(ពោធិ៍សាត់) ៖ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋឲ្យដឹងថា៖ សព្វថ្ងៃគេសង្កេតឃើញមេឈ្មួញឈើខុសច្បាប់ឈ្មោះ ណុប ឌី តែងតែគេចរួចផុតពីសំណាញ់ច្បាប់ដោយរលូន?។
គេចាំថាកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានបង្ក្រាបទីតាំងរបស់ឈ្មួញឈើឈ្មោះ ណុប ឌី ស្ថិតនៅក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ កាលពីអំឡុងថ្ងៃទី០៧ខែមករាឆ្នាំ២០១៩កន្លងទៅនេះនិងបានសហការកសាងសំណុំរឿង តាមនិតិវិធី បញ្ជូនទៅសាលាដំបូង ខេត្តពោធិសាត់ក៏ដោយ។តែផ្ទុយទៅវិញ ឈ្មួញឈើឈ្មោះណុបឌីរូបនេះ មិនដែលត្រូវបានតុលាការកោះហៅទៅសាកសួរនោះឡើយ។
ទាក់ទងរឿងឈ្មួញឌីនេះប្រភពព័ត៌មានផ្សេងមួយទៀតបានបង្ហើបថា គេមិនអាចបំបែកសំណុំរឿងជនសង្ស័យកាប់ឈើដោយខុសច្បាប់ឈ្មោះ ណុប ឌី នោះបានទេ (បើនិយាយអោយចំនោះគឺមិនហ៊ាន) ពីព្រោះគាត់ពូកែខាងរត់ការបង់លុយអោយគ្រប់សមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តរួចរាល់ទៅអស់ហើយ?(មានន័យថា៖គេឃុបឃិតត្រូវរូវគ្នាជាលក្ខណៈប្រព័ន្ធ្ធតែម្ដងទើបត្រូវបានក្រុមមន្ត្រីពុករលួយមួយក្ដាប់តូចខំកែខៃសំណុំរឿងពង្វៀង(ពីខ្មៅទៅស, ពីសទៅខ្មៅ)បើកដៃអោយមេឈ្មួញឈើឈ្មោះ ណុប ឌី បន្តធ្វើសកម្មភាពកាប់ឈើដោយខុសច្បាប់បានយ៉ាងរលូន រហូតមកដល់សព្វថ្ងៃនេះ។
ប្រភពដែលបានអោយដឹងទៀតថា ជនសង្ស័យជាឈ្មួញឈើខុសច្បាប់ឈ្មោះ ណុប ឌី បានបង់លុយអោយមន្ត្រីគ្រាក់ៗនៅក្នុងជួរ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស រាប់ម៉ឺនដុល្លាក្នុង១ខែៗ និង ជាពិសេសបង់លុយឲ្យឯកឧត្ដមអភិបាលខេត្តពោធិ៍សាត់ ម៉ៅ ធនិន តាមរយៈតៃកុងឡានឈ្មោះបូ ខ្ទង់ម៉ឺនដុល្លាក្នុងមួយខែៗផងដែរ?តើពិតដែរលោកអភិបាល?។
ប្រភពដដែលបន្តថាឈ្មួញឈើ ដ៏មានឥទ្ធិពលឈ្មោះ ណុប ឌីរស់នៅខេត្តកំពង់ស្ពឺ កាលពីកន្លងទៅ ក្រោយពីឈ្មួញរកស៊ីឈើធំៗប្រចាំខេត្តកំពង់ស្ពឺ ដូចជាឈ្មួញឈ្មោះ ជឿង ថេងជាមន្ត្រីយោធាត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារព្រៃស១ឆ្នាំ ។ឈ្មោះ ស៊ី ស ជនជាតិវៀតណាមនិងត្រូវជាកូនប្រសាររបស់លោក ឆេង ឡុង មន្ត្រីកងរាជអាវុធហត្ថដ៏មានឥទ្ធិពល មានដីកាចាប់ខ្លួន និង ឈ្មោះ ស្នា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងដាក់ពន្ធគារខេត្តកំពង់ស្ពឺ នោះមកហើយ។ពួកគេអ្នកខ្លះស្ថិតនៅក្រោមការស៊ើបរបស់សមត្ថកិច្ចនិងខ្លះបានចេញពីពន្ធនាគារហ់ើយកំពុងបន្តសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺនោះផងដែរ។
