ខេត្តព្រះវិហារ ៖ យោងតាមប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ បានឲ្យដឹងថា ក្រុមហ៊ុន អឿន សុវណ្ណ មានអាជ្ញាប័ណ្ណប្រមូលទិញ ឈើពីក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច ដែលមានទំហំជាង៤០០០ហិកតានៅក្នុងស្រុកឆែប និងស្រុកជ័យសែន។
ប្រភពពត៌មានពីប្រជាសហគមន៍ និងអង្គការការពារបរិស្ថាន បានឲ្យដឹងថា:កក្នុងដីសម្បទានខាងលើនោះ គ្មានព្រៃឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតទេ ប៉ុន្តែក្រុមហ៊ុន អឿន សុវណ្ណ បានប្រើប្រាស់អាជ្ញាប័ណ្ណចាស់និងប្រើល្បិចបញ្ជុះបញ្ជូល ប្រជាពលរដ្ឋអោយចូលទៅកាប់ឈើក្នុងព្រៃដែនអភិរក្សព្រះរកា ហើយដឹកជញ្ជូនតាមមធ្យោបាយផ្សេងៗចូលមកទីតាំងក្រុមហ៊ុនរបស់ខ្លួនដើម្បីឲ្យក្លាយទៅជាឈើស្របច្បាប់។
ទង្វើរបស់ក្រុមហ៊ុន អឿន សុវណ្ណ នេះត្រូវបានប្រជាសហគមន៍ការពារព្រៃឈើ រស់នៅស្រុកឆែប និងស្រុកជ័យសែនម៉ៃថា:នេះអាចមានការឃុបឃិតជាប្រព័ន្ធពីថ្នាក់ខេត្ត ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរកសិកម្ម និងរដ្ឋបាលព្រៃផងដែរ ទើបអ្វីៗវាអាចប្រព្រឹត្តទៅដោយរលូនមកដល់សព្វថ្ងៃនេះ។
ប្រជាសហគមន៍ការពារព្រៃព្រះរកាស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ បានឲ្យដឹងថា:មួយរយៈចុងក្រោយនេះក្រុមហ៊ុន អឿន សុវណ្ណ កំពុងបង្កើនសកម្មភាពប្រមូលទិញឈើពីប្រជាពលរដ្ឋ និងពីក្រុមជនល្មើសព្រៃឈើដែលចូលទៅកាប់ដឹកជញ្ជួនពីព្រៃព្រះរកា កាន់តែច្រើនឡើងៗ។ នៅពេលប្រមូលទិញឈើបានច្រើនហើយនោះក្រុមហ៊ុន អឿន សុវណ្ណ បានអារច្រៀករួចដឹករួច ទើបដឹកជញ្ជូនទៅចែកចាយតាមដេប៉ូ និងតាមបណ្ដាខេត្តនាៗយ៉ាងរំភើយ។ អ្វីដែលហួសចិត្តគឺអាជ្ញាធរជំនាញខេត្តព្រះវិហារបែជាធ្វើមិនដឹងមិនខ្វល់ពីសម្បត្តិជាតិ ដោយគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ រាប់សែនលានដុល្លារ។
ទន្ទឹមនេះសមត្ថកិច្ចនៅតាមដងផ្លូវគិតតែនាំគ្នាសម្ងំទទួលផលប្រយោជន៍ ពីក្រុមហ៊ុន អឿន សុវណ្ណ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់អោយតែបានលុយជាការស្រេច។
សេចក្ដីរាយការណ៍ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បាបានឲ្យដឹងថា: បច្ចុប្បន្នក្រុមហ៊ុន សំអឿន សុវណ្ណ បង្កើនសកម្មភាពប្រមូលទិញឈើពីពលរដ្ឋដែលចូលទៅកាប់ដឹកជញ្ជូនចេញពីព្រៃព្រះរកាយ៉ាងរលូនដោយគ្មានការរំខាននោះឡើយ។
បញ្ហានេះបង្ហាញឲ្យឃើញថា លោក អ៊ុន ចាន់ដា អអភិបាលខេត្តព្រះវិហារហាក់ដូចជាគ្មានបទបញ្ជាក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងក្លាយជារឿងចំរូងចំរាស់យ៉ាងក្តៅគគុកប្រព្រឹត្តិដោយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធកំពុងឃុបឃិតគ្នាឲ្យក្រុមហ៊ុនសំអឿន សុវណ្ណ បន្តសកម្មភាពបំផ្លាញ្លាញព្រៃព្រះរកាម៉ាសេរីយ៉ាហ្នឹង។
ប្រជាពលរដ្ឋនៅស្រុកជ័យសែនយសែន និងស្រុកឆែប ខេត្តព្រះវិហារ បានអំពាវនាវឲ្យ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម សៅ សុខា មេបញ្ជាការកងរាជ្ញអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាបង្ក្រាបថ្នាក់ជាតិ ចុះពិនិត្យ និងស៊ើបអង្កេតមន្ត្រីក្រោមឱវាទ ដែលពាក់ពន្ធ័ថាតើបានរួមដៃជាមួយជនបទល្មើស ( ក្នុងភូមិសាស្ត្រខាងលើ )ដែរឬទេ?។
បើពុំនោះទេក្រុមមេឈ្មួញរកស៊ីឈើនៅតែឈ្លៀតឱកាស បន្តសកម្មភាពធ្វើព្យុះធ្វើភ្លៀងយ៉ាងគគ្លើន ដែលពួកគួរតែផ្តន្ទាទោសកុំឲ្យរួចខ្លួនម្នាក់ឡើយ ៕