អំណីះតទៅលោក សម រង្ស៊ី អតីតប្រធានគណ:បក្សសង្គ្រោះជាតិ ដែលមានគោលនយោបាយប្រឆាំងងុបមុខនៅប្រទេសកម្ពុជា ពិតជាគ្មានវាសនាបានធ្វើជានាយករដ្ធមន្ត្រីកម្ពុជាបានឡើយ។
ឆ្អឹងទទឹងករបស់លោកសម រង្ស៊ី គឺសម្តេចតេជោសែន នាយករដ្ឋមន្ត្រីដ៏ចាស់វស្សាមានអាយុកាល៣០ឆ្នាំកន្លងមកហើយ ដែលក្រុមលោកសម រង្សីុតែងតែតិះដៀលថាសម្តេចតេជោ សែនជាអ្នកនយោបាយល្ងង់១០ជិត មិនចេះង៉ុងអ្វី និងគ្រាន់ ជាសត្វសេកចាំតែស្រែកច្រៀងតាមគេតាមខ្សែញាក់តាមបែបជាអាយ៉ង ហើយនិងចោទប្រកាន់ សម្តេចតេជោសែនដោយឥតភស្តុតាងថាជាជនក្បត់ជាតិលក់ទឹកដី។
តាមនយោបាយស្ទើរភ្លើងរបស់លោកសម រង្ស៊ីតាមការវាយតម្លៃរបស់លោកJame Sok អ្នកវិភាគនយោបាយថ្លឹងថ្លែងដូចជញ្ជីងថ្លឹងមាសទៅលើលោក សម រង្ស៊ី ដែលមានប្រវតិ្តជានិស្សិតស្រុកបារាំងចេះទាំងត្រៃលោក គោកត្រៃលក្ខណ៍ ហើយបានរៀននៅសាលាបារាំងលេខមួយបែរជាមកចាញ់សម្តេចតេជោសែនស្នាក់តាមវត្តអារាមនិងរៀនបានត្រឹមតែសញាប័ត្រ Diplome d, etude secondaire ដែលជារឿងគួរខ្មាស់ ដូចលេចពងកណ្តាលវាលអីចឹង ។
លោក James Sok តែងតែខិតខំប្រដែរប្រដៅលោក សម រង្ស៊ីអ្នកនយោបាយទឹកកន្លះក្អម គួរតែយកអង្ករ១០បាវម្ហូបអាហារនិងត្រីងៀត ៣ខាំជិះរទេះសាឡី ដើរស្វែងរកសាស្ត្រាចារ្យនយោបាយដែលពីកែផ្តាច់គេ ដើម្បីសុំរៀនវេទមន្តឈ្នះ អោយបានចេះចប់ ហ្មត់ហ្មងជាមុនសិន សឹមត្រឡប់មកប្រយុទ្ធប្រកួតប្រជែងលើឆាកនយោបាយជាមួយសម្តេចតេជោសែន ជាបន្តទៀត ។
សព្វថ្ងៃនេះលោកសម រង្ស៊ីកំពុងជ្រើសរើសយកសង្ឃ But Buntenh ជាឧប្បជ្ឈាចារ្យដោយរៀបយុទ្ធសាស្ត្រដូរសម្តេចតេជោសែន ដែលជាកិច្ចដំណើរការក្នុងផ្លូវមួយដ៏វែងឆ្ងាយនិងអាចស្រួលមិនស្រួលឈានទៅរកការបង្ហូរឈាមធ្វើអោយប្រជាពលរដ្ធខ្មែរទូទាំងនគរជួបនូវសង្គ្រាមបង្ហូរឈាមជាតិសាសន៍ឯង ដោយសារតែមហិច្ឆតានយោបាយចង់ធ្វើជានាយករដ្ធមន្ត្រីស្អីគេនោះ!។
សព្វថ្ងៃលោក សម រង្ស៊ី ដេកផ្សងសំណាងចង់ធ្វើជានាយករដ្ឋមន្ត្រីស្រមោលស្រមៃ ដោយស្ទើតែដាច់ស្លាប់ទៅហើយ វាទើបតែកន្លងជើងសម្តេចតេជោសែន មិនបានទាល់តែសោះ ៕