ខេត្តរតនគិរី ៖ ថ្ងៃចន្ទទី០១ ខែមីនាឆ្នាំ២០២១កន្លងទៅនេះមានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្ត្រីសុខាភិបាលនិងមន្ត្រីប៉ូលីសដែលត្រូវបានចាត់ទុកថាជាក្រុមអាទិភាពងាយនឹងឆ្លងជំងឺកូវីដ១៩។
វ៉ាក់សាំងចំនួន ៣,៦០០ដូស បាននឹងកំពុងចាក់ជូនមន្ត្រីសុខាភិបាល ៥២០នាក់ និងមន្ត្រីប៉ូលីស ១,៣០០នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ និងមន្ទីរពេទ្យបង្អែកខេត្ត។
នេះជាការយកចិត្តទុកដាក់របស់សម្តេចតេជោសែនដែលតែងតែគិតគូរជានិច្ចអំពីវិធានការប្រយុទ្ធប្រឆាំងនិងជម្ងឺCovid19និងការពារអាយុជីវិតប្រជាពលរដ្ធជាទួទៅ ៕
ដោយ (ភន់ វ៉ាន់ថន)