ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ឃាតក​ដៃ​ឆៅ​អស់​លក្ខណ៍ ត្រូវ​សមត្ថកិច្ច​បាញ់សម្លាប់​

[hupso]

ក្រចេះ ៖ លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ថ្លែងថា ជនដៃដល់ បាញ់សម្លាប់​លោក រ៉េត ស៊ី​ណាត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ ២៩ ខែ​ធ្នូ ឆ្នាំ ២០២០ បាន​សមត្ថកិច្ច​បាញ់​សម្លាប់​នៅ​ភ្នំ​ខៀវ ខេត្តក្រចេះ​ក្រោយ​ដែល​ឃាតក​ផ្ទុះអាវុធ តដៃ​មួយ​ប្រាវ​ជាមួយ​សមត្ថកិច្ច នៅ​ខេត្ត​ក្រចេះ ដោយសារ​ជនល្មើស​រឹងរូស មិន​ព្រម​ប្រគល់​ខ្លួន​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​សម្រួល ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា ជនដៃដល់​ពិតជា​បាន​ស្លាប់​ប្រាកដ​មែន ហើយ​សាកសព​ត្រូវបាន​ដឹក​យក​ដម្កល់​នៅ​វត្ត​អូរកណ្តៀង​ថ្មី ដែល​ពេល​នេះ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​កំពុង​ចុះ​ទៅ​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​តាម​ជំ​ន​ញ​រៀងៗ​ខ្លួន ។​

​ករណី​ផ្ទុះអាវុធ​កើតឡើង​នៅ​ល្ងាច ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​អូរ​កណ្តៀរ ស្រុក​សំបូរ ខេត្ត​ក្រចេះ បន្ទាប់ពី​សមត្ថកិច្ច​ស្រុក​សំបូរ សហការ​ជាមួយនឹង​សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង​និង​មន្ត្រី​នាយកដ្ធាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​ឡោម​ព័ទ្ធ​ចាប់​ឃាតករ​ដៃដល់​នៅ​ចំណុច​ភ្នំ​ខៀវ ខេត្តក្រចេះ​រយ​:​ពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​។​

​ឃាតក អឿ ណា​រ៉េ​ន មាន​ប្រវត្តិ​ជាប់គុក​15​ឆ្នាំ​ពី​បទល្មើស​ប្លន់​សម្លាប់​កោ​ក​ឨ​ម រ​ដ្ធសា​ឌី​ក្នុង​ការបាញ់​ប្លន់​យក​ទូរ​ស័ព្ទ​ដៃ​ម៉ាក​ណូគា​នៅ​ភោជនីយដ្ធាន​មួយ​កន្លែង​នៅ​ខាងលិច​ផ្សារ​កាប់​គោ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ឈ្មោះ​អឿ ណា​រ៉េ​ន​ក៏​គឺជា​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​មាន​ចរិត​កាច​សាហាវ​ជាង​តោ ដោយ​មិន​អាច​សមត្ថកិច្ច​ធ្វើការ​ចាប់់ខ្លួន​ដោយ​ស្រួលៗ​នោះឡើយ​។​

​មូលហេតុ​ដែល​សមត្ថកិច្ច​បាញ់សម្លាប់​ឃាតក ដោយ​ឥត​ជំរើស ព្រោះ​ឃាតក​មាន​អាវុធ​ជាប់ដៃ មិន​អាច​ប្រថុយប្រថាន​ចូល​ចាប់ខ្លួន​ឃាតក សមត្ថកិច្ច​ប្រាកដជា​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀតផង ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ​ សង្គម
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.