ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​

[hupso]

នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន ព្រមទាំង​មេដឹកនាំ​កំពូល​ប្រទេស​សមាជិក​អាស៊ាន បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន (​អាយ​ប៉ា​-AIPA) ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា នៃ​បណ្តា​ប្រទេស​សមាជិក​អាយ​ប៉ា ចូលរួម​កិច្ចប្រជុំ​ទល់មុខ​ជាមួយ​មេដឹកនាំ​អាស៊ាន​។

​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​អាស៊ាន និង​អាយ​ប៉ា ដែល​បាន​រៀបចំ​ឡើង​នៅ រាល់​កិច្ចប្រជុំ​កំពូល​អាស៊ាន គឺជា​ជំនួប​ផ្លូវ​ការកម្រិត​ខ្ពស់​បំផុត​របស់​អាស៊ាន និង​អាយ​ប៉ា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​ទាំងពីរ និង​ដើម្បី​ពិភាក្សា​ស៊ីជម្រៅ​លើ​កិច្ចការ​របស់​អាស៊ាន​នៅ​គ្រប់​កម្រិត ក្នុងន័យ​ឆ្ពោះទៅ​រក​គោលបំណង​រួម​របស់​អាស៊ាន គឺ​សន្តិភាព ស្ថិរភាព និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ជាមួយ​ការ​ពន្លឿ​ន និង​ជំរុញ​ឱ្យ​សម្រេចបាន​នូវ​សហគមន៍​អាស៊ាន​មួយ និង​ត្រៀម​ខ្លួន​សម្រាប់​ការពង្រីក​អាស៊ាន​នាពេល​អនាគត​។​

​គណៈប្រតិភូ​សភា​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាយ​ប៉ា បាន​នាំយក​នូវ​ធាតុ​ចូល ដែល​ជា​ទស្សនៈ​រួម​ក្នុងនាម​ប្រទេស​ជា​សមាជិក​អាយ​ប៉ា ដាក់បញ្ចូល​ទៅក្នុង​សារ ដែល​នឹង​ត្រូវ​ថ្លែង​ដោយ​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ប្តូរ​វេន​អាយ​ប៉ា លើក​ទី​៤៣ នៅ​ចំពោះមុខ​ថ្នាក់​ដឹកនាំ​អាស៊ាន​។​

​សូម​រំលឹក​ថា កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន និង​អាយ​ប៉ា លើក​ទី​១ ត្រូវបាន​ចាប់ផ្តើម​អនុវត្តន៍​ជា​លើកដំបូង នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤ នៅ​ឆ្នាំ​២០០៩ នៅ​ខេត្ត​ហ៊ួ​ហ៉ី​ន ប្រទេស​ថៃ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សភា​ប្រទេស​សមាជិក​អាយ​ប៉ា និង​អាស៊ាន​។ ចាប់ពីពេលនោះ​មក កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ​ចំនួន ១០​លើក​រួចមកហើយ ដែល​លើកចុងក្រោយ នៅ​ឆ្នាំ​២០២០ ធ្វើ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម តាម​ប្រព័ន្ធ​និម្មិត (​ប្រព័ន្ធ​វីដេអូ​)​។ ឆ្នាំនេះ​ជា​កិច្ចប្រជុំ​លើក​ទី​១១ ដែល​សភា​កម្ពុជា ទទួល​រៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​អាស៊ាន និង​អាយ​ប៉ា​នេះ​៕

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.