ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ពលរដ្ឋ​ចាស់ជរា ទីទ័លក្រ កុមា​កំព្រា​ជិត ៣០០​គ្រួសារ ទទួលបាន​អំណោយ​មនុស្សធម៌ ពី​កាកបាទក្រហមកម្ពុជា ខេត្ត​រតនគិរី

[hupso]

រតនគិរី ៖ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ​ធ្នូ ឆ្នាំ ២0២0 សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​រតនគិរី ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម ថង សាវុន អភិបាលខេត្ត និង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំយក​អំណោយ​មនុស្សធម៌ ចែកជូន​ប្រជាពលរដ្ឋ​ចាស់ជរា ទីទាល់ក្រ ជនពិការ និង​កុមារកំព្រា ២៤៣​គ្រួសារ ដែល​ពលរដ្ឋ​ទាំង​នោះ មកពី​ឃុំ​ចំនួន ៦ និង​ចំនួន​២៦ ភូមិ ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី ក្នុងការ​ចែក​អំណោយ​នោះ បាន​ធ្វើ​នៅក្នុង​បរិវេណ​សាលា​ស្រុក​លំផាត់​។​

​អំណោយ​ដែល​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង ២៤៣​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ ២៥​គីឡូក្រាម មី ១​កេស​តូច និង​ត្រីខកំប៉ុង ១​យួរ​។​

​អភិបាលខេត្ត​រតនគិរី ឯកឧត្តម ថង សាវុន បាន​មានប្រសាសន៍ថា ការ​នាំយក​អំណោយ​មនុស្សធម៌ មក​ចែក​ជូន​បងប្អូន​នៅពេលនេះ គឺ​សម្រាប់​ផ្តល់​ជូន​គ្រួសារ​ដែល​ខ្វះខាត ដូចជា ស្ត្រី​មេម៉ាយ ចាស់ជរា ជនរងគ្រោះ​ដោយ​ធម្មជាតិ និង​ប្រជាពលរដ្ឋ​ទីទ័លក្រ ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​គ្រួសារ​។

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តទៀតថា ថ្វី​ត្បិត​តែ​អំណោយ​នេះ​មាន​ចំនួន​តិចតួច តែ​អាច​ជួយ​រំលែក​ទុក្ខលំបាក​របស់​បងប្អូន បាន​មួយចំណែក​ដែរ ព្រោះ​កាកបាទក្រហមកម្ពុជា នឹង​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយសារ​គ្មាន​ស្បៀងអាហារ​នោះទេ ជាពិសេស នៅក្នុង​បរិបទ នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​នេះ​។ ហើយ​បងប្អូន​ហូប​ចុច ត្រូវ​ចេះ​មាន​អនាម័យ ជាពិសេស​ផឹកស្រា​ពាង​រួម​គ្នា​ច្រើន បណ្តាលឲ្យ​មាន​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​ឯកឧត្តម ថង សាវុន មានប្រសាសន៍​ទៀត​ថា សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​ការបា​ទ​ក្រហម​កម្ពុជា ជានិច្ច​ជា​កាល​សម្តេច​ទាំង​ទ្វេរ តែងតែ​គិតគូរ​អំពី​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

​រីឯ​ការ​ចែក​អំណោយ​ម​នុស្ស​ធម៌​នៅពេលនេះ គឺ​ស្រប​ទៅនឹង​ការអនុវត្ត​វិស័យ​ស្នូល​ទាំង​៤ ដើម្បី​ឲ្យមាន​ភាព​កាន់តែ​ប្រសើរ​ឡើង ធានាបាន​នូវ​ប្រសិទ្ធភាព ក្នុង​ការអនុវត្ត​ទិសដៅ​យុទ្ធសាស្ត្រ ២០១១-២០២០ របស់​ថ្នាក់​ជាតិ ឲ្យទទួល​បាន​ជោគជ័យ ស្រប​តាម​សូចនាករ និង​គោរព​គោល​ការ​គ្រឹះ​ទាំង​ប្រាំពីរ ភាព​មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត្យភាព ឯករាជភាព សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព និង​សកល​ភាព​។​

​អភិបាលខេត្ត​រតនគិរី ឯកឧត្តម ថង សាវុន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​មិន​ត្រូវ​មើលស្រាល​ជំងឺ​កូវី​ដ​-១៩​ជាដាច់ខាត ហើយ​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ ការពារ និង​កាត់បន្ថយ​ហានិភ័យ ពី​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ត្រូវ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​សារ​អប់រំ​នានា របស់​ក្រសួង​សុខាភិបាល ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ដ៏​កាច​សាហាវ​នេះ តាមរយៈ​ការ​លាងដៃ​ឲ្យបាន​ញឹកញាប់ ជាមួយ​សាប៊ូ អាល់​កុល ឬ​ទឹក​អាល់កុល​ដែល​ត្រូវ​ទម្លាប់​ហូប​ទឹក​ក្តៅ​ដាំ​ពុះ​រាល់ថ្ងៃ ត្រូវ​យកចិត្តទុកដាក់​រក្សា​សុខ​ភាព អនាម័យ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ឲ្យបាន​ជា​ប្រចាំ ត្រូវ​បរិភោគ​អាហារ​ដែល​ឆ្អិន​ល្អ ហើយ​ត្រូវ​ពាក់​ម៉ាស់ ឬ​ក្រមា ពេល​ចេញ​ក្រៅ​ផ្ទះ ឬ​មាន​ករណី​សង្ស័យ សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ១១៥ ដោយ​ឥតគិតថ្លៃ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យជួយ​អប់រំ​ណែនាំ​កូនចៅ ឲ​ត្រូវ​រស់នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​ការសេព​ការប្រើប្រាស់ ការ​ចែកចាយ និង​ការជួញដូរ​គ្រឿងញៀន ជា​ទង្វើ​ខុសច្បាប់ ហើយ​គ្រឿងញៀន​អាច​បំផ្លាញ​អនាគត​របស់​ពួកគេ និង​ក្រុមគ្រួសារ​បាន​គ្រប់ពេលវេលា​៕
​ដោយ​(​ភ​ន់ វ៉ាន់​ថន​) បញ្ញវន្ត​ខ្មែរ​

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.