បន្ទាយមានជ័យ ៖ រថភ្លើង និងរថយន្តដឹកដីបានបុកគ្នាលើផ្លូវដែកនៅភូមិភ្នំ ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយរថមានជ័យ។
ហេតុការណ៍នោះបណ្តាលឱ្យខូចខាតធ្ងន់ទាំងសងខាង ដោយរថភ្លើងខ្ទេចក្បាល១ចំហៀង រីឯរថយន្តក្រឡាប់ធ្លាក់ពីផ្លូវដែកហើយមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តធំឆ្លងកាត់ផ្លូវរថភ្លើងខ្វះការប្រុងប្រយ័ត្ន តើនិងអោយរថភ្លើងបើកគេចម្ត៉េចនិងកើត បើរថភ្លើងរត់តែលើផ្លូវដែកគ្មានលទ្ធភាពគេចពីឧបសគ្គបាននោះឡើយ។
រថយន្តដែលឆ្លងផ្លូវរថភ្លើងគឺជារថយន្តធុនធំម៉ាកCNHTC ពណ៌ឈាមជ្រូក ផលិតនៅប្រទេសចិន ស្លាកលេខAT 3-0798 ។
ករណីនេះភាគីក្រុមហ៊ុនរ៉ូយ៉ាល់រ៉េវ៉េ និងភាគីក្រុមហ៊ុនចិនដែលស៊ីឈ្នួលដឹកដី និងដឹកថ្មសម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ៥ បានទាក់ទង់គ្នាដើម្បីដោះស្រាយដោយសន្តិវិធី៕