ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ឈើ​ចាប់ផ្ដើម ចេញ​តាម​ច្រក​ភ្នំ​ក្រហម​ខេត្ត​រតនគីរី​

[hupso]

​លោក​មេ​ប៉ុស្តិ៍​ម្នាក់​ស្ថិត​ក្រោម​ការដឹកនាំ​នៃ​អង្ភភាពវ​រះ​ការពា​ព្រុំដែន​លេខ​623 បាន​លួច​បើកភ្លើង​ខៀវ​អោយ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម​ដូច​ហែរ​កឋិន​ដោយមាន​ទាំង​ឡាន​ផង​ម៉ូតូ​ផង ដឹក​តាម​ច្រករបៀង​ភ្នំ​ក្រហម​ស្ថិតនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ុក​ញ៉ៃ ស្រុក​អូយ៉ាដាវ​ដោយ​ឥត​មាន​ការ​កោតក្រែង​នរណា​មួយ​រៀល​។​

​ខ​ណះ​នេះ​បទល្មើស​ព្រៃឈើ​លំដាប់ថ្នាក់​ឡូ​ស​បែប​នេះ​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្ត​ឡង់​គ្រីស័​កែ​ច្នៃ​ក្នុង​មួយ​យប់ៗ​ដោយ​ដឹក​ចេញពី​3​ទៅ​4​គ្រឿង​នឹង​ម៉ូតូ​មិន​ក្រោម​ពី​40​គ្រឿង​នោះ​ទេ ដែល​គេ​អាច​សន្និដ្ឋានបាន​ថា​ពួក​ឈ្មួញ​ទាំងនេះ​ពិតជា​មាន​ខ្នងបង្អែក​មិន​ធម្មតា​នោះ​ទេ​(Sic)​។​

​ជាក់ស្ដែង​សារ​ពត៏មាន​យើងក៏​ថត​បាន​នូវ​រូបភាព​ឡាន​ដឹក​ឈើ​ខុសច្បាប់​នៅ​ម៉ោង​6_30​ព្រឹក​ថ្ងៃ​ទី​22_4_2019​នៅ​ចំណុច​ផ្លូវ​ចូល​ច្រករបៀង​ភ្នំ​ក្រហម​យ៉ាង​សំ​ញ៉ែង​តែម្ដង​។​

​ទាក់ទិន​នឹង​ករណី​រកស៊ី​ជួញដូរ​ឈើ​ខុស​ច្បាប់​ខាងលើ​នេះ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ រស់​តាម​ដងផ្លូវ​បាន​លួចខ្សឹប​ប្រាប់​អ្នក​យក​ពត៏មាន​យើង​អោយ​ដឹងថា​:​ច្រករបៀង​ភ្នំ​ក្រហម​នេះ​សមត្ថកិច្ច​ទើប​នឹង​ចាប់ផ្ដើម​បើក​អោយ​មាន​ការ​ចរាចរណ៍​ដឹក​ចេញ​ឈើ​ខុស​ច្បាប់​ទើបតែ​ចេញ​ក្នុង​2​ថ្ងៃនេះ​ទេ​។​

​បើ​គិត​ចាប់​តាំងពី​យប់​បើ​គិត​ចាប់ពី​ថ្ងៃ​ទី​២១​ដ​លើ​ថ្ងៃទី​២២​នេះ​មានរ​ថយ​ន​ឡង់​គ្រីស័រ​កែឆ្នៃ​ចំនួន​2​គ្រឿង​នឹង​រថយន្ត​ច​ខ្នាតយ​ក្យ ០១​គ្រឿង រួមទាំង​ម៉ូតូ​ជាច្រើន​គ្រឿង​របស់​ប្រជាពលរដ្ឋ​បាន​ដឹក​ឈើ​ខុសច្បាប់​ចូល​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ខាងលើ​ក្នុង​មួយថ្ងៃៗ​មិន​ក្រោម​200​គីប​ទៅ​300​គីប​នោះទេ​។​

​នេះ​បើ​អាជ្ញាធរ​សមត្ថកិច្ច​ខេត្តរ​តនះ​គីរី​ចេះ​តែ​បើក​ដៃរ​អោយ​ឈ្មួញ​បន្ត​ដឹកឈើ បំផ្លាញ​ធនធានធម្មជាតិ​យ៉ាង​អនាធិបតេយ្យ​បែបនេះ ត​ទៅ​អនាគត​ធនធាន​ព្រៃឈើ​ជាតិ​ពិតជា​រលាយ​ហិនហោច​អស់​ជាក់​ជា​ពុំខាន​ឡើយ​។​

​ជុំវិញ​បទល្មើស​ព្រៃឈើ​តាម​ច្រករបៀង​ខាងលើនេះ ទោះបី អ្នក​សារ​ពត៏មាន​យើង​ទទូច​សុំ​ការបំភ្លឺ​ទៅ​ស្ថាប័ន​ដែល​មាន​តួនាទី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ក្នុង​ខេត្ត​រតនគីរី​នេះ ម្នាក់ៗ​បែរ​ជា​ឆ្លើយ​បែប​វាហី​ថា​អត់​ដឹង​ទេ !​នេះ​គឺ​ឈ្មួញ​លួច​ចេញ​ដោយ​ស្ងាត់ៗ​ម៉េច​និង​ដឹង​ទៅ​។

តាម​មន្ត្រីរ​ប៉ូលិស​តូចតាច​បាន​លួចខ្សឹប​ប្រាប់​ថា​មេ​ប៉ុស្ត៍​ច្រករបៀង​ភ្នំ​ក្រហម​កំពុងខំ​រកលុយ​ផ្គាប់ផ្គុន​លោក​មួន សេង​ពិសិដ្ឋ​មេ​វ​រះ​ទើប​និង​ឡើងបុណ្យស័ក្តិ​ថ្មីៗ​នេះ​។​

​យើង​បាន​ព្យាយាម​ទំនាក់ទំនង​ទូរស័ព្ទ​ទៅ​លោក​មេ​ប៉ុស្តិ​ទូរ​សព្ទ​ចូល​តែ​គ្មាន​អ្នកទទួល ៕

Filed in: ព័ត៌មានសំខាន់ៗ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.