ខេត្តក្រចេះ តាមប្រភពរាយការណ៏ពីអ្នកសារព័ត៌មាននិងសមត្ថកិច្ចតូចតាចបាននិយាយថា បទល្មើសព្រៃឈើ ចេញយ៉ាងអនាធិបតេយ្យ ពុំមានអ្នកណាធ្វើការបង្ក្រាប និងទប់ស្កាត់ អំពីសកម្មភាព ការដឹកជញ្ជូនបទល្មើសព្រៃឈើ យកមកលក់ ឲ្យមន្ត្រីយោធាព្រំដែនម្នាក់ល្បីជើងមិនមាននរណាប៉ះពាល់ឈ្មោះគង់ ក្រឹងជាមេឈ្មួញសម្រាប់ទទួលទិញ និងតាមផ្លូវ 88 យកធ្វើជាមុខរបរ ផ្ដាច់ខ្លួនឯងក្នុងដែនដីឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
រឿងដែលកាន់តែហួសចិត្តនិងកប់យោលបល់នោះ រាល់សកម្មភាពកំពុងតែដឹកឈើ ចេញពីបណ្តាស្រុកផ្សេងៗ ចូលក្នុងដែនដីខេត្តក្រចេះ តាមរឺម៉កម៉ូតូ ក្នុងមួយយប់ៗ ស្មើនឹង ៣០០ ទៅ ៤០០គ្រឿងឯណោះ។រីឯពេលថ្ងៃវិញ ឈ្មួញរមឺកនិងម៉ូតូ ដឹកជញ្ជូនឈើដូចសត្វកណ្តៀ ក្នុងមួយថ្ងៃ មិនក្រោមពី ២០០ ទៅ ៣០០ គ្រឿងនោះទេចូលទៅលក់ឲ្យមេខ្មូតស៊ីឈើគង់ ក្រឹងម្នាក់នេះ។ចំណែកអស់លោកសមត្ថកិច្ចជំនាញនិង អាជ្ញាធរពាក់ព័ន្ធ នៅប្រចាំខេត្តក្រចេះ ស្រុកស្នួលនាំគ្នាឲ្យរួញដូចសត្វពង្រូតែម្រង។ ជាមួយគ្នានិងទំនងនិងការបែកធ្លាយនូវព័ត៍មានកន្លងមក ដែលលោកឧកញ៉ានិងមន្ត្រីយោធានឈ្មោះគង់ ក្រឹងផ្តល់ផលប្រយោជន៍ប្រចាំខែ គ្រប់ស្ថាប័នដែលពាក់ព័ន្ធ ជាថ្នូរនិងមិនមានការទប់ស្កាត់ឬបង្ក្រាបចំពោះមេឈ្មួញស៊ីឈើដ៍ល្បីល្បាញម្នាក់នេះ????
ប្រភពព័ត៌មានមកថា សូម្បីតែមន្ត្រីគណៈកម្មការបង្ក្រាបបទល្មើស ដែលនាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យចុះទៅស្រាវជ្រាវផ្ទៃក៍អត់ហ៊ានក្អកជាមួយលោក គង់ ក្រឹង ដ៏មហិមានេះដែរ?
សេចក្តីរាយការណ៍ថា ជាក់ស្ដែង កាលពីថ្ងៃ ៣១ ខែមករា ឆ្នាំ ២០១៩នេះ ក្រុមការងារអ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាព ផ្លូវរបស់លោកគង់ក្រឹង សំរាប់ ដឹកជញ្ជូនឈើ យកទៅលក់នៅឃ្លាំងជនជាតិវៀតណាម ក្បែរជិតច្រក ទ្វារអន្តរជាតិ វ៉ាលឺ មិនត្រឹមតែប៉ុណ្ណោះ ស្រាប់តែបះសក់តែម្តង ពោលគឺលោក គង់ ក្រឹង ម្នាក់នេះ បាន ឈូស ផ្លូវចេញពីក្រោយផ្ទះ របស់ខ្លួន ឆ្លងទៅតាមប្រគល់ ព្រំដែន លេខ ៧៣ ជាប្រទល់កម្ពុជាវៀតណាម និងនាំឈើពីដី ចូល ស្តុកទុកក្នុងឃ្លាំងវៀតណាម នៅចំណុច ច្រកទ្វាវ៉ាលឺរ ជាច្រកទ្វារអន្តរជាតិស្រុកស្នួល។
សេចក្តីរាយការណ៍បន្តថា គំនរឈើរបស់លោក គង់ ក្រឹង បានដឹកចេញពីឃ្លាំង ក្រោយផ្ទះរបស់គេ តាមផ្លូវរបៀងមួយ ដែលលោកគង់ក្រឹង ឈូសឆាយទម្លាយទៅប្រទេសវៀតណាម ដោយពុំមានសមត្ថកិច្ចឬមួយក៏ប៉ូលិសការពារព្រំដែននៅឈរយាមនៅទីនោះដែរ មានតែ កូនចៅរបស់លោកគង់ក្រឹង ដាក់ប៉ារ៉ាស់ ចាំស្ទាក់ ខ្លាចក្រុមអ្នកសារពត៌មាន ចុះទៅផ្តិតយករូបភាពតែប៉ុណ្ណោះ។ តើទង្វើខ្មៅកខ្វក់ របស់លោកគង់ក្រឹង ដែលហ៊ានឈូសឆាយផ្លូវនេះ ដឹកឈើទៅប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យ បែបនេះ អស់លោកអាជ្ញាធរនៅខេត្តក្រចេះដឹងទេ??
ក្រុមការងារអ្នកសារព័ត៌មាន បានចុះទៅផ្តិតយករូបភាព ផ្លូវ របស់លោកគង់ក្រឹង កំពុងតែឈូសឆាយ ឲ្យឡានដឹកកាត់ ឆ្លងទៅប្រទេសវៀតណាម យកឈើ ទៅដាក់នៅឃ្លាំងរបស់វៀតណាម និងលក់ឲ្យជនជាតិវៀតណាមបន្តទៀតតើស្របច្បាប់ទេ?សូមឲ្យអាជ្ញាធរខេត្តក្រចេះក៍ដូចក្រសួងមហាផ្ទៃជួយពន្យល់បងប្អូនអ្នសារព័ត៍មានផងទាន??? តាមប្រភព ឲ្យដឹងច្បាស់ថា ឈើដែលស្តុកទុកនៅច្រកទ្វារអន្តរជាតិ នេះ ឃ្លាំងរបស់លោក( យ៉ាង) ជាជនជាតិវៀតណាម ដែលកំពុងតែឈរទិញបន្តពីលោកគង់ក្រឹង រៀងរាល់យប់ និងពេលថ្ងៃចំណែកផ្លូវមួយខ្សែទៀត ដឹកជញ្ជូន អនុផលព្រៃឈើ របស់លោកគង់ក្រឹង ទៅតាមច្រក ៣ ត្រង់ចំណុច ព្រំដែនវៀតណាម លេខ ៦៨ ជាប់ ព្រំប្រទល់ កម្ពុជា វៀតណាម។ អង្គភាពយើងមិនអាចសុំការបកស្រាយពីមន្ត្រីយោធាគង់ ក្រឹងបានទេជុំវិញករណីខាងលើនេះ។ ចំណែកអាជ្ញាធរជំនាញនិងអភិបាលខេត្តក្រចេះក៍មិនអាចសុំការបំភ្លឺបានដែរ៕