តែគេអះអាងថាឈ្មួញឈើឈ្មោះ ណុប ឌី បានធ្វើការសម្របសម្រួលជាមួយសមត្ថកិច្ចក្នុងខេត្តពោធិសាត់ជាប្រព័ន្ធ ជាពិសេសមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរខេត្តតែម្ដង ។ដោយសារចឹងហើយបានជាបច្ច្ចុប្បន្នគេសង្កេតឃើញមាន ឈ្មួញឈើឈ្មោះ ណុប ឌី ក៏លេចមុខចាប់ផ្ដើមឡើងយីអ៊ុនស្រ៊ើតៗនិងមានឥទ្ធិពល់ជាឈ្មួញឈើដ៏ធំប្រចាំស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ដោយមិនមានសមត្ថណាក្នុងខេត្តហ៊ានប៉ះពាល់មុខជំនួញឈើដ៏ធំរូបនេះបាននោះទេ។ ឈ្មួញឈើរូបនេះកំពុងដាក់កម្លាំងប្រជាពលរដ្ឋកាន់រណាយន្តចូលកាប់ឈើនៅក្នុងដែនជម្រកការពារសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ដែលជាព្រៃការពារដោយព្រះរាជក្រឹត្យថែមទៀត ។
ប្រភពខាងលើបានអះអាងថា ឈ្មោះ ណុប ឌី រូបនេះបាននឹងកំពុងឈរទិញឈើគ្រប់ប្រភេទដោយផ្ដាច់មុខ នៅតំបន់អំពឹលជា ពិសេសឈើប្រណិត ប្រភេទធ្នុង និងម្រេញ ដែលដឹកចេញពីដែនជម្រកការពារសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិសាត់ រួចពួកគេបន្តដឹកចេញយកទៅលក់នៅប្រទេសវៀតណាមតាមរថយន្តយីឌុបខ្នាតយក្ស ដោយធ្វើចរាចរណ៍ចេញពីស្រុកភ្នំក្រវ៉ាញ ឆ្លងកាត់ស្រុកក្រគរ នៃខេត្តពោធិសាត់ តាមបណ្ដោយផ្លូវជាតិលេខ៥និងឆ្លងខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តកណ្តាលនិងលក់ឆ្លងដែនទៅប្រទេសវៀតណាមតែម្ដង ។ តែបើគិតត្រឹមថ្ងៃទី០៨ខែមីនាឆ្នាំ២០១៩នេះមេឈ្មួញឈើឈ្មោះ ណុប ឌី កំពុងបង្វែរមុខព្រួញដឹកឈើចេញតាមច្រកអូរត្រាវ ទៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ វិញតាមរថយន្តបង្កុងរាប់សិបគ្រឿង ជ្រកក្រោមក្រុមហ៊ុន(អេក អិល អេក) ។
សង្ឃឹមថា ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនឹង មានវិធានការចំពោះសកម្មម្មភាពកាប់បំផ្លាញព្រៃឈើរបស់ឈ្មួញឈ្មួញណុប ឌីនេះជាមិខានបើមិនទទួលបានលាភសក្ការៈ។
សម្រាប់ការរាយការណ៍របស់ប្រជាពលរដ្ឋខាងលើនេះដែរអង្គភាពសារព័ត៌មានយើងស្នើសុំអោយឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ទាំងមូលមេត្តាមានវិធានការបង្ក្រាបទប់ស្កាត់ទាន់ឬមានការបកស្រាយសមស្របណាមូយផងដែរ ដើម្បីអោយប្រជាពលរដ្ឋមានការជឿជាក់និងទុកចិត្តថាអាណាក្ចរខេត្តពោធិសាត់របស់ម៉ៅធនិនគ្មានទេបទល្មើសព្រៃឈើបង្កឡើងដោយឈ្មញឈ្មោះណុបឌីនោះ។សាព័ត៌មានយើងសូមស្វាគមន៍នឹងរងចាំធ្វើការកែតម្រូវជូនឯកឧត្តមគ្រប់ពេលវេលា៕