កំពង់ឆ្នាំង ៖ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា៖ លោក ហ៊ាល ទូច ប្រធានសាខាគយនិងរដ្ឋាកខេត្តកំពង់ឆ្នាំង បានបញ្ជាអោយកូនចៅចាប់ឡានដឹកភេសជ្ជៈបាកាស់ជម្រឹតទារលុយ ៥០០០ដុល្លារកាលពីព្រឹកថ្ងៃទី២៣មេសា ។
ដោយសារលោកប្រធានគយរូបនេះមិនៅអង្គភាពព្រោះរវល់ដឹកកំណាន់ចិត្តទៅក្រេប…?លោកមេគយបានទុកអោយកូនចៅជាអ្នកប្រើបច្ចេកទេសជំនាញ សំឡុត គម្រាម បន្លាច បង្កអោយមានការយឺតយ៉ាវ ខាតពេលវេលា ខកពេលការដឹកជញ្ជូនពីអ្នករកស៊ី ខកអីវ៉ាន់យកអោយម៉ូយ។ នៅទីបំផុត….ចុងក្រោយបន្ធូបន្ថយបញ្ចុះតំលៃត្រឹម២០០០ដុល្លារ ក៏អនុញ្ញាតអោយឡានដឹកទំនិញបាកាស់នោះចេញ ពីស្នាក់ការសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៧និង៥០នាទីព្រលប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ក្រោយពីចាប់ឃាត់បានចំនួន៥ម៉ោង គឺនៅវេលាម៉ោង២និង៣០នាទីរសៀលដដែល។
ម្ចាស់ទំនិញដែលរងការឈឺចាប់ពីទង្វើគយ និយាយប្រាប់គេថា៖ មិនគួរណាលោកមេគយខេត្តកំពង់ឆ្នាំង ធ្វើបាបពួកគាត់ គ្រាន់តែរកស៊ីបន្តិចបន្តួចគ្រាន់ដោះស្រាយបញ្ហាក្រពះប៉ុណ្ណោះចឹងសោះ..? នៅពេលរួចខ្លួន(មេគយហ៊ាល)មិនលើកទូរស័ព្ទដើម្បីស្តាប់ទទួលយកហេតុផល សុខចិត្តអោយកូនចៅឈ្មោះ ណាល់ ជាអ្នកដើរតួជម្រិត ដោយឡែកខ្លួនឯងជាមេកើយដើលេង ដឹកកំណាន់ចិត្តទៅក្រេបទឹកឃ្មុំទៅវិញ។
តាមសម្ដីម្ចាស់ទំនិញបានអោយដឹងទៀតថា គយចល័តរបស់លោក ហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង បានបញ្ជាអោយកូនចៅចាប់រថយន្តកង់៦ ដឹកភេសជ្ជបាកាស់ ចំនួន១៥០កេស ដែលដឹកចេញហួសទីក្រុងខេកំពង់ឆ្នាំងប្រមាណជិត៥គីឡូម៉ែត្រ ដោយគ្រាន់តែមិនបានប្រាប់ដំណឹងដល់គយ ក៏កើតជាកំហឹងទល់កំហល់ ដេញចាប់អូសយកមកដាក់នៅស្នាក់ការសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង រើអីវ៉ាន់ចេញពីឡាន។
ម្ចាស់ទំនិញអះអាងថា៖ គាត់ដឹកយកមកអោយម៉ូយតាមខេត្តសោះ លោកគយគាត់ប្រើអំណាចបញ្ជាអោយកូនចៅ ដោយលើកហេតុផលថា មិនចូលប្រាប់ មិនចូលបង់លុយ រួចជម្រិតទារ៥០០០ដុល្លារ ចុងក្រោយក៏យល់ព្រមយកត្រឹម២០០០ដុល្លារ បង់អោយតាមរយៈគយឈ្មោះ (ណាល់ ) ទុកអោយទើប លោក ហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង អនុញ្ញាតអោយឡានចេញឡាន។
ឈ្មួញខាងលើបាននិយាយថា៖ ក្នុងនាមជាមេគយ និងជាមន្ត្រីរាជការរដ្ឋបាលមុខងារសាធារណៈ លោក ហ៊ាល ទូច មិនគួរយកអំណាច តួនាទី ភារកិច្ច ជាសមត្ថកិច្ចបង្ក្រាបទំនិញគេចពន្ធ ប្រមូលពន្ធជូនរដ្ឋ តែបែជាមកធ្វើការងារខុសគោលដៅ មកចាប់ឡានដឹកទំនិញបន្តិចបន្តួច អោយបង់លុយ ហើយខ្លួនដឹកកំណាន់ចិត្តទៅក្រេបទឹកឃ្មុំ លើគំនរទុក្ខ ទឹកភ្នែកពីប្រជាជនដឹកទំនិញតិចតួចគ្រាន់រកអង្ករច្រកឆ្នាំងនោះសោះ។
ប្រភពបានបញ្ជាក់ថា៖ លោក ហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង បានអោយឈ្មួញដឹកទំនិញពីព្រំដែនខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ត្រូវបង់លុយក្បាលឡាន ចាប់ពី១០០ដុល្លារ ដល់៣០០ដុល្លារ ឬ៥០០ដុល្លារ ពេលឆ្លងកាត់ខេត្តកំពង់ឆ្នាំង មានឡានកង់១០ និងឡានយីឌុប ជាដើម។ករណីឡានដឹកប្រេងម៉ាស៊ីនពីភ្នំពេញ យកទៅចែកចាយតាមបណ្ដាខេត្ត ហើយឆ្លងកាត់ខេត្តកំពង់ឆ្នាំងក៏បង់លុយ ថ្នូរនិងការមិនបង្ក្រាប។
ដោយមិនអាចទាក់ទងសុំការពន្យល់បានសារព័ត៌មានយើង ស្នើអោយលោក ហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំងជួយបំភ្លឺជូនមហាជនអោយបានដឹងពីរឿងហ្នឹងផងថាវាយ៉ាងម៉េច?៕