ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

នាយ​នគរបាល​នៃ​ស្នងការដ្ធាន​ខេត្តរតនគីរី​ពាក់ស​ក្ត័​៤​នឹង​ស​ក្ត័​៤​កន្លះ​ផឹកស៊ី​ស្រវឹង​ប្រើ​កាំបិត នឹង​កំប៉ុង​ប៊ៀយែរ ចាក់ គប់​គ្នា​ស្រាយគំនុំ​ចាស់​បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ​ម្នាក់​

[hupso]

ខេត្ត​រតនគិរី ៖ សមត្ថកិច្ច​បាន​ព្យាយាម​លាក់បាំង​រឿង​ជម្លោះ តែ​ត្រូវ​បែកធ្លាយ​រឿង​លាក់​មិន​ជិត​រឿង​នាយ​នគរបាល 2​នាក់​ទាស់​ពាក្យសម្តី​ក្នុង​វង់​ផឹកស៊ី​និយាយ​ដៀមដាម​រំលឹក​អតីតកាល​គំនុំ​ចាស់​ឈាន​រាល​ឆេះដុំ​បង្ក​ហិង្សា​ដោយ​ម្នាក់​យក​កំប៉ុង​Beer​គប់​និង​យក​កូនកាំបិត​ស​ចុង​ស្រួច​ហក់​កាប់​ចាក់​គ្នា​យ៉ាង​សុីសាច់​ហុតឈាម​បណ្តាល​ឱ្យ​គូ​ជម្លោះ​ម្នាក់​ត្រូវ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​សព្ទ​ថ្ងៃ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែ​ត្រ​និង​ម្នាក់​ជា​ជន​បង្ក​កំពុងតែ​ភ័យញ័​រក​ព្ជា​ូ​ញ​គូ​ថ​អំពី​ជោគវាសនា​តទៅ​តើ​ត្រូវ​តុលាការ​អូស​ក​យក​ទៅ​ដេក​សណ្ធាគារ​គុក​ព្រៃ​ស​ផុតឬ​មិន​ផុត​? ។

​ហេតុការណ៍​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​មួយ​នេះ បាន​កើតឡើង​នៅ​ត្រង់​ចំណុច​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ។​

​ប្រភព​ព័ត៌មាន​បាន​បង្ហើប​អោយដឹងថា ជនរងគ្រោះ​ឈ្មោះ​ហេង គោរព ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ រស់នៅ​ភូមិ​ជ្រី សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត​រតនគិរី​ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​រតនគិរី​។​

​រី​ជនដៃដល់​ឈ្មោះ រុំ សារិទ្ធ ភេទ​ប្រុស អាយុ​ស្របាលៗ គ្នា​និង​ជនរងគ្រោះ​ហើយ​សា​ម៉ី​ជនសង្ស័យ​រូប​នោះ​ក៏ មាន​តួនាទី​ជា​អធិការរង​ស្រុក​អូរ​ជុំ ខេត្តរតនគិរី​ផងដែរ ។

​ប្រភព​ព័ត៌មាន​បាន​បព្ជាាក់ដែរថា :​ទាក់ទិន​និង​ហេតុការណ៍​បង្ក​ទំនាស់រ​ហូត​ឈានដល់​ការប្រើ​ហឹង្សា​ដោយ​ចេតនា​នោះ គឺ​វា​ផ្តើមចេញ​ពី​ការផឹក​សុ​ី​ជុំ​គ្នា​នៅ​ផ្ទះ​មិត្ត​ភ័ក្តិ​ហើយ​ក៏​រអិលមាត់​និយាយ​ដៀមដាម​ទាក់ទិន​ដល់​រឿង​គំនុំ​ចាស់​ក៏​ផ្ទុះ​ឡើង​ជា​កំហឹង​ឆាបឆេះ​សារជាថ្មី​ម្តងទៀត ទើប​ជនដៃដល់​យក​កំប៉ុង​ស្រា​បៀ​មិនទាន់​គាស់​គប់​ទៅលើ​ជនរងគ្រោះ​មួយ​ទំហឹង រីឯ​ជនរងគ្រោះ​ក៏​ស្ទុះ​ហក់​សំដៅ​ជនបង្ក​ក្នុង​បំណង​តដៃ​វិញ តែ​ត្រូវ​ជនដៃដល់​ស្រវា​ចាប់​បាន​កូនកាំបិត​ស​ចាក់​ចំ​សៀតផ្កា​ជនរងគ្រោះ បណ្តាលឱ្យ​បាក់​កប់​ជាប់ ក្បាល​ដួល​ដេក​សន្លប់​បាត់មាត់បាត់ក​។​

​ឃើញ​ដូច្នេះ​មិត្ត​ភ័ក្តិ​ផឹកស៊ី​ជាមួយ​គ្នា​ក៏​ស្ទុះ​មក​ជួយ​ឃាត់ និង​ចាប់ទាញ​បំបែកចេញ​ពី​គ្នា​ភ្លាមៗ​ដែរ​ដោយ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ហើយ​ជា​ចុងក្រោយ​បាន​ដឹក​បន្ត​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​វះកាត់​យក​ចុង​កាំបិត​យក​ចេញ​រួចរាល់​នៅ​ថ្ងៃទី​២៣​ខែ​ធ្នូ​ឆ្នាំ​២០២០​នេះហើយ ដោយ​រិះគិត​មមៃ​ថា​តើ​លោក​អធិការរង​ស្រុក​អូរ​ជុំ​គិតគូរ​ដោះស្រាយ​បញ្ហា​នេះ​តាម​វិធី​ណា​? ។

​ឥឡូវនេះ​ជនដៃដល់​កំពុង​សុំ​ចរចា​សង​ជន​រង​ជនរងគ្រោះ​.​ប៉ុន្តែា​រហូតមកដល់​ពេលនេះ​មិនដឹង​ពី​លទ្ធផល​នៅ​ឡើយ​។​

​មជ្ឈដ្ឋាន​អ្នកតាមដាន​ព័ត៌មាន​ជុំវិញ​បញ្ហា​ទំនាស់​ផឹកស៊ី​ស្រវឹង​កាប់​ចាក់ ខាងលើនេះ​បាន​និង​កំពុង​រង់ចាំ​តាមដាន​មើល​ថា​តើ​ប្រព័ន្ធ​ច្បាប់ និង​ស្ថាប័ន​មេ​កើយ​ថ្នាក់លើ​ជា​ម៉ែឪ​មាន​ចំណាត់ការ​បែបណា​ដែរ ចំពោះ​ករណី​អំពើ​ឆ​ហឹង្សារ​ដ៏​ធ្ងន់ធ្ងរ​បែប​នេះ​៕

​មតិ​សាធារណជន​មួយចំនួនធំ​បាន​និយាយ​រិះគន់​យ៉ាង​ខ្លាំងក្លា​ចំពោះ​សកម្មភាព​ខ្វះ​ការពិចារណា លើ​រូប​ជនបង្ក​ដែល​មាន​បុណ្យស័ក្តិ​ធំ​ប៉ុន​ក្ត ដំរី​ទៅ​ហើយ​មក​ធ្វើ​ឬ​ក​អន់ៗ​ដូន​កូនក្មេង​បៀម​ដៃ​ប្រព្រឹត្ត​បទល្មើស​ធំ​ប៉ន​ព្រះ​សុមេរុ​តើ​អាច​គេចផុត​ពី​ក្រ​ញ៉ាំ​ច្បាប់​រួច​ដែរ​ឬទេ​? ៕

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.