ខេត្តពោធិ៍សាត់ ៖ គេនៅចាំថាកម្លាំងកងរាជអាវុធហត្ថកសាងសំណុំរឿងករណីឡោមព័ទ្ធឃ្លាំងស្តុបឈើ១កន្លែងរបស់មេឈ្មួញឈើប្រណិតដែលគេស្គាល់ឈ្មោះ ថាណុប ឌី ហើយបានបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់សុំឲ្យចាត់ការតាមនិតិវិធីនោះ បើគិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ គឺមានរយៈពេលជាង៣ខែមកហើយ។
ផ្ទុយទៅវិញស្ងាត់ឈឹងជនសង្ស័យឈ្មោះ ណុប ឌី មិនត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ឬតុលាការហៅមកសាកសួរនោះទេ!? ជាងនេះទៅទៀត ជនសង្ស័យនៅតែបន្តរកស៊ីជំនួញឈើដោយខុសច្បាប់បានយ៉ាងរលូនហើយមិនមានការំខានពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធណាមួយនោះឡើយ។
គួររំលឹកថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ បានចុះឡោមព័ទនិងបង្ក្រាបចាប់ឃ្លាំងស្តុបឈើ មួយកន្លែងនៅក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដែលគេស្គាល់ម្ចាស់មានឈ្មោះ ណុប ឌី ។
សូមបញ្ជាក់ថា ថាជនសង្ស័យករណីជំនួញឈើខុសច្បាប់ ដ៏មានឥទ្ធិពលរស់នៅខេត្តកំពង់ស្ពឺ ឈ្មោះ ណុប ឌី កាលពីកន្លងទៅ ពួកគេក្រោយពីឈ្មួញរកស៊ីឈើធំៗប្រចាំខេត្តកំពង់ស្ពឺ ដូចជាឈ្មួញឈើឈ្មោះ ជឿង ថេង ជាមន្ត្រីយោធាត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារព្រៃសរយៈ១ឆ្នាំ ។ឈ្មោះ ស៊ី ស ជនជាតិវៀតណាមនិងត្រូវជាកូនប្រសាររបស់លោក ឆេង ឡុង មន្ត្រីកងរាជអាវុធហត្ថដ៏មានឥទ្ធិពល មានដីការចាប់ខ្លួន ។និង ឈ្មោះ ផាន់ វាសនា ហៅស្នា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងដាក់ពន្ធគារខេត្តកំពង់ស្ពឺ នោះដែរ។
ពួកគេនាពេលបច្ចុប្បន្ន អ្នកខ្លះស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចនិងខ្លះទៀតបានចេញពីពន្ធនាគារនិងបន្តអាជិពជាឈ្មួញរកស៊ីឈើដោយខុសច្បាប់រហូតដល់សព្វថ្ងៃនេះផងដែរ។ឈ្មួញឈើឈ្មោះ ណុប ឌី វិញក៏ចាប់ផ្ដើមឡើងយីអ៊ុនស្រ៊ើតៗនិងមានឥទ្ធិពល់ ជាឈ្មួញឈើដ៏ធំប្រចាំស្រុកក្នុងឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមិនមានសមត្ថណាក្នុងខេត្តកំពង់ស្ពឺហ៊ានប៉ះពាល់មុខជំនួញឈើដ៏ធំរូបនេះផងដែរ។
បន្ថែមលើនេះប្រជាពលរដ្ឋនិយាយថា៖ឈ្មួញឈើរូបនេះ គឺពួកគេបានដាក់កម្លាំងកាន់រណាយន្តចូលទៅកាប់ឈើនៅក្នុងដែនជម្រកការពារសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ ដែលជាព្រៃការពារដោយព្រះរាជក្រឹត្យ និងកំពុងរងនូវក្ដីវិនាសយ៉ាងធ្ងន់ធ្ង ។
មូលហេតុគឺគេអះអាងថាឈ្មួញឈើឈ្មោះ ណុប ឌី បានធ្វើការសម្របសម្រួលជាមួយសមត្ថកិច្ចក្នុងខេត្តពោធិសាត់ និងខេត្តកំពង់ស្ពឺ ជាប្រព័ន្ធ ជាពិសេសមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរខេត្តតែម្ដង ។
ដោយមានការសង្ស័យចំពោះតុលាការ មានការលើកសំនួរថាតើពិតដែរឬទេរឿងឃុបឃឹតប្រព្រឹត្តអំពើពុករលួយមិនចាត់ការនោះ?។ ពាក់ព័ន្ធព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើងស្វាគមន៍រាល់ការបកស្រាយ ប្រសិនបើមានប្រតិកម្មណាមួយនោះ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន៕