ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ក្រុមហ៊ុន​វៀតណាម​មក​ដាក់​ជញ្ជីង​ប្រមូល​ទិញ​កសិផល​ផ្សេងៗ​ដណ្ដើម​មុខរបរ​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​សេរី​

[hupso]

មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​និង​ម្ចាស់​អាជីវករ​ជញ្ជីង​ថ្លឹង​ដំឡូង​មី​មួយ​កន្លែង​ដែល​ស្ថិត​នៅក្នុង ភូមិ​វ៉ា​រ៉ា​យោង ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី មានទុក្ខ​កង្វល់​ជាខ្លាំង​សូម​ឲ្យ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​មណ្ឌលគិរី មេត្តា​ពិនិត្យ​ឡើងវិញ​ចំពោះ​ក្រុមហ៊ុន​វៀតណាម​មាន​ឈ្មោះ ហ៊ង់​ង៉ុក​អាញ់ ដែល​សព្វថ្ងៃ​កំពុងតែ​ដើរ​ប្រមូល​ទិញ​កសិផល​យ៉ាង​សេរី ដោយ​គាត់​សំអាង​ថា​ខ្លួន​មានច្បាប់​អនុញ្ញាត​ពី​ខេត្ត​ថែមទាំង​មាន​ត្រា​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌល​គី​រី​ឯកឧត្តម ស្វាយ​សំ​អ៊ាង​ទៀតផង​។​

​បើ​តាម​ការរៀបរាប់រ​បស់​លោកពូ​សួង​ចំរើន​ម្ចាស់​ជញ្ជីង​បាន​លើកឡើង​ថា កាលដើមឡើយ​នៅ​តំបន់​នេះ​គ្មាន​ជញ្ជីង​ទេ​មាន​តែ​វៀតណាម​មក​ទិញ​ថ្លឹង​ដៃ​ក្នុង​តម្លៃ​ថោក​ថែម​ទាំង​បងប្អូន​ថ្ងូរ​ថា​បាត់​គីឡូ​ទៀតផង​ទើប លោកពូ​សម្រេច​ដាក់​ជញ្ជីង​ទិញ​ក្នុង​តម្លៃ​សមរម្យ ពេលនោះ​ក៏​មាន​ជនជាតិ​វៀតណាម​មក​ទំនាក់ទំនង​គាត់​សុំ​ទិញ​(​ត​)​ពី​គាត់​ហើយ​តម្រូវ​ឲ្យ​គាត់​ទិញ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​តម្លៃ​ថោក តែ​គាត់​មិន​យល់ព្រម​ធ្វើ​ដូច្នេះ​ដូចជា​ជិះជាន់​តែ​ខ្មែរ​គ្នា​ឯង​។ មិនដឹង​ជា​យ៉ាងម៉េច រហូតមក​ដល់​ចុង​ឆ្នាំ 2020 / 2021 បែ​ជា​មាន​ជញ្ជីង​វៀតណាម​មក​ដាក់​ទិញ​នៅលើ​ទឹកដី​ខ្មែរ​ថែមទាំង​មាន​ច្បាប់​ចេញពី​ខេត្ត​ទៀតផង ។​

​ចំណែកឯ​ម្ចាស់​ជញ្ជីង​វៀតណាម​ឯណុះ​វិញ​គាត់​បាន​លើក​ឡើង​យ៉ាង​ខ្លី​ថា​គាត់​មានច្បាប់​អនុញ្ញាត​ពី​ខេត្ត គាត់​មាន​អ្នក​ជួយ​ជ្រោមជ្រែង​នៅ​ពីក្រោយ​ខ្នង​ដែល​គាត់​និយាយ​យ៉ាង​ពេញៗ​មាត់​ថា មេ​ណ​យ មេ​ណ​យ គាត់​មិនដឹង​ទេ​អ្វីៗ​ស្រេច​តែ​មេ ណ​យ ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ថា​ជា​មេ​ប៉ុស្តិ៍ 7 ច្រក​ណាំ​លៀ​៕

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.