សៀមរាប ៖ ជនរងគ្រោះជាប្តីឈ្មោះភាគ្រីទប្រពន្ធឈ្មោះមនោរា រស់នៅភូមិសាលាឃុំស្លែងស្ពានស្រុកស្រុក
ស្រីស្នំខេត្តសៀមរាប ឲ្យដឹងថា៖ កាលពីថ្ងៃទី១០ខែសីហា ២០១៩ ប៉ូលិសស្រុកវ៉ារិនមកចាប់គាត់ដោយមិនដឹងមូលហេតុ ?។ ពេលជនរងគ្រោះពីរនាក់បើកគោយន្ដកន្ត្រៃមកពីដងទឺកត្រពាំងមកលាយថ្នាំបាញ់ដំឡូង ស្រាប់តែឮផ្ទុះគ្រាប់៤ទៅ៥គ្រាប់។ប៉ុន្មាននាទីក្រោយមក ស្រាប់តែឃើញមានប៉លិស មកកាក់ផ្លូវហើយសួរថា មកពីណា មកពីដងទឹក យកទៅធ្វើអ្វី ? លាយថ្នាំបាញ់ដំឡូង ម៉េចមិនឃើញធុង ?។
ប៉ូលិសងាកទៅសួរ ឈ្មោះរស្មី កូនលោកគុយស្មៀនឃុំស្លែងស្ពាន ប៉ុន្មាននាទីក្រោយមកប៉ូលិសមានគ្នា៥នាក់មកដល់ ស្រែកសំឡុត ហើយឲ្យខ្ញុំភាគ្រីទបើកគោយន្ដទៅស្រុកវ៉ារិន ដោយដាក់ខ្នោះដៃម្ខាងជាប់នឹងចង្កូនគោយន្ដកន្ត្រៃ តាំងពី ម៉ោង៥រសៀលរហូតម៉ោង១០យប់បានដល់ កន្លែងលោកអធិកាស្រុកវ៉ារិន។ ទង្វើអសីលធម៏របស់ប៉ូលិសគឹមិនឲ្យបាយហូបទេ ថែមទាំងដាក់ខ្នោះដៃជាប់គ្នាជាមួយឈ្មោះរស្មី រហូតថ្ងៃទី១១ខែសីហាលោកប៉ូលិសឲ្យទូស័ព្ទតេទៅឪពុកចូលខ្លួនមកដោះស្រាយ ។
លោកឈានស៊ុនត្រូវជាឪពុកកូនស្រីទៅដល់ប៉ូលិស តែគេមិនឲ្យជួបកូនគាត់ទេ ដោយសារមានអ្នករត់ការដោះស្រាយហើយ គឺឈ្មោះវឿតប្រពន្ធចុងលោកគុយជាម៉ែចុងឈ្មោះរស្មី។ តែប៉ូលិសប្រាប់ថាតាឯងកាត់ដីស្រែមួយហិកតាឲ្យទៅឈ្មោះវឿតទៅ គេចេញប្រាក់ជំនួសកូនតាឯង?។ មិនយូប៉ុន្មានអ្នកស្រីវឿតប្រាប់ថាប៉ូលិកយកប្រាក់១៤០០ដុល្លារអាមេរិក ក្រោយមកប្រាប់ថាប៉ូលិសយក១៦០០ដុល្លារអាមេរិក។ គាត់ឆ្លល់ថាកូនគាត់គ្មានសារជាតិញៀនទេហេតុអីគេយកប្រាក់១៦០០ដុល្លារអាមេរិក ម៉ោងជាងប្រាំបានគេឲ្យមកផ្ទះវិញ។
អ្នកស្រីវឿតពេលសួរតាមទូស័ព្ទថាតើ អ្នកស្រីចេញលុយ១៦០០ដុល្លារអាមេរិកទៅឲ្យប៉ូលិសស្រុកវ៉ាវរិន ពិតមែនឫ? អ្នកស្រីវឿតឆ្លើយថាពិតមែន។ ចំណែកកូនគាត់អស់ប្រាក់មួយពាន់ ដុល្លារអាមេរិក ចំណែកកូនតាស៊ុន អស់ប្រាក់ប្រាំមួយរយដុល្លារ។ ពេលសួរតាស៊ុតមិនមានប្រាក់ឲ្យទេ អ្នកស្រីវឿនឆ្លើយថា គាត់បាននិយាយជាមួយឈ្មោះស៊ុនអស់ហើយ គឺកាត់ដីចំការយកមួយហិកតា។
លោក ហុង បូហេង ឲ្យដឹងតាមទូថា មានគេប្ដឹងថាមានមនុស្សលួចកាប់ឈើ កូនចៅលោកចុះប្រត្តិបត្តិការជួបអ្នកអស់ហ្នឹងក៏ហៅមកពេលពិនិត្យសារជាតិញៀនទៅមានជាប់ពាក់ពន្ធ័?។ ពេលសួរថាអ្នកស្រីវឿតចំណាយប្រាក់១៦០០ដុល្លារអាមេរិកថ្នូរនឹងដោះលែងកូនពួកគាត់? លោកហេងមិនឆ្លើយសំនួរនេះទេ!?។ គាត់ឆ្លើយថាឪពុកម្ដាយមកនិយាយដោះស្រាយដើម្បីកុំឲ្យវែងឆ្ងាយសំរួលបញ្ចប់រឿងទៅ ។លោកហុងបូហេងបន្តថា៖ក៏ជួយសំរួលផងទៅ។
ករណីយ៍នេះ លោកឩត្ដមសេនីយ៏អមម៉ារ៉ាស្នងការរងទទួលផែនគ្រឿងញៀនឲ្យដឹងតាមទូរស័ព្ទថា៖ សម្ដេចក្រឡាហោម សខេងប្រកាសហើយថា អ្នកមានសាជាតិញៀតប៉ូលិសត្រូវធ្វើការណែនាំហើយឲ្យទៅផ្ទះវិញ។ លោកបន្តថាធ្វើបែបនេះឲ្យខូចអ្នកដែលខំធ្វើការល្អ ខ្ញុំអមម៉ារ៉ា មិនសុខចិត្តទេលោកនឹងចុះស៊ើបរឿងនេះជាបន្ទាន់ បើរកឃើញថាប៉ូលិសស្រុកវ៉ារិនប្រព្រឹត្តបែបនេះមែនលោកនឹងកសាងសំណុំរឿងទៅបញ្ជូនទៅតុលាការ ។
លោក ផន ភា ឪពុកជនរងគ្រោះសូមអំពាវនាវដល់មន្ត្រីពាក់ពាន់ទាំងអស់ ជួយស៊ើបអង្កេត នឹងផ្ដល់យុត្តិធម៏ដល់កូនគាត់ដែលគ្មានកំហុស តែត្រូវប៉ូលិសចាប់វ៉ៃខ្នោះទទេៗហើយជំរិតទាប្រាក់យ៉ាងអយុត្តិធម៍ចឹងផង!៕