ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង លោកជំទាវ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១

[hupso]

កំពង់ឆ្នាំងៈ នា​ព្រឹក​ថ្ងៃទី ១១ មករា ឆ្នាំ ២០២១ មន្ទីរអប់រំ​យុវ​ជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង បាន​រៀបចំ​បើក បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ នៅ​សាលា​អនុវិទ្យាល័យ និង បឋមសិក្សា​គិរី​សុវណ្ណ​វង្ស ក្រោម​អធិបតីភាព ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកជំទាវ ព្រមទាំង​មាន​ការចូលរួម​ពី ប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ផងដែរ​។

​លោក គិត មិនា​រិទ្ធ អនុប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​បាន​ឡើង​អាន​សារ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ខ្លឹមសារ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​នឹង​ផ្តល់​អាទិភាព លើ​វិស័យ​អប់រំ​និង​សុខាភិបាល​បន្ទាប់​ពី​កម្ពុជា​បាន​ទទួល​ផល​ពី​ដំណក់​ប្រេង​ដំបូង​។ សូម​បន្ត​លើកកម្ពស់​សុខភាព​អនាម័យ ក្នុង​បរិបទ​កូវី​ដ​១៩ ដោយ​អនុវត្ត​តាម​អភិក្រម​៣​ការពារ ៣​កុំ ជាពិសេស​ចូលរួម​ទប់ស្កាត់​ការ​ឆ្លងកូវី​ដ​១៩ ក្នុង​គ្រឹះស្ថាន​សិក្សាការ​អប់រំ​ពី​សុវត្ថិភាព សុខភាព សិក្សា ការរក្សា​គម្លាត​១,៥​ម៉ែត្រ​និង​សុវត្ថិភាព​ចំណីអាហារ​ជាប់​ជាប្រចាំ ។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ប្រសាសន៍ថាៈ ឆ្នាំ​សិក្សា​ថ្មី​នេះ​សូម លោកគ្រូ អ្នកគ្រូ ក៏​ដូច​ជា​សិស្សានុសិស្ស ចូលរួម​បង្ការ​ទប់ស្កាត់ ការរីក​រាល រាលដាល​នៃ​ជំងឺ​កូវី​ដ ១៩ ដោយ​អនុវត្ត​អោយបាន​នូវ វិធានការ​អ​នា​​ម័​យ ការពាក់​ម៉ាស លាង​សម្អា​ត់ដៃ កំចាត់​មេរោគ និង អនុវត្ត​អោយបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល អោយបាន​ជា​ប្រចាំ​។

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ផ្តាំផ្ញើ ដល់​សិស្សានុសិស្ស​ទាំងអស់ អោយ​ខិតខំ​រៀនសូត្រ ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ក្មេង​ទំនើង អប់រំ​ខ្លួន អោយ ក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ និង​មិត្ត​ល្អ ជា​ធនធានមនុស្ស​ដ៏​ប្រពៃ ដើម្បី​ទទួលបាន​ចំណេះដឹង​បន្តវេន​កសាង​សង្គមជាតិ អោយ​កាន់តែ​ទទួល​បាន​សមិទ្ធផល​ថ្មី​ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត ។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន និង លោកជំទាវ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១​លាន​រៀន រួម​និង ម៉ាស់ សម្ភារៈ​សិក្សា និង សារុង​ដល់​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ផងដែរ​៕

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.