្លូវកែង​ប្រមាណ​ជាង​៣០០​ម៉ែត្រ​ស្ថិតក្នុង​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​របស់​ខេត្ត​រតនគិរី ស្រាប់តែ​ឃាត់​ប៉ះ​ចំ​រថយន្ត​ពាក់​ស្លាក់​លេខ ខ ម (​ខេមរភូមិន្ទ​)​មិន​បាន​គោរព​ច្បាប់​ចរាចរ​នោះទេ គឺ​បើក​សំដៅ​បុក​យ៉ាង​ពេញទំហឹង​តែម្តង ទៅលើ​មន្ត្រី​នគរបាល​រូប​នេះ​បង្ក​ឲ្យ​រងរបួស​យ៉ាងដំណំ​។​

​ករណី​រថយន្ត​បើកបំ​បុក​មនុស្ស​ដើរ​ថ្មើជើង​បែបនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥.១០​នាទី​ព្រលឹម​ថ្ងៃទី​១៦​ខែ​ធ្នូ​ឆ្នាំ​២០២០​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​ប្រចាំ​គោលដៅ​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា : មុនពេល​កើតហេតុ ឃើញ​រថយន្ត​ម៉ាក Masada ព័ណ​ត្រេអុី ១​គ្រឿង​ពាក់​ស្លាក់​លេខ ខ​.​ម​02. 2-1215 មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​(​ពី​រតនគិរី​ទៅ​ស្ទឹងត្រែង​) ខណះមក​ដល់​គោលដៅ​ប្រចាំកា​ររបស់​នគរបា​ល​ការពារ​សណ្តាប់ធ្នាប់​ខាង អ្នកបើកបរ​រថយន្ត​ខម​មិនបាន​គោរព​តាម​បទបញ្ជា​របស់​សមត្ថកិច្ច​ត្រួតពិនិត្យ​តាម​គោលដៅ​នោះ​ឡើយ ហើយ​ថែមទាំង​បំពាន​ច្បាប់​ចរាចរ​ដោយ​បើកឡាន​លឿន​ស្លេវ​កៀរ​មន្ត្រីនគរបាល​រង​គ្រោះ​អោយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។

​មន្ត្រីនគរបាល​ដែល​រងរបួស​នោះ​ឈ្មោះ ព្រំ ច​ន្ធី ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល​ការពារ​សណ្តាប់ធ្នាប់ រងរបួស​ត្រង់​ក្បាល និង​ចង្កេះ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះបន្ទាន់​។

​រីឯ​រថយន្ត​បង្ក ក្រោយ​ពី​បុក​គេ​រួច​ក៏​តាំង​ជាន​ហ្ការ​បន្ថែមល្បឿន​បើក​លឿន​ស្លុយ​រហូដ​ល់​ភូមិ​ស្រែ​អង្ក្រង ឃុំ​ត្រពាំង​ក្រហម ម្ចាស់​រថយន្ត​ក៏​ដក​សោរ​រត់គេចខ្លួន​បាត់ស្រមោល​។​

​កម្លាំង​នគរបាល​អធិការ​និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​ដែល​បាន​ដេញតាម​យ៉ាង​ប្រកិត ដល់​មក​ឃើញ​រថយន្ត​បង្ក​ត្រូវបាន​គេ​ទុក​ផ្លុង​ចោលក៏​ស្ទូច​ដាក់​លើ​រថយន្ត​
​យក​មក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​កូន​មុំ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕

 

Filed in: គ្រោះ​ថ្នាក់​ចរាចរណ៍​, សន្តិសុខ​ សង្គម
© 2025 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.