រតនគិរី ៖ ព្រឹកថ្ងៃពុធទី ២៣ ខែធ្នូឆ្នាំ២០២០ឯក ឧត្តម ថងសាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានចុះជួបសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពល រដ្ឋ ព្រមទាំងចែកប័ណ្ណសំគាល់ម្ចាស់អចលនទ្រព្យដីធ្លីសហគមន៍ជូនជនជាតិដើមភាគតិចចារាយរស់នៅ ភូមិសាលា ឃុំកក់ ស្រុកបរកែវខេត្តរតនគិរី មានចំនួន 50 គ្រួសារ។
ឯកឧត្តមអភិបាលបានប្រសាសន៍ផ្ដាំផ្ញើបងប្អូនជនជាតិដើមភាគតិចថា ៖បន្ទាប់ពីបានប័ណ្ណអចលនទ្រព្យនេះហើយសូមបងប្អូនចេះថែរក្សាទុកកុំឲ្យមានការបាត់បង់ និងលក់ដូរបន្តទៅទៀត ព្រោះបើបងប្អូនលក់ដីនោះវានិងនបង្កឲ្យបងប្អូន ឃ្លាតឆ្ងាយ ពីដីធ្លីលំនៅដ្ឋានកម្មសិទ្ធិរបស់ខ្លួន។
យ៉ាងណាមិញឯកឧត្ដមបានបញ្ជាក់ច្បាស់ថា ដីដែលអាជ្ញាធរធ្វើប័ណ្ណកម្មសិទ្ធិអោយនេះគឺដីសហគមន៍សូមបងប្អូនប្រជាពលរដ្ឋជនជាតិដើមទាំងអស់មេត្តាថែរក្សា ដីសហគមន៍ដើម្បីទុក ជាកេរមរតក រហូតដល់ចាស់ ដើម្បីឱ្យក្មេងជំនាន់ក្រោយបាន ទទួលនូវដីសម្បទានសហគមន៍នេះកុំអោយបាត់បង់នោះឡើយ៕
ដោយ(ភន់ វ៉ាន់ថន) បញ្ញវន្តខ្មែរ