កណ្តាល ៖ រណ្តៅដីមានជំរៅ់ជ្រៅៗត្រួវបានក្រុមឈ្មួញជីកដីលក់ដែលក្នុងចំណោមនោះក៏មានឈ្មួញឈ្មោះ ហ៊ាម៉េង ជាថៅកែដ៏ឥទ្ធិពល មានអំណាចមានលុយកាក់ដ៏មហាសាល អាចចាប់ខ្មោចមកកិនស្រូវ បានទៅហើយនោះ តើគាត់មានរឿងអីបែរជាញញើតក្នុងការយក គ្រឿងចក្រគ្រប់ប្រភេទៅជីកកកាយយកអាចម៍ដីធ្វើអាជីវកម្មលក់ដូរអាចម៍ដីជារៀងរាល់ថ្ងៃយ៉ាងអនាធិបតេយ្យ ដោយមិនញញើតដៃសោះឡើយ។
សួរថា តើរាល់ថ្ងៃនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់តើអស់លោកមានបើកគ្រាប់ផ្នែក មើលខ្លះទេថា តើឈ្មួញដែលយកគ្រឿងចក្រមកជីកដីរាល់ថ្ងៃនេះ តើពួកគាត់ជីកដល់ជម្រៅណាហើយ?។
នេះគួរតែអាជ្ញាធរ គចុះត្រួតពិនិត្យខ្លះៗបានទេ ថាតើរណ្ដៅដីដែលពួកគាត់ជីក រាល់ថ្ងៃនេះ វាមានជម្រៅជ្រៅជិតដល់ក្បាលប្រេតហើយនៅ?។
ម្យ៉ាងវិញទៀត តើអស់លោកខាងអាជ្ញាធរដែលបានសួរនាំបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរៗរណ្តៅដីនោះ ថាតើគាត់អារម្មណ៍ភ័យខ្លាចយ៉ាងណា ?។
ប្រជាពលរដ្ឋមូលដ្ខានបានអះអាងថា ឡានដែលដឹកដីទៀតសោត រាល់ថ្ងៃនេះ វាបង្កអោយមានជាធូលីដីហុយ សំពោង ដែលវាអាចប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមពួកគាត់ និងកូនចៅគាត់ខ្លាំងណាស់ តើអស់់ លោកគិតម៉េច?៕