ជារៀងរាល់យប់នៅតាមបណ្តោយផ្លូវជាតិលេខ៧Aឆ្ពោះទៅផ្លូវជាតិលេខ៧៣ក្រចេះ-ឆ្លូងគេសង្កេត ឃើញមានរថយន្តសាំយ៉ុងប្រភេទកែឆ្នៃតរឺុម៉ក និងខ្លះទៀតកែដាក់កងឌុបតែងតែដឹកឈើជាច្រើនម៉ែត្រគូបក្នុងរថយន្តនីមួយៗដោយក្នុងមួយយប់ៗគឺមិនតិចជាង៤០គ្រឿងនោះទេ ហើយឡានកែឆ្នៃបែបនេះក្នុងមួយគ្រឿងៗអាចផ្ទុកបានមិនតិចជាង១០ម៉ែត្រគូបនោះទេ។
ឈ្មួញឈើដ៏ធំនៅតំបន់នោះឈ្មោះ ទឹម ជាមន្ត្រីយោធារកសីុឈើល្បីល្បាញជាយូរឆ្នាំណាស់មកហើយ។
ដោយឈ្មោះនៅមានឃ្លាំងឈើដ៏ធំនៅចំនុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
ឃ្លាំងឈើដ៏ធំមួយនេះជាឃ្លាំងឈើរបស់លោក ស៊ាម គឹមទឹម «ហៅទឹម» ដែលជាមន្ដ្រីយោធាវរៈសេនាតូចលេខ២ដែលមានអំណាចមហាសាលក្នុងទឹកដីនៃខេត្តក្រចេះពុំមានសមត្ថកិច្ចណាហ៊ានក្អកជាមួយឈ្មួញឈើម្នាក់នេះឡើយ។
រឿងដែលស្តែងបំផុតគឺលោកធំម្នាក់នៅហ៊ានរហូតបព្ជាាកូនចៅរបស់ខ្លួនយករថយន្តសាំយ៉ុងកែឆ្នៃមកលើកឈើដាក់ទាំងថ្ងៃចែសដោយមិនញញើតនរណានិងដឹកឈើទៅចែកចាយបន្តរដោយផ្ទេរពីរថយន្តសាំយ៉ុងធុនតូចទៅដាក់រថយន្តសាមយ៉ុងកែឆ្នៃខ្នាតយក្សចេញពីក្នុងឃ្លាំងក្នុងមួយយប់ៗ រថយន្តដឹកឈើចេញពី៤០ទៅ៥០គ្រឿងចេញពីចំនុចខាងលើឆ្ពោះទៅខេត្តត្បូងឃ្មុំយ៉ាងរំភើយ។
មកដល់ពេលនេះគេនៅមិនទាន់ដឹងថាតើឃ្លាំងឈើដ៏ធំនេះមានឬក៏គ្មានលិខិតស្នាមអ្វីនោះទេ ដោយសារតែមិនដែលមានសមត្ថកិច្ចណាម្នាក់ត្រូវបានលោកទឹមអនុញាតិអោយចូលឃ្លាំងឈើខាងលើនេះ ដោយសារតែគាត់ចេះរៀបចំកញ្ចប់សែនព្រេនអ្នកចុះមកត្រួតពិនិត្យឆែកឆេរអស់ទៅហើយនោះរឿងអីត្រូវភ័យព្រួយនោះ។
មតិសាធារណជនបានរិះគន់យ៉ាងខ្លាំងចំពោះលោក សាន ប៊ុនថាន មេបញ្ជាការប៉េអឹមខេត្តក្រចេះ ដែលបានអួតក្ដែងៗថា មិនអោយមានបទល្មើសព្រៃឈើឆ្លងកាត់ទឹកដីរបស់ខ្លួនគឺជាសំដីប្រូអោយតែអរ លទ្ធផលអវិជ្ជមាន។
ចំណែកលោក ទ្រី សុភក្ត្រ័ ប្រធានមន្ទីកសិកម្មខេត្តក្រចេះមិនដែលមានបទបញ្ជារទៅមន្ត្រីក្រោមឱវ៉ាតទៅអោយមានចំណាត់ការទៅលើបទល្មើសព្រៃឈើទាំងនេះម្តង់ណានោះទេ ប្រហែលជាលោក ទឹម យកដុល្លាបាំងមុខជិតអស់ហើយមើលទៅនោះ តែបើសែនមិនត្រូវវិញប្រហែលជាបិទជិតឈឹងដូចកាលប៉ុន្មានខែមុនអីចឹង តែបើសែនត្រូវហើយទោះបីជាមានសារព័ត៌មានចុះផ្សាយជាច្រើនអង្គរភាពយ៉ាងណាក៍ដោយក៍អស់លោកសម្ថកិច្ចជំនាញទាំងនោះមិនខ្វល់នោះដែរ សំខាន់បានប្រយោជន៍ដាក់ក្នុងហោប៉ៅ។
ប្រជាពលរដ្ឋដែររស់នៅក្នុងទឹកដីនៃខេត្តក្រចេះ សូមសំណូមពរទៅដល់ ថ្នាក់ដឹកនាំធំៗនិងរដ្ឋមន្ត្រីក្រសួងកសិកម្មមេត្តាជួយពិនិត្យមើលនៅក្នុងខេត្តក្រចេះមួយនេះផង បើមិនដូច្នេះនោះទេច្បាស់ជារលាយឆាប់ៗអស់ក្នុងពេលដ៍ខ្លីនេះជាក់ជាមិនខាននោះឡើយ ហើយពេលកន្លងមក សម្តេចតេជោ ហ៊ុន សែន លោកបានខិតខំចេញបទបញ្ជារជាច្រើនលើកមកហើយតែមន្ត្រីទាំងអស់ហាក់បីដូចជាធ្វើមិនដឹង ឬក៍មន្ត្រីទាំងនេះដឹងហើយតែផ្គើននិងអនុសាសន៍ដ៍ថ្លៃថ្លារបស់សម្តេច ។