ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជួប សម្តែង​ការគួរសម និង​សវនាការ​ជាមួយ​ឯ​ឧត្តម​បណ្ឌិត Takeshi kasai នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក នៃ​អង្គការ​សុខភាព​ពិភពលោក (WHO)

[hupso]

នៅ​រសៀល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​ខេត្ត អញ្ជើញ​ជួប សម្តែង​ការគួរសម និង​សវនាការ​ជាមួយ​ឯ​ឧត្តម​បណ្ឌិត Takeshi kasai នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​សាលា​ខេត្តកំពង់ចាម​។ ជំនួប​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ និង​លោកស្រី វេជ្ជបណ្ឌិត លី អាយ​លែ​ន ប្រធាន​អង្គការ​សុខភាព​ពិភពលោក​(WHO) ប្រចាំ​ប្រទេស​កម្ពុជា និង​ប្រតិភូ​អមដំណើរ ព្រមទាំង អភិបាលរង​ខេត្ត នាយក​រដ្ឋបាល ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​ជា​កិច្ច​ស្វាគមន៍ ឯកឧត្តម អភិបាលខេត្ត បានធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​បណ្ឌិត​Takeshi kasai នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) សម្រាប់​វត្ត​មាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​មក​កាន់​ទឹកដី​ខេត្ត​កំពង់ចាម​នា​ពេល​នេះ ហើយ ឯកឧត្តម អភិបាល​ខេត្ត​ក៏​បាន​រំលឹក​អំពី​វឌ្ឍនភាព​នៃ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម​កន្លងមក រហូត​ទទួលបាន​ជោគជ័យ​មកដល់​សព្វថ្ងៃ​នេះ​។ ឯកឧត្តម អភិបាលខេត្ត ក៏បាន​ចែករំលែក​បទពិសោធន៍​អំពី​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​អភិក្រម​ផ្កា​រីក ហើយ​នៅពេលនេះ កម្ពុជា កំពុង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ចាក់ដូស​ជំរុញ​ព្រោះថា ការចាក់​ត្រឹម​តែ​ដូ​សមូលដ្ឋាន គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ នោះទេ​។ ឯកឧត្តម អភិបាលខេត្ត​បន្ត​ថា ជោគជ័យ​ទាំងនេះ ក៏​ព្រោះតែ​កម្ពុជា​មាន​ភ័ព្វសំណាង​បំផុត​ដោយ​យើង​មាន​ថ្នាក់ដឹកនាំ​ល្អ ចេះ​គិតគូរ​ពី​សុខទុក្ខ និង​អាយុជីវិត​របស់​ប្រជាជន គឺ​សម្ដេច​តេជោ ហ៊ុន សែន ដែល​សម្តេច​បាន​ខិតខំ​ស្វះស្វែង​រក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ រហូត​យើង​ការពារ​បាន​ពី​ការ​រាតត្បាត​នៃ​ជំងឺ​មហា​ប្រល័យ​នេះ​។​

​ក្នុងឱកាស​នោះ ឧត្តម​បណ្ឌិត Takeshi kasai បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ហើយ​ក្នុង​នោះ​រដ្ឋបាល​ខេត្ត​កំពង់ចាម ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ រហូត​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ជា​ពិសេស​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ គ្រប់គ្នា​។​

Filed in: ព័ត៌មានជាតិ
© 2025 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.